នៅពេលដែលអ្នកចេញពីផ្ទះទៅកន្លែងនានា ពិសេសធ្វើដំណើរកម្សាន្តជាដើម អ្នកនឹងត្រូវការកាបូបដ៏ល្អមួយដើម្បីដាក់តាមខ្លួន។ ហើយប្រាកដណាស់ថា អ្នកពិតជាត្រូវការ កាបូបស្ពាយ ឬកាបូបស្ពាយសម្រាប់ដាក់តាមខ្លួន ដែលអាចដាក់ប្រដាប់ប្រដា ចាំបាច់ យ៉ាងច្រើន នៅពេលអ្នកកំពុងធ្វើដំណើរ។
កាបូប Crossbody ដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរគួរតែមានទម្ងន់ស្រាល ព្រោះអ្នកទំនងជានឹងដើរលេងកម្សាន្តពេញមួយថ្ងៃ និងប្រើប្រាស់បានយូរ។ ប៉ុន្តែពួកវា ក៏គួរតែធំល្មមសម្រាប់ផ្ទុករបស់អ្នកបានច្រើនបំផុតផងដែរ សម្រាប់វត្ថុមានតម្លៃសំខាន់ៗដូចជា លិខិតឆ្លងដែន កាបូបលុយ កាមេរ៉ា វ៉ែនតា ទូរស័ព្ទ រួមជាមួយនឹងការបន្ថែមមួយចំនួនទៀត។
ដើម្បីជួយធ្វើឱ្យការធ្វើដំណើរនាពេលខាងមុខរបស់អ្នកមានភាពរលូន ក្រុម T&C បានរួមគ្នាដើម្បីរៀបចំបញ្ជីនៃកាបូបដែលគួរឱ្យទុកចិត្តបំផុត។ តោះ ក្រឡេកមើលការបង្ហាញរបស់ ឡេឌីស៍ ខាងក្រោម៖