• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះសំខាន់ ៣ យ៉ាងជួយឱ្យសិចកាន់តែប្រសើរឡើង

by Pisey Dim
ពុធ មីនា 13th, 2024
in ភេទសម្ព័ន្ធ
325
SHARES
Share on FacebookShare on Twitter

សម្រាប់តម្រូវការរឿងនៅលើគ្រែ គូស្នេហ៌គ្រប់ៗរូបរមែងមានពេលស្រណុកសុខស្រួល ក៏មានពេកលខ្លះទៀតជួបប្រទះនូវភាពខ្វះខាតចន្លោះដែលបណ្តាលមកពីអារម្មណ៍តានតឹងដូចជា សម្ពាធការងារ ការប៉ះពាល់ផ្លូវចិត្តបណ្តាលពីកត្តាផ្សេងៗ កម្លាំងថាមពលថមថយ និងបរិយាកាសជុំវិញខ្លួនជាដើម។

ដូច្នេះ ដើម្បីជម្រុញឱ្យការប្រព្រឹត្តសមត្ថភាពសិចប្រសើរឡើង ឡេឌីស៍បានពាំនាំនូវគន្លឺះសំខាន់ចំនួន ៣ ​ដែលមានប្រសិទ្ធិភាពបង្កើនជិវិតសិចរបស់អ្នកមានសេចក្តីសុខជាងមុន ៖

១. របបអាហារប្រចាំថ្ងៃ

មនុស្សជាច្រើនតែងតែមើលរំលង ឬមិនបានខ្វល់ខ្វាយចំពោះបញ្ហារបបអាហារទទួលប្រចាំជារឿយៗអាចជះឥទ្ធិពលដល់ជិវិតសិចនោះទេ។ កង្វះជីវជាតិ ឬការបរិភោគអាហារមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកចុះខ្សោយនូវថាមពលរាងកាយ ដែលឈានទៅរកការបញ្ចេញសមត្ថភាពនៅលើគ្រែជាមួយដៃគូមិនបានពេញលេញ។ ដូច្នេះដើម្បីកែប្រែនូវចំនុចអវិជ្ជមាននេះ អ្នកត្រូវគិតដល់ការទទួលទានអាហារឱ្យបានសមស្របជារៀងរាល់ថ្ងៃ។ នៅកន្លែងនេះគឺចង់សំដៅដល់បរិមាណអាហារល្មម និងមានតុល្យភាព ដែលអ្នកត្រូវទទួលទានឱ្តបានទៀងទាត់ក្នុងមួយថ្ងៃ ដើម្បីបង្ការការហត់នឿយ អស់កម្លាំងជាដើម។ វីតាមីន កាបូនអ៊ីត្រាតគឺជាប្រភពនៃថាមពលដែលវីតាមីននេះមានផ្ទុកនៅក្នុង ផ្លែឈើស្រស់ៗ និង បន្លែពណ៌បៃតង។ បន្ថែមពីនេះ “គ្រាប់ធញ្ញជាតិ ខ្លាញ់ត្រី​ ប្រេងអូលីវ ប្រេងដូង និងផ្លែប៊័រ” ក៏ជាប្រភពអាហារដ៏ល្អក្នុងការផ្តល់ថាមពលកម្លាំងសិចដល់រាងកាយផងដែរ​។

២​​. គ្រប់គ្រងស្រ្តេស និងធ្វើចិត្តឱ្យស្ងប់

ស្ត្រេសជារបាំងធំបំផុតក្នុងបញ្ហាលើគ្រែ។ កាលណាអ្នកមានអាម្មណ៍តានតឹងខ្លាំងពីការងារ នោះអ្នកប្រាកដជាមិននឹកនាដល់សិចឡើយ។ ដូច្នេះ ការកាត់បន្ថយស្រ្តេស និងធ្វើឱ្យចិត្តស្ងប់ជាការល្អក្នុងការកែខៃជីវិតសិចរបស់អ្នក។

