កម្មវីធី Aeterna របស់ Bvlgari មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កិត្តិយសដល់សម្រស់ និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យវាក្លាយជាព្រីត្តិការណ៍មួយដ៏គួរឱ្យចងចាំសម្រាប់អ្នកដែលបានចូលរួម។
ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់នេះគឺជាការប្រារព្ធពិធីដ៏គួរឲ្យភ្ញាក់ផ្អើលដែលបានភ្ជាប់នូវភាពប្រណីតនៃគ្រឿងអលង្គារយ៉ាងស្រស់ស្អាតជាមួយនឹងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃប្រាសាទបាយ័ន។ កម្មវីធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានរបស់លោកជំទាវរបស់កម្ពុជាលោកស្រី ពេជ្រ ច័ន្ទមុនី ផងដែរ។
ភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះ បានពាក់ឈុតសម្លៀកបំពាក់ទាន់សម័យ និងគ្រឿងអលង្ការដ៏ប្រណិត ដែលឆ្លុះបញ្ចាំងពីស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ និងបរិយាកាសដ៏ប្រណិតរបស់ព្រឹត្តិការណ៍។

Shin Yubin
Yubin បានគ្រោងនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលរំលេចនូវបេតិកភណ្ឌរបស់ប្រទេសកម្ពុជា គូសមជាមួយនឹងប្រាង្គប្រាសាទខាងក្រោយ។ លំនាំដ៏ប្រណិត និងពណ៌ដ៏ឆើតឆាយ បង្ហាញពីសិល្បៈខ្មែរ។ សម្លៀកបំពាក់របស់ Yubin បានបង្ហាញពីវប្បធម៍ខ្មែរ និងជាមួយគ្រឿងអលង្គាររបស់ Bvlgari ធ្វើឱ្យនាងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ Aeterna ។
Mile Phakphum
Mile បានស្លៀកនូវអាវពណ៌សដ៏ស្រស់ស្អាត ភ្ផាប់ជាមួយនិងភាពស្រស់ស្រាយ ប៉ុន្តែទាន់សម័យ។ នៅពេលយប់នៃកម្មវីធី Mile បានស្លៀកនូវឈុតពណ៌ខ្មៅក្រាប់ តុបតែងដោយគ្រឿងអលង្ការរបស់ Bvlgari គាត់មើលទៅកាន់តែទាក់ទាញ និងសង្ហារ។
Ho Ngoc Ha
Ngoc Ha បានគ្រោងរ៉ូបពណ៌ក្រហម ភ្ផាប់ទៅដោយនាឡិកា និងខ្សែដៃដ៏ប្រណិតរបស់ Bvlgari ។ Ngoc Ha ក៏បានកាន់កាបូបរាងបេះដូងពណ៌ក្រហមយ៉ាងរស់រវើកដូចគ្នាផងដែរ។ សម្រាប់ព្រឹត្តិការណ៍នេះ នាងបានស្លៀករ៉ូបបើកស្មាអមដោយគ្រឿងអលង្ការដ៏ប្រណិតរបស់ Bvlgari ដែលមើលទៅគួរអោយស្រស់ស្អាតដូចសព្វដង។
Ayden Sng
Ayden បានស្លៀកឈុតពណ៌ត្នោតដែលសមគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងផ្ទៃខាងក្រោយនៃប្រាសាទ ហើយជាមួយនឹងគ្រឿងបន្លាស់របស់ Bvlgari មើលទៅគួរអោយអស្ចារ្យណាស់។ ឯសម្រាប់ពេលល្ងាច Ayden បានស្លៀកឈុតដែលបង្ហាញពីសមប្រកប មើលទៅសង្ហាដូចរាល់ដង។
Pia Wurtzbach
Pia បានគ្រោងរ៉ូបពណ៌ត្នោតគូសមជាមួយនឹងកាបូបដៃពណ៌ត្នោតស្រាលរបស់ Bvlgari រួមជាមួយគ្រឿងអលង្ការផ្គូផ្គងដែលបំពេញរូបរាងនាងយ៉ាងស្រស់ស្អាត។ ក្នុងកម្មវិធីនោះ Pia បានស្លៀករ៉ូបដ៏ប្រណិតមួយគូជាមួយនឹងគ្រឿងអលង្ការ Bvlgari ដែលមើលទៅភ្លឺចែងចាំង និងស្អាតលើសពីធម្មតា។
Davika Hoorne
Davika បានស្លៀកឈុតសាច់ក្រណាត់ពណ៍ខ្មៅលាយឡំជាមួយគ្រឿងអលង្ការរបស់ Bvlgari បង្កើតឱ្យមានរូបរាងដ៏ស្រទន់។ នៅពេលយប់នៃព្រឹត្តិការណ៍ Davika បានស្លៀករ៉ូបពណ៌ខៀវងងឹត បំពេញបន្ថែមដោយគ្រឿងបន្លាស់របស់ Bvlgari ផ្តល់ឱ្យនាងនូវរូបរាងដ៏ឆើតឆាយ បង្ហាញពីទំនុកចិត្ត និងរចនាប័ទ្ម។
Xenia Tan & Shawn Thia
Xenia បានស្លៀករ៉ូបពណ៌ខ្មៅខ្លីជាមួយនឹងកាបូបដៃ Bvlgari ពណ៌ផ្កាឈូកស្រាល ខណៈដែលស្វាមីរបស់នាង Shawn បានបំពេញបន្ថែមនាងក្នុងឈុតពណ៌ខ្មៅទាំងអស់ ជាមួយនិងគ្រឿងបន្លាស់ពី Bvlgari។ នៅល្ងាចនោះ ពួកគេទាំងពីរបានស្លៀកសម្លៀកបំពាក់ពណ៌សទាំងអស់ បំពាក់ដោយគ្រឿងអលង្ការ Bvlgari បញ្ចេញនូវភាពអស្ចារ្យ និងមានទំនុកចិត្ត។
Toc Tien
Tien បានគ្រោងឈុតរ៉ូបពណ៌ក្រហមដ៏គួរឱ្យឆើតឆាយដែលបំពេញបន្ថែមយ៉ាងស្រស់ស្អាតដោយគ្រឿងអលង្ការពី Bvlgari ។ ការរួមបញ្ចូលគ្នានេះបានបង្កើនរូបរាងទាំងមូលរបស់នាង ធ្វើឱ្យនាងមើលទៅពិតជាមិនគួរឱ្យជឿ និងមានភាពទាក់ទាញ។
សម្រាប់ព្រឹត្តិការណ៍នេះវិញ ការប្រមូលគ្រឿងអលង្ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានបង្ហាញដោយតារាម៉ូដែលដែលមានទេពកោសល្យ ដោយបង្ហាញពីការរចនាដ៏ប្រណិត និងសិប្បកម្ម។ បរិយាកាសមានភាពរស់រវើក និងទាក់ទាញ ដែលទាក់ទាញការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាចំពោះបំណែកដ៏អស្ចារ្យដែលដាក់តាំងបង្ហាញ។
យ៉ាងណាមិញ ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យ និងមិនអាចបំភ្លេចបានសម្រាប់ប្រជាជនកម្ពុជា ព្រោះតែវាជាលើកទីមួយហើយដែលមានព្រឹត្តិការណ៍បែបនេះបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ភាពរំជើបរំជួល និងភាពសាទរគឺអាចកត់សម្គាល់បាន ដែលបង្កើតឱ្យមានការចងចាំយូរអង្វែងសម្រាប់អ្នកដែលបានចូលរួម។