ការប្រកួតប្រជែងសម្រាប់តំណែងនាឡិកាឯកលើពិភពលោក ដោយឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពផ្តល់កិត្តិយសយ៉ាងវិសេសវិសាលដល់អ្នកផលិតនាឡិកាល្អបំផុតជារៀងរាល់ឆ្នាំ។
នៅក្នុងព្រឹត្តិការណ៍លើកទី 24 នៃ Grand Prix d’Horlogerie de Genève (GPHG) ដែលជារឿយៗត្រូវបានគេស្គាល់ថាជាកម្មវិធី “Oscars of Watchmaking” បានប្រកាស Collection ចុងក្រោយបង្អស់ដាក់បង្ហាញនៅ GPHG ចំនួន 90 នាក់ក្នុងចំពោម 15 ប្រភេទផ្សេងៗគ្នា។
នាឡិកាទាំង 90 គ្រឿងដែលជាបេក្ខភាពនៅក្នុង GPHG នឹងចាប់ផ្តើមធ្វើដំណើរទេសចរណ៍ទៅជុំកាន់ពិភពលោក មុនពេលប្រកាសអំពីជ័យលាភីអ្នកឈ្នះទទួលបានពានរង្វាន់នៅថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2024 ស្ថិតនៅទីក្រុងហ្សឺណែវ។ ទីស្នាក់ការនៃការតាំងពិពណ៌ដំបូង គឺនៅទីក្រុងហុងកុង (ចាប់ពីថ្ងៃទី 28 ដល់ថ្ងៃទី 30 ខែកញ្ញា) នៅ ទីស្នាក់ការកណ្តាល Christie នៃអាគារពាណិជ្ជកម្ម “The Henderson”… ហើយនឹងធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម (ថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែតុលា) នៅក្នុងអាគារ Saigon Opera House ដែលជាដៃគូសហការណ៍ជាមួយ The Hour Glass ។
បន្ទាប់មក កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅក្នុងទីក្រុងញូវយ៉ក (ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 21 ខែតុលា) មុនពេលត្រឡប់ទៅកាន់ទីក្រុងហ្សឺណែវវិញ នៅថ្ងៃទី 30 ខែតុលាដល់ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2024។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើត GPHG ក្នុងគោលបំណងដើម្បីលើកកម្ពស់ការកោតសរសើរដល់អ្នកផលិតនាឡិកា និងប្រគល់ពានរង្វាន់ជូនដល់ការច្នៃប្រឌិតនៃនាឡិកាដែលល្អបំផុតប្រចាំឆ្នាំ រួមទាំងពានរង្វាន់ “Aiguille d’Or” Grand Prix ដ៏ល្បីល្បាញផងដែរ។