• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ទទួលទានផ្លែឪឡឹករយៈពេល ៧ថ្ងៃ… នឹងមានអ្វីកើតឡើងចំពោះសុខភាព?

by Pisey Dim
ព្រហស្បតិ៍ មេសា 18th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ផ្លែឪឡឹក ត្រូវបានគេស្គាល់ថាជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារជាតិទឹកច្រើនបំផុត មានផ្ទុកនូវវីតាមីនជាច្រើន និងមានរសជាតិផ្អែមឆ្ងាញ់ពិសារ។ ជាមួយនឹងសាច់ផ្លែពណ៌ក្រហមភ្លឺ និងបង្កប់គ្រាប់តូចៗពាសពេញសាច់ (គ្រាប់អាចបរិភោគបាន) ឪឡឹកត្រូវបានគេចាត់ទុកថា ជាកញ្ចប់ថ្នាំទិព្វជាមួយនឹងសារធាតុចិញ្ចឹមយ៉ាងច្រើន រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A និង វីតាមីន C ជាដើម។

ក្រៅពីជួយដល់ការផ្តល់ជាតិទឹកដល់រូបរាងកាយ ឪឡឹកក៏អាចជួយលើកកម្ពស់សុខភាពផងដែរ។
ដោយហេតុថាឪឡឹកមានអត្ថប្រយោជន៍ជាច្រើនយ៉ាងដូច្នេះហើយ ទើបអ្នកជំនាញផ្នែកសុខភាពបានណែនាំដល់អ្នកដែលមិននិយមទទួលទានទឹក ឱ្យងាកមកទទួលទានផ្លែឪឡឹកជំនួសវិញ ដើម្បីឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ និងមានស្បែកភ្លឺថ្លា ស្រស់បស់។

តើការទទួលទានផ្លែឪឡឹកក្នុងរយៈពេល ៧ថ្ងៃ អាចនឹងមានអ្វីកើតឡើងចំពោះសុខភាពរាងកាយ?

ក្រុមវេជ្ជសាស្រ្តនៅជុំវិញពិភពលោក បានធ្វើការពីសោធន៍ទៅលើអ្នកជំងឺដែលបាត់បង់ជាតិទឹកឱ្យទទួលទានផ្លែឪឡឹកក្នុងរយៈពេល ៧ថ្ងៃ ក្រោយមកគេសង្កេតឃើញថា “រាងរបស់អ្នកជំងឺមានភាបប្រសើរជាងមុន និងមើលទៅស្រស់ថ្លាបានច្រើន។
ក្រឡេកមកមើល គុណសម្បត្តិដែលឪឡឹកបានហុចផលមកកាន់សុខភាពរាងកាយនៅខាងក្រោមនេះ។

1. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ៖ សមាសធាតុធម្មជាតិជាច្រើនដែលមាននៅក្នុងផ្លែឪឡឹក រួមទាំងសារធាតុ Lycopene និង Cucurbitacin E អាចមានឥទ្ធិពលប្រឆាំងនឹងមេរោគមហារីក។

2. រក្សាសុខភាពតម្រង់នោមបានល្អ ៖ ដោយសារតែផ្លែឪឡឹកសម្បូរទៅដោយជាតិទឹក ដូច្នេះហើយទើបឪឡឹកអាចរក្សាតុល្យភាពនៃសុខភាពតម្រង់នោមបានល្អប្រសើរ

3. បង្កើនសុខភាពភ្នែក ៖ សារធាតុ Lycopene របស់ផ្លែឪឡឹក មានអត្ថប្រយោជន៍ខ្លាំងចំពោះភ្នែករបស់អ្នក។

4. ចូលរួមប្រឆាំង និងការពាររោគជំងឺផ្សេងដែលកើតមាននៅលើរូបរាងកាយ

5. បន្ថែមថាមពលដល់រូបរាងកាយឱ្យមានថាមពលស្វាហាប់ក្នុងការធ្វើចលនា

6. សម្រលទម្ងន់ និងរក្សារាងបានស្អាត

7. សម្រួលប្រព័ន្ធសរសៃឈាម និងការពារបេះដូង

8. ការពាររោគរលាកផ្សេងៗដែលកើតមានទាំងក្នុង និងក្រៅសរីរាង្គកាយ

9. ឪឡឹកបានចូលរួមបន្ថយអាការតាន់តឹងអារម្មណ៍ និងព្យាបាលជំងឺបាក់ទឹកចិត្តទៀតផង។

Previous Post

ដឹងទេថា ផល​ប្រយោជន៍តែបៃតង មានចំពោះ​សុខភាពបែបណាខ្លះ?

Next Post

ស្វែងយល់ពីប្រសិទ្ធភាព ពណ៌អាវ សម្រាប់ទប់ទល់​នឹង​អាកាសធាតុ​ដ៏ក្ដៅនាពេលបច្ចុប្បន្ន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
ស្វែងយល់ពីប្រសិទ្ធភាព ពណ៌អាវ សម្រាប់ទប់ទល់​នឹង​អាកាសធាតុ​ដ៏ក្ដៅនាពេលបច្ចុប្បន្ន

ស្វែងយល់ពីប្រសិទ្ធភាព ពណ៌អាវ សម្រាប់ទប់ទល់​នឹង​អាកាសធាតុ​ដ៏ក្ដៅនាពេលបច្ចុប្បន្ន

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.