• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

by vannakkumnith DUM
ព្រហស្បតិ៍ មីនា 7th, 2024
in សង្គម, សហគ្រិនភាព
325
SHARES
Share on FacebookShare on Twitter

ស្ត្រី​ខ្មែរ​មួយ​រូប គឺ​អ្នក​ស្រី សែម ណាវី ដែល​បច្ចុប្បន្ន​ជា​សហគ្រិន​ស្ត្រី​មួយ​រូប​នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​មហិច្ឆតា​មួយ គឺ​ចង់​កសាង​រោងចក្រ​កែ​ច្នៃ​មួយ​នៅ​ក្នុង​ស្រុក ដែល​មាន​លទ្ធភាព​អាច​រក​ប្រាក់​ចំណេញ និង​បង់​ពន្ធ​ជូនរដ្ឋ​ខ្ទង់លាន​ដុល្លារ​អាមេរិក។

អ្នក​ស្រី សែម ណាវី បច្ចុប្បន្ន​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន គឺ Sisyphus.inc  ជា​ក្រុមហ៊ុន ផ្ដត់ផ្ដង់​វត្ថុធាតុដើម​សម្រាប់​ផលិត​ផលិតផល​ថែ​រក្សា​សម្ផស្ស រួម​ទាំង​ផលិតផល​សម្រេច​ផ្នែក​សម្ផស្ស​ដែរ។

ក្រុមហ៊ុន​អ្នក​ស្រី ចែក​ចាយ​វត្ថុធាតុ​ដើម​ទៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ មាន​ដូច​ជា វៀតណាម ថៃ ម៉ាឡេស៊ី ចិន​ជា​ដើម។ ចំពោះ​វត្ថុធាតុដើម​ដែល​មាន​ចែកចាយ​ដោយ​ក្រុមហ៊ុន Sisyphus.inc គឺ​នាំ​ចូល​ពី​ប្រទេស​មួយ​ចំនួន មាន ជប៉ុន ថៃ ជា​ដើម ប៉ុន្តែ​មិន​មាន​វត្ថុធាតុ​ដើម​ចេញ​ពី​កម្ពុជា​នោះ​ទេ។

ត្រង់​ចំណុច​នេះ​ហើយ ស្ត្រី​ខ្មែរ​វ័យ ៣៩​ឆ្នាំ​រូប​នេះ មើល​ឃើញ​ថា កម្ពុជា​នៅ​មាន​អំណោយ​ផល​ច្រើន ពី​ព្រោះ​មិន​ទាន់​មាន​វត្ថុធាតុ​ដើម​ត្រូវ​បាន​ផលិតចេញ​ពី​បន្លែ​ផ្លែ​ឈើ​នៅ​ក្នុង​ស្រុក​នោះទេ ហើយ​នេះ​ជា​មូលហេតុ​ដែល​អ្នក​ស្រី ចង់​បង្កើត​រោងចក្រ​កែច្នៃវត្ថុធាតុដើម​នៅ​ក្នុង​ប្រទេស​កំណើត​ដោយ​ផ្ទាល់។

អ្នក​ស្រី​ថ្លែង​ថា៖ “ក្តី​ស្រមៃ​ខ្ញុំ​ដ៏​ធំមួយ​គឺ​ ចង់​ឃើញ​ប្រទេស​ខ្លួន​មាន​ផលិត​ផល​ខ្លួន​ប្រើ​វត្ថុ​ធាតុ​ដើម​របស់​ខ្លួន​ ហើយ​អាច​ជួយ​ដល់​បង​ប្អូន​កសិករ​ក្នុង​ប្រទេស​ខ្លួន​ ហើយ​ជា​ផលិតផល​ប្រកប​ដោយ​ស្តង់ដា​អន្តរជាតិ​ ដែល​អាច​ឈរ​ឈ្មោះ​នៅ​ប្រទេស​ក្រៅ​បាន…”។

