• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កម្ពុជានឹងបន្តគាំទ្រដល់អ្នកវិនិយោគចិន លើផ្នែកទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្ម

by Ken My
អង្គារ សីហា 13th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

កម្ពុជា-ចិន ទទួលបានកិច្ចសហការគ្នាបានយ៉ាងល្អរវាងប្រទេសទាំងពីរដោយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ដគាំទ្រផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគចិន ទីក្រុងសានថូវលើផ្នែកទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្ម។

នៅក្នុងពិធី ចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋ ប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលបុរីកោះពេជ្រ ខណ្ឌចំការមន។

ដោយមានការចូលរួម​ពី  ឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ខណៈ អញ្ជើញជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា  លោក មិន បានពីង លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ព្រមទាំងគណៈប្រតិភូអញ្ជើញមក ពីទីក្រុងសានថូវ វិនិយោគិន ធុរជន និងពាណិជ្ជករជាច្រើនរូបទៀត។

ចំពោះពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជំរុញការផ្លាស់ ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងសានថូវនេះរូមមាន៖ ១. ភាគីទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគ យល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។ ២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែលយកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ៣. ក្រោយពេល លិខិតបញ្ជាក់សុច្ឆន្ទៈ នេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។ ៤. លិខិតបញ្ជាក់សុច្ឆន្ទៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពល ភាពរយៈពេល៥ឆ្នាំ។ អំឡុងពេល ៦ខែ មុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគី មួយណាស្នើឱ្យបញ្ចប់ លិខិតបញ្ជាក់សុច្ឆន្ទៈស្តីពីការ ជំរុញការផ្លាស់ប្តូរមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងសានថូវនេះ នឹងបន្តមានសុពលភាព។

​ឯកឧត្ដម សេង វណ្ណៈ បានមានប្រសាសន៍ថា៖ ពិធីនេះ ពិតជាបានបង្ហាញឱ្យឃើញ ពីគុណតម្លៃសម្រាប់ប្រទេសកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំង ជាសារដ៏មានអត្ថន័យ បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើនឡើង ពីសហគមន៍ ធុរកិច្ចជាតិ និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកក្នុងការ ស្វែងរកកាលានុត្តភាពថ្មីមួយសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។

រួមជាមួយនោះ ឯកឧត្ដម សេង វណ្ណៈ ក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជនដែលមានវត្តមាន ក្នុងពិធី ពិសេសគណៈប្រតិភូទីក្រុងសានថូវ គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាព អនុគ្រោះខ្ពស់ និងបរិយាកាស វិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យ ដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ច រវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេសក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម៕

Tags: ចំណងមិត្តភាពកម្ពុជា-ចិន
Previous Post

៧ខែឆ្នាំ២០២៤នេះ កម្ពុជា នាំចេញអង្ករចំនួន ៣៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ

Next Post

ទម្លាប់ចូលគេង ដោយមិនបានលាងសម្អាត Make up អាចបង្កបញ្ហាដល់ស្បែកមុខយ៉ាងខ្លាំង

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
ទម្លាប់ចូលគេង ដោយមិនបានលាងសម្អាត Make up អាចបង្កបញ្ហាដល់ស្បែកមុខយ៉ាងខ្លាំង

ទម្លាប់ចូលគេង ដោយមិនបានលាងសម្អាត Make up អាចបង្កបញ្ហាដល់ស្បែកមុខយ៉ាងខ្លាំង

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.