• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មុនជ្រើសរើសផលិតផលថែរក្សាស្បែក… អ្នកគួរស្វែងយល់អំពីសារធាតុផ្សំ និងប្រសិទ្ធិភាពជាមុនសិន!

by Pisey Dim
ច័ន្ទ មេសា 29th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ប្រាកដណាស់ ស្បែកមុខ និងស្បែកខ្លួនរបស់អ្នកចាំបាច់គឺត្រូវការផលិតផលថែរក្សាបន្ថែម ដើម្បីជាជំនួយការថែទាំស្បែក ក៏ដូចជាការពារស្បែកពីការរងឥទ្ធិពលផ្សេងៗដែលបណ្តាលមកពីបរិស្ថានជុំវិញខ្លួន រួមមាន កម្តៅព្រះអាទិត្យ ខ្យល់អាកាសកង្វក់ ទម្លាប់មិនល្អប្រចាំថ្ងៃ និងការទទួលទានរបបអាហារដែលមិនមានសុខភាពល្អ។ លើសពីនេះនៅពេលដែលវ័យរបស់អ្នកកាន់តែជ្រេទៅរកភាពចាស់ អ្នកគឺត្រូវការផលិតផលទាំងនោះក្នុងការទប់ស្កាត់ការវិវត្តន៍នៃស្បែកជ្រួញ ស្ងួត ស្រអាប់ ជាពិសេសស្បែកយារធ្លាក់។

វាជារឿងសំខាន់ដែលអ្នកត្រូវស្វែងយល់អំពីសារធាតុផ្សំនៅក្នុងផលិតផលថែរក្សាស្បែកដែលបានជ្រើសរើសយកមកប្រើប្រាស់នៅលើស្បែករបស់អ្នក។ មានផលិតផលនៅលើទីផ្សារជាច្រើនបានឈរជើងដាក់លក់ពាសពេញ ប៉ុន្តែសំណួរសួរថា តើផលិតផលទាំងនោះពិតជាមានប្រសិទ្ធិភាពពិតប្រាកដ ឬគ្រាន់ជាការបំផ្លើស?

វេជ្ជបណ្ឌិតជំនាញខាងសើស្បែកបានធ្វើការសិក្សាស្រាវជ្រាវទៅលើសារធាតុផ្សំទាំងប៉ុន្មានខាងក្រោនេះ ដែលគេឧស្សាហ៍ឃើញមាននៅក្នុងផលិតផលថែរក្សាស្បែកជាញឹកញាប់ ហើយបើកបង្ហាញថា តើវាមានប្រសិទ្ធិភាពថែទាំស្បែករបស់អ្នកដែរឬទេ?

Alpha-Lipoic Acid
រាងកាយរបស់អ្នកបង្កើតសារធាតុគីមីធម្មជាតិនេះដោយខ្លួនឯង ហើយវាមាននៅក្នុងគ្រប់ទម្រង់កោសិកាទាំងអស់នៃរូបរាងកាយ។ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលឆ្លើយតបទៅនឹងរ៉ាឌីកាល់សេរីទាំងអស់នៃរាងកាយ ហើយនៅក្នុងផលិតផលថែរក្សាស្បែក វាត្រូវបានគេចាត់ទុកថាជាសារធាតុម្យ៉ាងដែលអាចជួយលុបបំបាត់ស្នាមជ្រួញ បង្រួមរន្ធញើស និងធ្វើឱ្យស្បែកភ្លឺថ្លា។

Green Tea Extract
វាមានផ្ទុកនូវសារធាតុចិញ្ចឹមម្យ៉ាងដែលហៅថា Polyphenols ហើយសារធាតុនេះត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញថា នៅពេលដែលដាក់ផ្សំចូលទៅក្នុងផលិតផលថែរក្សាស្បែក វាមានតួនាទីការពារស្បែកអ្នកពីការដុតកម្លោចស្បែកដោយពន្លឺព្រះអាទិត្យ កាត់បន្ថយស្បែរយារធ្លាក់ និងភាពចាស់នៃស្បែក។