តើគួរធ្វើបែបណា? ដំណោះស្រាយដ៏ល្អគឺ អ្នកធ្វើការបែងចែកពេលវេលាឱ្យបានច្បាស់លាស់។ ចាត់ទុកការងារជារឿងមួយ និងសុភមង្គលក្រុមគ្រួសារជារឿងដោយឡែកផ្សេងគ្នា។ ដូច្នេះមិនថាអ្នកមានបញ្ហាពីកន្លែងការងារ អ្នកនឹងមិនដាក់អារម្មណ៍សម្ពាធខ្លាំងឱ្យមានការប៉ះពាល់នៅពេលកំពុងប្រព្រឹត្តសិចជាមួយដៃគូស្នេហា។ ចូរគិតអំពីភាពសុខស្រួលរបស់ដៃគូ រួចបំភ្លេចចោលបញ្ហាការងារមួយឡែកសិន។

៣. ធ្វើលំហាត់ប្រាណជាមួយដៃគូ

ការធ្វើលំហាត់ប្រាណតាមរយៈសកម្មភាពផ្សេងៗដូជជាំ ការរត់ ការជិះកង់ ឬការហាត់កាយសម្ព័ន្ធរួមគ្នា វាអាចជួយជំរុញឱ្យរូវរាងកាយមាំមួន និងពង្រឹងចំណង់ផ្លូវភេទបាន។​ តាមរយៈការធ្វើលំហាត់ប្រាណទាំងនេះ អ្នកនឹងកើតមានចំណង់ផ្លូវភេទទ្វេដង ហើយអ្នកអាចបញ្ចេញសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងសមរភូមិក្តៅសាច់ជាមួយដៃគូ ព្រោះថាការធ្វើលំហាត់ប្រាណទាំងនោះ បានជួយបញ្ចេញសារធាតុគីមី និងអ័រម៉ូនមិនល្អចេញពីរូបរាងកាយមកខាងក្រៅ។​

Previous Post

យក​ឈ្នះពាក្យសំដីនានា ជំទាវ គ្រី ណាល់លីស សម្រេច​មហិច្ឆតាក្នុង​វិស័យវិទ្យាសាស្ត្រ

Next Post

ស្អាតៗ និងកាលីបណាស់ សមាជិកថ្មី​របស់ Air Jordan ទើបចេញក្ដៅៗ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

រួមភេទរយៈពេលយូរ ឬឆាប់.. មួយណាទើបល្អចំពោះសុខភាព?
ភេទសម្ព័ន្ធ

រួមភេទរយៈពេលយូរ ឬឆាប់.. មួយណាទើបល្អចំពោះសុខភាព?

by Pisey Dim
ព្រហស្បតិ៍ មីនា 21st, 2024
កំហុស 5 យ៉ាងរបស់បុរស ពេលរួមដំណេក
ភេទសម្ព័ន្ធ

កំហុស 5 យ៉ាងរបស់បុរស ពេលរួមដំណេក

by Pisey Dim
ច័ន្ទ មីនា 18th, 2024
សម្រាប់ស្ត្រីទាំងឡាយដែលព្រងើយកន្តើយនឹង សិច ត្រូវ​មក​ដឹងរឿង​ទាំង​នេះមុនសិន!
ភេទសម្ព័ន្ធ

សម្រាប់ស្ត្រីទាំងឡាយដែលព្រងើយកន្តើយនឹង សិច ត្រូវ​មក​ដឹងរឿង​ទាំង​នេះមុនសិន!

by Pisey Dim
សុក្រ មីនា 15th, 2024
ស្វែងយល់អំពីតិចនិកក្នុងការរួមរ័កជាលើកដំបូង
ភេទសម្ព័ន្ធ

ស្វែងយល់អំពីតិចនិកក្នុងការរួមរ័កជាលើកដំបូង

by Pisey Dim
ព្រហស្បតិ៍ មីនា 14th, 2024
Load More
Next Post
ស្អាតៗ និងកាលីបណាស់ សមាជិកថ្មី​របស់ Air Jordan ទើបចេញក្ដៅៗ

ស្អាតៗ និងកាលីបណាស់ សមាជិកថ្មី​របស់ Air Jordan ទើបចេញក្ដៅៗ

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.