ភ្នំពេញ, កម្ពុជា – ក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា (CAFT) បានធ្វើការចុះអនុស្សរណៈយោគយល់រវាងគ្នា (MoU) នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃសកម្មភាពរបស់ព្រឹត្តិការណ៍ CamTech Summit 2024។ កិច្ចសហការណ៍នេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ដោយធ្វើការផ្តោតទៅលើការពង្រឹង cybersecurity, resilient banking systems, and personal data protection practices.
អនុស្សរណៈមួយនេះតំណាងអោយកិច្ចសហការណ៍យ៉ាងរឹងមាំរវាងក្រុមហ៊ុននិងសមាគមទាំងពីរ ដោយមានក្រុមហ៊ុន Huawei ជាអ្នកនាំយកជំនាញលំដាប់ពិភពលោកនៅក្នុងបច្ចេកវិទ្យាទំនើបរបស់ខ្លួន និងសមាគមន៍ CAFT ជាអ្នកផ្តល់ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ខ្លួននៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងតំបន់។ តាមរយៈកិច្ចសហការណ៍នេះ ភាគីទាំងពីរនឹងធ្វើការជាមួយគ្នាដើម្បីពង្រឹង Cybersecurity standards, ចែករំលែកការអនុវត្តល្អៗសម្រាប់ការបង្កើត resilient banking systems, និងពង្រឹង personal data protection នៅក្នុងកំណើនយ៉ាងឆាប់រហ័សរបស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
តាមរយៈការលើកឡើងនៅក្នុងពិធីចុះអនុស្សរណៈនេះ លោក Tomas Pokorny ដែលជាអគ្គលេខាធិការក្រុមព្រឹក្សាភិបាលរបស់សមាគម CAFT បានគូសបញ្ជាក់អោយឃើញពីសារៈសំខាន់នៃកិច្ចសហការណ៍ក្នុងការពង្រឹងនិងការការពារអនាគតរបស់ហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ”This MoU is a crucial step towards securing the future of Cambodia’s finance and technology industry. As finance and technology companies grow, it’s essential that they are equipped with the right tools and knowledge to protect their systems and customers. With Huawei’s expertise, we can create a safer and more resilient finance and technology ecosystem.”
ក្នុងការថ្លែងសុន្ទរកថារបស់លោក Eason Xu ដែលជានាយកប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Cambodia បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីរបស់ហិរញ្ញវត្ថុនិងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ “Many banks have been focusing in digital transformation for several years. However, the recent prolonged service outage and cybersecurity incidents showed that they should also strengthen their ICT infrastructure resilience. This is to provide secure and non-stop banking service to customers with a convenient and trusted environment. Huawei has rich experience in financial service industry in Cambodia and Asia Pacific including Singapore, Thailand and Hong Kong. With the partnership with CAFT, we are here to share with Cambodia especially the FinTech our best practices, experience and our end to end solutions to protect Cambodia financial systems.”
បើក្រឡេកទៅមើលថ្ងៃអនាគត កិច្ចសហការណ៍នេះនឹងមិនត្រឹមតែផ្តោតលើតម្រូវការចម្បងរបស់ Cybersecurity និង Data Protection ប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសហការណ៍នេះក៏នឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ហិរញ្ញវត្ថុនិងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ គោលដៅរបស់ពួកយើងគឺការបង្កើតអោយមានបរិស្ថានមួយដែលជាកន្លែងដែលក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទាំងអស់អាចកែច្នៃនិងពង្រីកខ្លួនបាន ដោយដឹងច្បាស់ថាពួកគេមានសុវត្ថិភាពនិងការការពារគ្រប់គ្រាន់នៅទីនោះ។
អនុស្សរណៈនេះនឹងផ្តោតទៅលើផ្នែកសំខាន់ៗដូចជា Cybersecurity ដែលជាកន្លែងក្រុមហ៊ុន Huawei និង សមាគម CAFT នឹងចូលរួមជាមួយគ្នាក្នុងការអនុវត្ដគោលបំណងនៃគំនិតផ្ដួចផ្ដើមក្នុងការពង្រឹងស្តង់ដាសុវត្ថិភាពនៅក្នុងវិស័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ក្រុនហ៊ុន Huawei នឹងផ្ដល់ជាជំនាញបច្ចេកទេស ខណៈដែលសមាគម CAFTនឹងចូលរួមជាមួយក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាផ្សេងៗជាច្រើនតាមរយៈកម្មវិធីបណ្ដុះបណ្ដាល យុទ្ធនាការ និងធនធានផ្សេងៗដែលបានបង្កើតឡើងសម្រាប់ការពង្រឹងវិធានការសន្តិសុខ។
ក្រៅពី Cybersecurity កិច្ចសហការណ៍នេះក៏មានគោលបំណងក្នុងការបង្កើត resilient banking systems ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាច្រើន។ ក្រុមហ៊ុន Huawei នឹងផ្តល់នូវការយល់ដឹងលំដាប់ថ្នាក់ពិភពលោក និងការអនុវត្តល្អៗជាច្រើនទៅលើ resilient banking ហើយសមាគម CAFT នឹងបញ្ជាក់ឲ្យបានថាចំណេះដឹងទាំងនេះនឹងត្រូវបានចែករំលែកទៅកាន់វិស័យឧស្សាហកម្ម តាមរយៈសិក្ខាសាលាផ្សេងៗ។ លើសពីនេះទៅទៀត Personal data protection គឺជាទិដ្ឋការមួយយ៉ាងសំខាន់នៃកិច្ចសហការណ៍មួយនេះ ដោយមានភាគីទាំងពីរប្រកបដោយឆន្ទៈយ៉ាងមុតមាំក្នុងការពង្រឹងវិធានការការពារទិន្នន័យ និងលើកកម្ពស់ការអនុវត្តល្អៗនៅគ្រប់វិស័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យា។
តាមរយៈការចុះអនុស្សរណៈនេះ ក្រុមហ៊ុន Huawei និងសមាគម CAFT នឹងចាប់ផ្ដើមការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ ដោយចាប់ផ្ដើមពីសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលជាច្រើនផ្សេងៗដើម្បីបញ្ជាក់អោយបានថាក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺត្រូវបានទទួលការបង្ហាត់បង្រៀនចំណេះដឹងដើម្បីឲ្យស្របទៅតាមស្តង់ដាសុវត្ថិភាពរបស់ពិភពលោក។ កិច្ចសហការណ៍នេះ ត្រូវបានរំពឹងទុកថានឹងជួយពង្រឹងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដែលអាចលូតលាស់ក្នុងបរិស្ថានមួយដែលមានសុវត្ថិភាពនិងប្រកបដោយចីរភាព។