គណៈប្រតិភូកម្ពុជា និងសមាជិកមកពីជាង៣០ប្រទេសផ្សេងទៀត បានចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue) ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ក្នុងការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី បញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ក្នុងការធ្វើពាណិជ្ជកម្ម និងការពិភាក្សាអំពីដំណោះស្រាយលើផលជះនៃការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) លើការធ្វើពា
ណិជ្ជកម្មជាដើម ដែលធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងដូហា ប្រទេសកាតា។
អង្គវេទិកាក៏បានពិភាក្សាផងដែរលើបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមដូចជា ភាពចាំបាច់ក្នុងកាការរៀបចំក្របខណ្ឌភាពជាដៃគូរវាងប្រទេសជាសមាជិកនៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) និងយុទ្ធសាស្រ្តបញ្ញាសិប្បនិមិត្ត (AI) ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យដទៃ។
ផលប៉ះពាល់លើកម្មសិទ្ធិបញ្ញា សិទ្ធិរបស់អតិថិជន និងសុវត្ថិភាពទិន្នន័យ។ មុខងារបញ្ញាសិប្បនិមិត្ត (AI) ប្រើប្រាស់លើការធ្វើពាណិជ្ជកម្មដូចជាផ្តល់សេវាដល់អតិថិជន ការវិភាគតម្រូវការទីផ្សារ និងឥរិយាបថរបស់អតិថិជន និងការប្រើប្រព័ន្ធស្វ័យប្រវត្តិជំនួសមនុស្ស កាត់បន្ថយកំហុសរបស់មនុស្សក្នុងការគ្រប់គ្រងច្រវាក់ផលិតកម្ម និងបង្កើនផលិតភាពនៃអាជីវកម្ម។
ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យបានទូលំទូលាយ សម្រាប់ប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ក្នុងការចាប់ផ្តើមអាជីកម្មដំបូង និងដំណើរការពាណិជ្ជកម្មកម្រិតប្រទេស និងប្រទេស។ ការធានាគុណភាពទិន្នន័យសម្រាប់បញ្ញាសិប្បនិមិត្ត (AI) ធ្វើការវិភាគ និងផ្តល់ធាតុចូល។
ការអនុវត្តបញ្ញាសិប្បនិមិត្ត (AI) ជាជំហាន និងមានភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាឌីជីថល ដូចជា Google, Microsoft ដើម្បីបង្កើនប្រសិទ្ធភាព បញ្ញាសិប្បនិមិត្ត (AI) សម្រាប់ការវិភាគ និងប្រើប្រាស់ឱ្យបានទូលំទូលាយ និងមានភាពត្រឹមត្រូវ។ ការលើកកម្ពស់ការអប់រំឌីជីថល និងវប្បធម៌នៃការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ក្នុងបរិបទផ្សេងៗទៀត៕