អ្នក​ស្រី​បន្ត​ថា គំនិត​នេះ ក៏​ចង់​ចូល​រួម​ដោះសា្រយ​បញ្ហា​របស់​បង​ប្អូន​ប្រជា​កសិករ​ជា​ច្រើន​ ដែល​កសិផល​ធ្វើ​បាន​ហើយ តែ​ពិបាក​រក​ទីផ្សារ​ផង​ដែរ។

យ៉ាង​ណា អ្នក​ស្រី​បញ្ជាក់​ថា ឧបសគ្គ​ដ៏​ធំ​នោះ គឺ​ថា​អ្នក​ស្រី មិន​មាន​លទ្ធភាព​ខ្លួន​ឯង​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​ដៃគូវិនិយោគ។ ​

“ខ្ញុំ​មាន​គំនិត​តែ​ខ្វះ​ដៃគូ​សហការ​ ខ្ញុំ​ចង់​សហការ​ជាមួយ​អ្នក​ដែល​មាន​ធនធាន​នៅ​ស្រុកខ្មែរ​ ដើម្បី​មាន​រោងចក្រ​ធន​ល្មម​មួយ​ ហើយ​យើង​អាច​ប្រមូល​ទិញ​បន្លែ​ផ្លែឈើ​ក្នុង​ស្រុក​ យក​ធ្វើ​ជាផលិត​ក្នុង​ស្រុក​មួយ​ថ្មី​ទៀត​ ដើម្បី​លក់​ក្នុង​ស្រុក​រឺ​នាំ​ចេញ​ទៅក្រៅ​ប្រទេស​ផង​ដែរ។

អ្នក​ស្រី បញ្ជាក់​ថា អ្នក​ស្រី​មាន​គំនិត និង​មាន​លទ្ធភាព​ក្នុង​ការ​រក​ក្រុមហ៊ុនដៃគូជប៉ុន​ជួយ​លើ​ផ្នែក​បច្ចេកទេស​ជំនាញ ដើម្បី​សម្រួល​ដល់​ដំណើរ​ការ តែ​អ្វី​ដែល​ខ្វះ គឺ​ទុនវិនិយោគ។ ដូច្នេះ ប្រសិន​បើ​លោក​ឧកញ៉ា អ្នក​ឧកញ៉ា ឬ​អ្នក​ធនធាន​ណា មាន​ឆន្ទៈ​ចង់​លើក​ស្ទួយ​ឧស្សាហកម្ម​ក្នុង​ស្រុក ចង់​ជួយ​កសិករ ចង់​ជួយ​ជាតិ អ្នក​ស្រី​ស្វាគមន៍​ដោយ​ក្ដី​រីករាយ។

តាម​អ្នក​ស្រី សែម ណាវី បាន​ឲ្យ​ដឹង​ថា ថៃ​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​តំបន់ ដែល​អាច​រក​បាន​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ពី​ការ​នាំ​ចេញ​វត្ថុធាតុដើម​កែ​ច្នៃ​ពី​បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​គេ ហើយ​អ្នក​ស្រី ចង់​ឃើញ​វត្ថុធាតុដើម​ផលិត​ចេញ​បន្លែ​ផ្លែ​ឈើ​ខ្មែរ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដែរ៕

Tags: ពាណិជ្ជកម្មសហគ្រិនភាពសហគ្រិនស្ត្រី
Previous Post

ដំណើរកំសាន្តដោយសុវត្ថិភាព

Next Post

ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

សារៈសំខាននៃឃ្មុំ
សង្គម

សារៈសំខាននៃឃ្មុំ

by Choraney Duong
អង្គារ កក្កដា 8th, 2025
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!
សង្គម

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

by Choraney Duong
ព្រហស្បតិ៍ កក្កដា 3rd, 2025
ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

by Choraney Duong
ពុធ កក្កដា 2nd, 2025
ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
Load More
Next Post
ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ

ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ

ADVERTISEMENT

Recent.

សារៈសំខាននៃឃ្មុំ

សារៈសំខាននៃឃ្មុំ

អង្គារ កក្កដា 8th, 2025
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

ព្រហស្បតិ៍ កក្កដា 3rd, 2025
ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

ពុធ កក្កដា 2nd, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.