• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សម្ភារមួយចំនួន…ដែលអ្នកម្តាយលើកដំបូងគ្រប់រូបគួរត្រៀមទុកសម្រាប់ទារកតូច

by Pisey Dim
ពុធ មេសា 3rd, 2024
in ភាពជាមាតា
325
SHARES
Share on FacebookShare on Twitter

ពេលដែលមានសមាជិកថ្មីចូលក្នុងគ្រួសារ ច្បាស់ណាស់អ្នកប្រាកដជាត្រូវត្រៀមលក្ខណៈក្នុងការរស់នៅថ្មី​ ក៏ដូចជាសម្ភារមួយចំនួនបន្ថែម ដើម្បីឱ្យប្រាកដថា មិនមានភាពខ្វះខាតសម្រាប់ទារកតូចជាទីស្រឡាញ់របស់អ្នក។ អ្នកម្តាយលើកដំបូងតែងបារម្ភថា មិនដឹងគួរត្រៀមរសម្ភារអ្វីខ្លះដល់កូនជាទីស្រឡាញ់របស់ខ្លួននៅពេលពួកគេកើតមក។

សម្ភារដែលចាំបាច់ត្រូវទិញទុកប្រើប្រាស់របស់ទារកអាចមានច្រើន កត្តានេះបានក្លាយទៅជាសម្ពាធដល់អ្នកម្តាយដែលពុំសូវមានពេលវេលាគ្រប់គ្រាន់ និងមានការមមាញឹកជាមួយការងារខ្លាំង ឬពុំមានថវិកាក្នុងការចំណាយ។ ប៉ុន្តែសូមកុំបារម្ភ ឡេឌីស៍ សូមធ្វើការណែនាំនូវសម្ភារសំខាន់ៗដែលត្រូវទិញទុកសម្រាប់ទារក ដើម្បីកាត់បន្ថយភាពស្មុគស្មាញរបស់ម្តាយគ្រប់រូប។

សម្លៀកបំពាក់

សម្លៀកបំពាក់ គឺជាសម្ភារសំខាន់បំផុតដែលអ្នកម្តាយគ្រប់រូបត្រូវត្រៀមទុកសម្រាប់ទារកតូច ដូចជា អាវ ខោ អាវកាក់ អាវរងា កន្សែង ឆុតគេង ស្រោមដៃជើង និងមួកជាដើម។ អ្នកគួរតែទិញសម្លៀកបំពាក់ទុកយ៉ាងតិច ១២កំប្លេ ទុកសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏ត្រូវត្រៀមគ្រឿងសម្អាងសម្រាប់ទារកផងដែរ រួមមាន ម្សៅ ប្រេង ក្រដាសសើម សាប៊ូ ឡេលាបការពារកន្ទួលរមាស់ ខោទឹកនោម កម្រាល កន្សែងទន់ និងប្រដាប់កាត់ក្រចកសម្រាប់ទារក… ។

គ្រឿងសង្ហារិម

អ្នកគួរតែត្រៀមទុកនូវ គ្រែសម្រាប់ទារក ភួយ អង្រឹង កម្រាលពូក ខ្នើយ ស្រោមខ្នើយ រទេះរុញ កៅអីពោងខ្យល់របស់ទារក (Bouncy Chair) និងកៅអីអង្គុយសម្រាប់ទារកនៅក្នុងឡាន។

របស់របរប្រើប្រាស់

របស់ប្រើប្រាស់ដែលចាំបាច់បំផុតមានដូចជា ម្សៅទឹកដោះគោ ដបទឹកដោះគោ ក្បាលដោះជ័រ បំពង់ទឹកក្តៅ ប្រដាប់បូមទឹកដោះពីម្តាយ ច្រាសដុះដបទឹកដោះគោ ឧបករណ៍សម្លាប់មេរោគដបទឹកដោះគោ និងស្លាបព្រាតូចៗសម្រាប់ទារក។​

ប្រដាប់ប្រដាក្មេងលេង

នៅពេលដែលក្លាយទៅជាឪពុកម្តាយមួយរូប គឺចៀសមិនផុតអំពីការទិញប្រដាប់ប្រដាក្មេងលេងឱ្យកូនរបស់ខ្លួនទេ។ វាជារឿងធម្មតាទេ ដែលឪពុកម្តាយត្រូវទិញសម្ភារទាំងនោះ ដើម្បីបំពេញចិត្ត និងលួងលោមកូនតូចៗ ប៉ុន្តែត្រូវប្រាកដថា របស់ទាំងនោះមិនបង្កគ្រោះថ្នាក់ដល់កូនរបស់អ្នក។ នៅពេលដែលអ្នកជ្រើសរើសប្រដាប់លេងត្រឹមត្រូវ វាអាចជួយធ្វើឱ្យកូនរបស់អ្នកមានការអភិវឌ្ឍន៍ឆាប់រហ័ស និងបង្កើនភាពសប្បាយរីករាយក្នុងអារម្មណ៍កាន់តែខ្លាំង។

Previous Post

Swarovski បង្កើតយុទ្ធនាការដ៏ក្តៅគគុកជាមួយតារាល្បីៗ Karlie Kloss និង Irina Shayk

Next Post

បង្ហាញគន្លឹះខ្លះៗ សម្រាប់មិត្តនារី សម្រេចក្តីសុបិនរបស់អ្នក តាមរយៈការបង្កើតផែនការជីវិត

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥
ភាពជាមាតា

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥

by Pisey Dim
សុក្រ មករា 24th, 2025
៥ វិធី បង្កើតទម្លាប់ឆ្លុះបញ្ចាំងឡើងវិញសម្រាប់កូនរបស់អ្នក
ភាពជាមាតា

៥ វិធី បង្កើតទម្លាប់ឆ្លុះបញ្ចាំងឡើងវិញសម្រាប់កូនរបស់អ្នក

by Pisey Dim
សុក្រ មករា 24th, 2025
ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ
ភាពជាមាតា

ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ

by Pisey Dim
ព្រហស្បតិ៍ មករា 23rd, 2025
សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត
ភាពជាមាតា

សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត

by Pisey Dim
សុក្រ មករា 24th, 2025
Load More
Next Post
បង្ហាញគន្លឹះខ្លះៗ សម្រាប់មិត្តនារី សម្រេចក្តីសុបិនរបស់អ្នក តាមរយៈការបង្កើតផែនការជីវិត

បង្ហាញគន្លឹះខ្លះៗ សម្រាប់មិត្តនារី សម្រេចក្តីសុបិនរបស់អ្នក តាមរយៈការបង្កើតផែនការជីវិត

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.