ការចិញ្ចឹមបីបាច់ថែរក្សាគ្រួសារមួយ ឱ្យរស់នៅប្រកបដោយសុខុមាលភាពល្អគឺជាកាតព្វកិច្ចសាមាជិកទាំងអស់។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតទម្លាប់ល្អៗប្រចាំថ្ងៃ និងដាក់ផែនការដើម្បីសម្រេចគោលដៅទាំងនោះ ដោយមានការចូលរួមពីឪពុកម្តាយផ្ទាល់ រួមទាំងកូនៗទាំងអស់។
របៀបរស់នៅដែលល្អអាចជួយឱ្យអ្នកចៀសផុតពីជំងឺឈឺថ្កាត់ រក្សាតុល្យភាពទម្ងន់បានល្អ និងជួយការពារនូវជំងឺរ៉ាំរ៉ៃមួយចំនួន រួមមាន ៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺហឺត និងសម្ពាធឈាមខ្ពស់។
ដូច្នេះ អាកប្បកិរិយារបស់ឪពុកម្តាយគ្រប់រូប គឺជាគំរូដ៏ល្អ ដើម្បីឆ្លុះបញ្ចាំងដល់កូនៗគ្រប់រូប ឱ្យចាប់ផ្តើមអនុវត្តតាម។
ចំពោះសមាជិកគ្រួសារទាំងអស់ ៖
• ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដែលមានតុល្យភាពនាំមកនូវសុខភាពល្អ
• បង្កើតគម្រោងនាំកូនតូចៗ រៀបចំម្ហូបអាហាររៀងរាល់មួយសប្តាហ៍ម្តង
• ឧស្សាហ៍ទទួលទានអាហារជុំគ្រួសារ
• ទទួលទានអាហារយឺតៗ និងទំពារឱ្យម៉ត់ កុំបង្ខំ ដោយចំណាយពេលយ៉ាងតិចណាស់ក៏ 20នាទី
• ទទួលទានបន្លែផ្លែឈើធម្មជាតិ និងគ្រាប់ធុញ្ញជាតិឱ្យបានច្រើន
• បំពេញជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ (ទឹកសុទ្ធ ទឹកដោះគោគ្មានជាតិខ្លាញ់ និងភេសជ្ជៈមានជាតិកាឡូរីទាប)
ចំពោះអាណាព្យាបាល ៖
• ផ្តល់ការលើកទឹកចិត្តកូនៗ ដោយពាក្យសម្តីកោតសរសើរ ជំនួសការផ្តល់ជាអាហារ ឬរបស់របរផ្សេងៗ
• កុំកំណត់បរិមាណអាហារកូនៗ… ប្រសិនបើគេនៅឃ្លាន ហើយចង់ញ៉ាំថែម អនុញ្ញាត្តឱ្យគេញ៉ាំចុះ
• អានស្លាកសេចក្តីណែនាំ ដែលបិតនៅលើផលិតផលអាហារូបត្ថម្ភ ដើម្បីដឹងអំពីកម្រិតបរិមាណសម្រាប់ទទួលទាន
• ជំនួសអាហារចៀន ឬបំពង សូមនាំកូនតូចៗដុត ឬស្ងោរនំស្រូវសាលី ទទួលទាន
• ប្រើប្រាស់ប្រេងសុខភាព (Healthy Oil) ដូចជា ៖ ប្រេងដូង ប្រេងអូលីវ ប្រេងកាណូឡា និងប្រេងផ្កាឈូករ័ត្ន
• ជ្រើសរើសអាហារសម្រន់ដែលសម្បូរទៅដោយជីវជាតិ និងសារធាតុចិញ្ចឹមសម្រាប់កុមារតូចៗ
បង្កើនសកម្មភាពរាងកាយឱ្យបានច្រើន ជាប្រចាំថ្ងៃ ៖
• ដាក់គោលដៅ សម្រាប់ការធ្វើសកម្មភាពរាងកាយជារៀងរាល់ថ្ងៃ ចន្លោះពី 30-60 នាទី
• បង្កើតទម្លាប់ថ្មី ដោយធ្វើចលនាដើរ មុន ឬក្រោយពេលទទួលទានអាហារ
• ចំណាយពេលវេលាកំសាន្ត ជួបជុំជាមួយក្រុមគ្រួសារ
• ធ្វើការងារក្នុងផ្ទះ រួមមាន បោស ឬជូតផ្ទះ បូមធូលីតាមបង្អួច សម្អាតចង្ក្រានបាយ រៀបចំតុបតែងផ្ទះ ថែសួនផ្កា ឬនាំសត្វសុនកចេញក្រៅ
• ទទួលទានកាឡូរីឱ្យមានតុល្យភាពល្អ
• កំណត់ម៉ោងលេងទូរសព្ទ ឬមើលទូរទស្សន៍ យ៉ាងហោចណាស់តិចជាង 2 ម៉ោង ក្នុងមួយថ្ងៃ
ចំពោះឪពុកម្តាយ ៖
• ឡើងជណ្តើរជើង ឱ្យបានច្រើនជាងជណ្តើរយន្ត។
• មើលទូរទស្សន៍បណ្តើរ ធ្វើហាត់ប្រាណបណ្តើរ
• ព្យាយាមបង្កើនសកម្មភាពរាងកាយជាប្រចាំថ្ងៃ
• ទទួលទានអាហារសុខភាព វីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗឱ្យបានច្រើន
• ធ្វើជាគំរូដ៏ល្អដល់កូនតូចៗ និងសមាជិកគ្រួសារទាំងអស់
របៀបរស់នៅប្រកបដោយសុខុមាលភាពល្អ ៖
• ធ្វើការកត់ត្រាកំណត់ហេតុ អាហារ និងសកម្មភាពប្រចាំថ្ងៃ ដើម្បីតាមដានទម្លាប់ទាំងនោះ
• នៅពេលទទួលទានអាហារនៅតុផ្ទះបាយ សូមផ្តោតលើអាហារ និងជជែកកំសាន្តជាមួយសមាជិកគ្រួសារផ្សេងទៀត មិនមែនមើលទូរសព្ទ មើលទូរទស្សន៍នោះទេ
• រៀបចំកាលវិភាគហាត់ប្រាណ និងរៀបចំសម្លៀកបំពាក់សម្រាប់ហាត់ប្រាណ
• ទទួលទានបន្លែ ផ្លែឈើធម្មជាតិឱ្យបានច្រើន
• កុំព្យាយាមបរិភោគក្នុងបរិមាណច្រើនលើសពេក សូមបញ្ឈប់នៅពេលអ្នកឆ្អែតល្មម
• បំពេញជាតិទឹកឱ្យគ្រប់គ្រាន់ និងចៀសវាងភេសជ្ជៈមានជាតិកាឡូរី ឬជាតិស្ករខ្ពស់
• កំណត់បរិមាណនៃការទទួលទានគ្រឿងស្រវឹង
តាមរយៈសាកល្បងការអនុវត្តគន្លឹះខាងលើនេះ ឡេឌីស៍ធានាជូនថា ក្រុមគ្រួសាររបស់អ្នកទាំងមូលនឹងទទួលបាននូវការរស់នៅប្រកបដោយសុខុមាលភាព និងមានសុភមង្គលពោរពេញដោយភាពសប្បាយរីករាយ។
សូមចងចាំថា អនុវត្តឱ្យបានខ្ជាប់ខ្ជួនភាពជាប់លាប់ និងការបង្កើតគំរូវិជ្ជមាន គឺជាគន្លឹះនៃភាពជោគជ័យ។