• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» ក្រោមប្រធានបទ « រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ» ដើម្បីបញ្ជ្រាបចំណេះដឹងដល់ សិស្ស និស្សិត

by Ken My
ព្រហស្បតិ៍ សីហា 29th, 2024
in អាជីវកម្ម និងការវិនិយោគ
325
SHARES
Share on FacebookShare on Twitter

 

កម្មវិធី វិថីហិរញ្ញវត្ថុ ក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីអំពី “ រៀបចំអនាគត ផ្តើមចេញពីការរៀបចំហិរញ្ញវត្ថុ”  ដែលធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ដោយមានការចូលរួមពីវាគ្មិន មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យ និងចំនេះដឹងហិរញ្ញវត្ថុ ជាច្រើនរូប និងមានសិក្ខាកាមចូលរួមជាង ២០០នាក់។

វេទិកាកិច្ចពិភាក្សានេះ មានគោលបំណងចែករំលែក និងបញ្ជ្រាបចំណេះដឹងដល់សិស្ស និស្សិត អំពីគន្លឹះសំខាន់ៗ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សាដោយផ្តល់ជាវិធីសាស្រ្តជាក់ស្តែង ដល់សិស្ស និស្សិត ក្នុងការសម្រេចចិត្ត លើផ្នែកហិរញ្ញវត្ថុ និងរៀបចំផែនការ ហិរញ្ញវត្ថុ ប្រកបដោយសម្ថភាពនៅពេលអនាគត់របស់ពួកគេ។ ​

យើងទាំងអស់គ្នា ត្រូវយល់អោយបានច្បាស់  អ្វីទៅជាបំណុល? ហើយអ្វីទៅជាទ្រព្យ? អ្វីទៅជាកម្ចី និង អ្វីទៅជាការសន្សំ? ហើយការសន្សំនេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេនាពេលអនាគត។សម្រាប់សិស្ស និស្សិត ចំណុចចាប់ផ្តើមដំបូង គឺត្រូវស្វែងយល់អំពីសេវាកម្មហិរញវត្ថុ របស់ធនាគារ និងស្ថាប័ណ្ណហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងចំណុចបន្ទាប់ត្រូវស្វែងយល់អំពីផលិតផល ដែលស្ថាប័ណ្ណធនាគារ និងហិរញ្ញវត្ថុ ទាំងអស់នោះមាន ជាពិសេសទាក់ទិនទៅនឹងសេវាកម្មសន្សំប្រាក់។

វេទិកាកិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី ២» ដែលជាកម្មវិធីសាធារណៈបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងការិយាល័យឥណទានកម្ពុជា (CBC) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC) ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនៅថ្ងៃនេះជាសក្ខីកម្មបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងភាពជាដៃគូរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុជូនដល់សិស្សនិស្សិតអំពីគន្លឹះសំខាន់ៗនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការហិរញ្ញ​វត្ថុ ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុ និងភាពជោគជ័យនាពេលអនាគត។ ការរៀបចំផែនការហិរញ្ញវត្ថុនេះ​ គឺមានសារសំខាន់សម្រាប់សិស្ស និស្សិត ក្នុងការរៀបចំហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីកំណត់គោលដៅអោយបានច្បាស់លាស់ ទាក់ទងទៅនឹងការចំណាយហិរញ្ញវត្ថុ នៅពេលដែលយើងចេញប្រកបអាជីវកម្មអ្វីមួយ។ ទាក់ទងទៅនឹងផែនការរៀបចំ​ ហិរញ្ញវត្ថុ ចំពោះប្អូនៗ ដែលជាសិស្ស និស្សិត គឺត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុអោយបានច្បាស់លាស់ ព្រោះវាជាផ្នែកមួយដ៏សំខាន់ សម្រាប់គ្រង់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ និងបន្តរៀបចំផែនការហិរញ្ញវត្ថុអោយមានប្រសិទ្ធភាពខ្ពស់។

ចំពោះ លោក រ័ត្ន​ សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា បានលើកឡើងថា  «ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះ យើងរួមគ្នាបន្តគាំទ្រ និងចូលរួមក្នុងការផលិតមាតិកាអប់រំ និងចូលរួមចែករំលែកមាតិកាវីដេអូទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែច្រើនទូលំទូលាយបន្ថែមទៀត»។

ជាមួយគ្នានេះ ក្នុងនាមជាសមាគមធនាគារនៅកម្ពុជា នឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗ បន្ថែមទៀត ដើម្បីគាំទ្រដល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ យើងខ្ញុំក៏សូមលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ចូលរួមចែករំលែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុថ្មីៗជូនដល់សាធារណជន។ សមាគមធនាគារនឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីគាំទ្រដល់ចំណេះដឹង ហិរញ្ញវត្ថុដល់សាធារណជន បន្ថែមពីនេះសមាគមធនាគារ លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធចូលរួមចំណែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផងដែរ។

ជារួម ការរៀបកម្មវិធី វិថីហិរញ្ញវត្ថុនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សាធារណជន អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេស ផ្តោតទៅសល់ យុវជន សិស្ស និស្សិត អោយចេះចំរៀបចំផែនការចំណូល ចំណាយ​ អោយបានត្រឹមត្រូវ ដើម្បីរៀបចំគម្រោងផែនការអនាគត់ និងចេះរៀបចំផែនការសន្សំអោយមានប្រសិទ្ធភាពខ្ពស់នៅក្នុងផ្នែកហិរញ្ញវត្ថុនេះផងដែរ។

 

Tags: ចំណេះដឹងហិរញ្ញវត្ថុ
Previous Post

OMEGA បានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាអ្នកកំណត់ពេលវេលាផ្លូវការនៃការប្រកួតកីឡាអូឡាំពិកឆ្នាំ 2028 នៅរដ្ឋ Los Angeles

Next Post

Les Bains Gardians – រមណីយដ្ឋានវេទមន្តស្ថិតក្នុងតំបន់ឆ្នេរ Camargue នៃភាគខាងត្បូងប្រទេសបារាំង

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ធនាគារជាតិ បន្តអំពាវនាវឲ្យ សាធរណជនប្រើប្រាស់ ប្រាក់រៀល អោយកាន់តែទូលំទូលាយបន្ថែមទៀត
អាជីវកម្ម និងការវិនិយោគ

ធនាគារជាតិ បន្តអំពាវនាវឲ្យ សាធរណជនប្រើប្រាស់ ប្រាក់រៀល អោយកាន់តែទូលំទូលាយបន្ថែមទៀត

by Ken My
ពុធ ធ្នូ 25th, 2024
ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ
អាជីវកម្ម និងការវិនិយោគ

ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

by Ken My
ច័ន្ទ ធ្នូ 23rd, 2024
កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤
អាជីវកម្ម និងការវិនិយោគ

កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤

by Ken My
សុក្រ ធ្នូ 6th, 2024
ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស
អាជីវកម្ម និងការវិនិយោគ

ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស

by Ken My
អង្គារ ធ្នូ 3rd, 2024
Load More
Next Post
Les Bains Gardians – រមណីយដ្ឋានវេទមន្តស្ថិតក្នុងតំបន់ឆ្នេរ Camargue នៃភាគខាងត្បូងប្រទេសបារាំង

Les Bains Gardians - រមណីយដ្ឋានវេទមន្តស្ថិតក្នុងតំបន់ឆ្នេរ Camargue នៃភាគខាងត្បូងប្រទេសបារាំង

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.