ការរៀបចំកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក” នឹងប្រព្រឹត្តឡើងចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក រហូតដល់ ៨:០០ យប់។
ការតាំងពិព័រណ៍នេះ ប្រៀបបានជាឱកាសដ៏ល្អមួយ ខណៈសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុករបស់ពលរដ្ឋកម្ពុជាហាក់កំពុងមានការកើនឡើងខ្លាំង។ ផលិតផលខ្មែរជាង ១០០ប្រភេទ មកពីជាង ៣០០សហគ្រាសនឹងដាក់តាំង នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នឹងក្លាយជាឱកាស ក្នុងការពង្រឹង និងពង្រីកសមត្ថភាព ផលិតផលក្នុងស្រុកសម្រាប់អ្នកផលិតម្ចាស់សហគ្រាសនៅក្នុងប្រទេសកម្ពុជា ក្នុងពេលពលរដ្ឋកម្ពុជាទូទាំងប្រទេសបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះផលិតផលក្នុងស្រុក ជំនួសឱ្យផលិតផលនាំចូលផ្សេងៗ។

សូមកុំភ្លេចចូលរួមទាំងអស់គ្នា!