Retinol
សារធាតុនេះផលិតចេញពីវីតាមីន A ហើយវាគឺជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងផលិតផលថែរក្សាស្បែក។ Retinol ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនបរិមាណកូឡាជែននៃរាងកាយរបស់អ្នក ព្រមទាំងបង្រួមស្បែក កាត់បន្ថយស្នាមជ្រួញ និងរក្សាសំណើមនៅលើផ្ទៃមុខ។ វិធីល្អ អ្នកគយរប្រើប្រាស់វានៅពេលយប់ និងប្រើប្រាស់ឡេការពារកម្តៅថ្ងៃនៅពេលថ្ងៃ។

វីតាមីន C
នៅពេលវ័យរបស់អ្នកកាន់តែចាស់ ការបង្កើតកូឡាជែន និងអេឡាស្ទីននៅក្នុងរាងកាយកាន់តែកាត់បន្ថយបន្តិចម្តងៗ ប៉ុន្តែជាដំណឹងល្អសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងវីតាមីន C អាចជួយបង្កើនបរិមាណកូឡាជែនឡើងវិញ និងកាត់បន្ថយស្នាមជ្រីវជ្រួញនៃស្បែកវ័យចំណាស់។

Alpha-hydroxy Acids (AHAs)
នៅក្នុងក្រុមនេះ រួមមានសារធាតុដូចជា Glycolic, Lactic, Citric និង Tartaric Acids ។ ពួកវាគឺជាប្រភពនៃសារធាតុសម្រាប់ជម្រុះកោសិកាចាស់ៗ ឬកោសិកាខូចខាត ស្នាមអុចខ្មៅៗ និងសភាពពណ៌សាច់មិនស្មើគ្នា។ សារធាតុនេះអាចធ្វើឱ្យស្បែករបស់អ្នករលាក និងស្ងួតនៅពេលដែលអ្នកប្រើប្រាស់ច្រើនលើសកម្រិតនៃការណែនាំរបស់អ្នកជំនាញសើស្បែក ដូច្នេះសូមប្រើប្រាស់ AHAs យូរៗម្តងបានហើយ កម្រិតរយៈពេលឱ្យបានត្រឹមត្រូវ។

Salicylic Acid
សារធាតុនេះមានប្រសិទ្ធិភាពជ្រាបចូលទៅក្នុងរន្ធញើស ហើយកាត់បន្ថយមុនក្បាលខ្មៅ និងមុនខ្ទុះធំៗដែលកើតឡើងដោយសារការរលាក វាប្រៀបដូចទៅនឹង AHAs បានចូលរួមជម្រុះកោសិកាស្បែកចាស់ៗ កាត់បន្ថយភាពចាស់នៃស្បែក។ ប្រសិនបើអ្នកមានប្រតិកម្មជាមួយថ្នាំអាំស្ពីរីន ឬអ្នកកំពុងមានផ្ទៃពោះ និងបំបៅទារក សូមចៀសវាងការប្រើប្រាស់សារធាតុមួយនេះ។

Hyaluronic Acid
ចំពោះផលិតផលដែលមានផ្ទុក Hyaluronic Acid អាចជួយឱ្យស្បែករបស់អ្នករលោង ភ្លឺថ្លា និងមានសំណើម បន្ថែមពីលើនេះពួកវានឹងមានប្រសិទ្ធភាពទ្វេដង នៅពេលអ្នកប្រើប្រាស់ជាមួយវីតាមីន C ។

​

Previous Post

សីហា អាំ ជួប​បទពិសោធន៍​ថ្មី ក្នុង​ការផាត់​មុខ Apsara Make Up ឲ្យ គឹមលាង

Next Post

អ្នកច្នៃម៉ូដ និង​គ្រូ​បង្ហាត់ម៉ូដែល អូលីវ៉ា គង់ ត្រៀម​​នាំ​យក​វប្បធម៌ខ្មែរ​ទៅ​ចូល​រួម​មហោស្រពទីក្រុង Cannes

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
អ្នកច្នៃម៉ូដ និង​គ្រូ​បង្ហាត់ម៉ូដែល អូលីវ៉ា គង់ ត្រៀម​​នាំ​យក​វប្បធម៌ខ្មែរ​ទៅ​ចូល​រួម​មហោស្រពទីក្រុង Cannes

អ្នកច្នៃម៉ូដ និង​គ្រូ​បង្ហាត់ម៉ូដែល អូលីវ៉ា គង់ ត្រៀម​​នាំ​យក​វប្បធម៌ខ្មែរ​ទៅ​ចូល​រួម​មហោស្រពទីក្រុង Cannes

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.