• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កម្ពុជាបង្កើនការទាក់ទាញទេសចរមូស្លីម តាមរយៈការពង្រីកការតភ្ជាប់ជើងហោះហើរ និងពិព័រណ៍ទេសចរណ៍

by Pisey Dim
សុក្រ តុលា 10th, 2025
in កម្សាន្ត, ទេសចរណ៍, សង្គម
325
SHARES
Share on FacebookShare on Twitter

របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសមកកម្សាន្តមានចំនួន ៦.៧ លាននាក់ ហើយក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៥ ទេសចរបរទេសមកកម្សាន្តមានចំនួន ៤ លាននាក់។ ដើម្បីជំរុញទីផ្សារទេសចរណ៍មូស្លីមបន្ថែមទៀត នៅក្នុងឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ក៏បានរៀបចំពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាដែលធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ដោយមានការតាំងបង្ហាញផលិតផលពីសហគ្រាសក្នុងស្រុកនិងក្រៅស្រុក ក្រុមហ៊ុនទេសចរណ៍ តំណាងស្ថានទូតមួយចំនួនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនឯកជនដែលធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើនផងដែរ។

សម្រង់សុន្ទរកថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ “ទេសចរមូស្លីមជាទីផ្សារគោលដៅដ៏ចម្បងមួយ ដែលជួយរុញកំណើនទេសចរបរទេសមកកម្សាន្តប្រទេសកម្ពុជា។ ក្រសួងទេសចរណ៍បានរៀបចំវេទិកាទេសចរណ៍មូស្លីមនេះឡើង មានគោលបំណងប្រមូលផ្ដុំអ្នកជំនាញមានបទពិសោធន៍ល្អៗជាច្រើនពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងថ្នាក់ដឹកនាំសហគមន៍មូស្លីម ស្វែងយល់ពីលទ្ធភាព បញ្ហាប្រឈម និងកាលានុវត្តភាពនានា ក្នុងការទទួល និងចាប់យកចំណែកនៃទីផ្សារទេសចរណ៍មូស្លីម។”

ចំណែក លោក គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាអភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏បានបង្ហាញការមើលឃើញពីសក្ដានុពលដ៏ធំធេងរបស់កម្ពុជាក្នុងការទាក់ទាញទេសចរមូស្លីមឲ្យមកកម្សាន្តកាន់តែច្រើនឡើងនាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា ការពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសមូស្លីម គឺជាកត្តាសំខាន់មួយដែលនឹងជួយសម្រួលដល់ការសម្រេចចិត្តរបស់ទេសចរមូស្លីមក្នុងការជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍។

បច្ចុប្បន្នមានកម្ពុជាបានតភ្ជាប់ជើងហោះហើរជាមួយប្រទេសមូស្លីមមួយចំនួនដូចជា៖

• ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលហោះមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម
• ក្រុមហ៊ុនអាកាសចរណ៍ Qatar ហោះមកពីទីក្រុងដូហាប្រទេសកាតា
• ក្រុមហ៊ុនអាកាសចរណ៍ Malaysia ហោះពីទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី
• ក្រុមហ៊ុនអាកាសចរណ៍ Etihad airline ហោះពីទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួម

ជាពិសេសទៅទៀតនៅក្នុងអំឡុងខែធ្នូ ចុងឆ្នាំ ២០២៥ នឹងមានជើងហោះហើរត្រង់មកពីប្រទេសអឺរ៉ុបតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkey ដែលនឹងភ្ជាប់ការហោះហើរត្រង់ពីប្រទេសតួកគី មកប្រទេសកម្ពុជាផងដែរ។

វេទិកានិងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ ២០២៥ រៀបចំឡើងក្នុងគោលបំណង៖

(១) សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី
(២) ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង
(៣) ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

Previous Post

ទិវាដើរពិភពលោក ក្រោមប្រធានបទ “ដើរដើម្បីសន្តិភាព Walk For Peace”

Next Post

មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)រៀបចំពិធីសម្ពោធសៀវភៅ “វត្តអារាមនៅប្រទេសកម្ពុជា”
កម្សាន្ត

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)រៀបចំពិធីសម្ពោធសៀវភៅ “វត្តអារាមនៅប្រទេសកម្ពុជា”

by Pisey Dim
សៅរ៍ តុលា 25th, 2025
ពិព័រណ៌កុលភាជន៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បង្ហាញអំពីការរីកចម្រើនឧស្សាហកម្មខ្មែរក្នុងសម័យអង្គរ
កម្សាន្ត

ពិព័រណ៌កុលភាជន៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បង្ហាញអំពីការរីកចម្រើនឧស្សាហកម្មខ្មែរក្នុងសម័យអង្គរ

by Pisey Dim
សៅរ៍ តុលា 25th, 2025
អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា”
កម្សាន្ត

អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា”

by Pisey Dim
ពុធ តុលា 15th, 2025
មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”
សង្គម

មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”

by Pisey Dim
សុក្រ តុលា 10th, 2025
Load More
Next Post
មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”

មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”

ADVERTISEMENT

Recent.

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)រៀបចំពិធីសម្ពោធសៀវភៅ “វត្តអារាមនៅប្រទេសកម្ពុជា”

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)រៀបចំពិធីសម្ពោធសៀវភៅ “វត្តអារាមនៅប្រទេសកម្ពុជា”

សៅរ៍ តុលា 25th, 2025
ពិព័រណ៌កុលភាជន៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បង្ហាញអំពីការរីកចម្រើនឧស្សាហកម្មខ្មែរក្នុងសម័យអង្គរ

ពិព័រណ៌កុលភាជន៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បង្ហាញអំពីការរីកចម្រើនឧស្សាហកម្មខ្មែរក្នុងសម័យអង្គរ

សៅរ៍ តុលា 25th, 2025
អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា”

អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា”

ពុធ តុលា 15th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (396)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (229)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (36)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (139)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (285)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.