តស់! ឈានជើងចូលទៅក្នុងពិភពនៃភាពរុងរឿង និងកិត្យានុភាពដ៏អស្ចារ្យជាមួយរូបរាងកាបូបដែលមានតម្លៃថ្លៃបំផុតទាំង 5 រួមមាន Mouawad រហូតដល់ Hermès ។
រាល់កាបូបដែលមានតម្លៃថ្លៃៗទាំងប៉ុន្មានខាងក្រោមនេះ គឺមានការផលិតដោយដៃផ្ទាល់ពីសិប្បករមានទេពកោសល្យដ៏ចំណាន ហើយវាបានប្រែក្លាយទៅជាវត្ថុមានតម្លៃថ្លៃប្រកបដោយគុណភាពខ្ពស់ និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។ ក្នុងចំណោមកាបូបទាំងនេះ ប្រេន Hermès បានគ្រងតំណែងជាកំពូលកាបូបតម្លៃថ្លៃដោយសារស្បែកតែមួយគត់ ព្រមទាំងត្រូវការគេទទួលស្គាល់ទៅលើគុណភាពផលិតដោយដៃផ្ទាល់យ៉ាងប៉ិនប្រសប់។
ភាគច្រើនកាបូបទាំងនេះត្រូវបានគេធ្វើការដេញថ្លៃ ឬដាក់លក់នៅក្នុងចំនួនមួយដែលមានកំណត់ច្បាស់លាស់ ដូច្នេះមិនមានការរំពឹងថាម៉ូតកាបូបទាំងនេះ មិនត្រូវបានរកឃើញនៅក្នុងហាងណាមួយឡើយ។
Mouawad 1001 Nights Diamond Purse
កាបូបដែលមានរាងដូចបេះដូងដ៏គួរឱ្យស្រលាញ់នេះធ្លាប់ជាកាបូបមានតម្លៃបំផុតរបស់ពិភពលោក យោងតាមកំណត់ត្រាពិភពលោក Guinness ក្នុងឆ្នាំ 2010។ មានរចនាដោយគ្រឿងអលង្ការ Robert Mouawad កាបូបនេះស្រោបដោយមាស 18k និងត្បូងពេជ្រ 4,517 គ្រាប់ ហើយវាត្រូបវបានចូលរួមពីសិប្បការជាង 10 នាក់ដើម្បីបញ្ចប់ការផលិតក្នុងរយៈពេល 8,800 ម៉ោង។
- តម្លៃ ៖ $3.6 million
Hermès Chaine d’Ancre by Pierre Hardy
នាយកច្នៃប្រឌិត Hermès Jewellery លោក Pierre Hardy បានដាក់ចិត្តក្នុងការផលិតកាបូបមួយនេះអស់រយៈពេលពីរឆ្នាំ ។ វាមានតំណខ្សែសង្វាក់ដែលស្រោបដោយពេជ្រចំនួន 11,000 ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012 ដែលជាផ្នែកមួយនៃបណ្តុំ Haute Bijouterie។
- តម្លៃ ៖ $2 million
Hermès Ginza Tanaka Birkin
ក្នុងឆ្នាំ 2015 ក្រុមហ៊ុន Hermès បានសហការជាមួយក្រុមហ៊ុនផលិតគ្រឿងអលង្ការជប៉ុន មានឈ្មោះថា Ginza Tanaka បានរួមគ្នាបង្កើតផ្លាទីន Birkin ដ៏ស្រស់ស្អាត មានតុបតែងដោយត្បូងពេជ្រជាង 2,000 និងត្បូងពេជ្រទំហំ 8 ការ៉ាត់នៅចំកណ្តាល។ ខ្សែកាបូបនេះអាចធ្វើការផ្លាស់ប្តូរទៅជាខ្សែក និងខ្សែដៃបាន។
- តម្លៃ ៖ $1.9 million
Hermès Himalaya Birkin
កាបូបដែលមានភាពល្បីល្បាញបំផុតពីប្រេន Hermès គឺ Birkin និង Kelly មានប្រវត្តិជាយូរមកហើយត្រូវបានដាក់ដេញថ្លៃនៅ Christie’s ប៉ុន្តែកាបូបដែលបំបែកកំណត់ត្រាជាកាបូបថ្លៃបំផុតនៅក្នុងការដេញថ្លៃនៅអឺរ៉ុបនៅពេលនោះគឺ 2010 Matte Himalaya Niloticus Diamond Birkin 35 ជាមួយនឹងមាសពណ៌ស 18k និងពេជ្ររឹង។ វាត្រូវបានលក់ក្នុងឆ្នាំ 2014 និងចំណុចលេចធ្លោ គឺស្បែកកាបូបផលិតពីស្បែកក្រពើសុទ្ធ បន្ទាប់មកបានលាបពណ៌ឱ្យស្រដៀងទៅនឹងកំពូលភ្នំហិម៉ាឡៃយ៉ាក្នុងទម្រង់គ្របដណ្តប់ដោយព្រិល។
- តម្លៃ ៖ $378,000
Hermès Himalaya Retourné Kelly
កំណត់ត្រានេះត្រូវបានបំបែកម្តងទៀតដោយ Hermès Himalaya Crocodile Retourné Kelly បានលក់នៅ Christie’s ក្នុងឆ្នាំ 2021។ កាបូបនេះត្រូវបានតុបតែងដោយផ្នែករឹងមាស និងពេជ្រ 18k ជាមួយនឹងស្បែកក្រពើសុទ្ធ និងលោហៈជម្រាលភ្នំហិមាល័យ។
- តម្លៃ ៖ $513,200
ប្រភព ៖ LIFESTYLE ASIA