Yiqing Yin ជាអ្នករចនាម៉ូតដ៏ល្បីល្បាញមួយនៅលើពិភពលោក និងបានក្លាយជាសមាជិកផ្លូវការប្រចាំ Haute Couture របស់បារាំង។ មានដើមកំណើតចិន Yiqing Yin បានកើតនៅក្នុងទីក្រុងប៉េកាំង ក្នុងឆ្នាំ 1985។ ក្រោយមកបានផ្លាស់មករស់នៅប្រទេសបារាំង ជាមួយគ្រួសារ នៅពេលនាងមានអាយុ 4 ឆ្នាំ។
ការផ្លាស់មករស់នៅប្រទេសបារាំង បានផ្តល់ឱកាសឱ្យ Yiqing Yin បានចូលសិក្សានៅសាលាសិល្បៈជាតិរបស់បារាំង ក្នុងទីក្រុងប៉ារីស។ ក្រោយពីបានបញ្ចប់ការសិក្សារួចរាល់ នាងបានចូល internship ជាអ្នកច្នៃម៉ូតឱ្យប្រ៊េនរបស់បារាំងមួយ ឈ្មោះ Cacharel។
នៅក្នុងឆ្នាំ 2010 Yin ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធី Hyeres International Festival ដើម្បីធ្វើការបង្ហាញស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ដំបូងរបស់នាង មានឈ្មោះថា Exile។ ក្នុងព្រឹត្តិការណ៍នោះ នាងទទួលបានពាន Grand Prize of Creation ពីទីក្រុងប៉ារីស ក៏ដូចជាពានមួយទៀត គឺ Andam Prize។ នៅក្នុងឆ្នាំ 2011 Yin បានបញ្ចេញ ស្នាដៃ collection ទី 2 ឈ្មោះ Ouvrir Venus ហើយត្រូវបានអញ្ជើញឱ្យចូលជាសមាជិកកិត្តិយសរបស់ Haute Couture ហើយក្រោយមកទៀតនៅក្នុងឆ្នាំ 2015 នាងបានក្លាយជាសមាជិកផ្លូវការ។
Yiqing Yin បានធ្វើការ collab ជាមួយប្រ៊េនល្បីៗនៅលើពិភពលោក រួមមាន Cartier, Guerlain, Hermès, Swarovski និង Lancôme។ នាពេលថ្មីៗនាងបានក្លាយជាអ្នករចនាម៉ូតសម្រាប់ប្រ៊េននាឡិកាប្រណិតរបស់ស្វីស Vacheron Constantin ហើយបានបញ្ចេញ collection នាឡិកាមួយឈ្មោះថា ÉGÉRIE៕
Yiqing Yin collection