Collection Panthère de Cartier កាន់តែមានតម្លៃជាមួយនឹងម៉ូដែលថ្មីអស្ចារ្យ ប្រកបដោយប្រណីតភាពគ្មានពីរ ជាប្រភេទនាឡិកាលោហធាតុដាំត្បូងគ្រាប់ពេជ្រ ។
Panthère de Cartier ត្រូវបានរចនាឡើងដោយយកលំនាំតាមសត្វខ្លារខិន ដែលវាតំណាងឱ្យភាពអង់អាច ឆ្លុះបញ្ចាំងអំពីឥទ្ធិពលនៃភាពក្លាហាន ហើយរួមផ្សំជាមួយនឹងភាពឆើតឆាយមិនចេះចប់ ដែលផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាតឥតខ្ចោះបំផុត។
ខ្សែដៃទន់ និងអាចបត់បែនបាននៃ Panthère មានលក្ខណៈសម្បត្តិដូចទៅនឹង សត្វខ្លារខិន ហើយនេះគឺជានិមិត្តសញ្ញារបស់ Cartier ។ Collection នេះចាប់កំណើតនៅក្នុងទសវត្សរ៍ឆ្នាំ 1980 ហើយបានចេញលក់ឡើងវិញនៅកំឡុងឆ្នាំ 2017… ក្រោយមកក៏មានការប្រែប្រួលថ្មី ផ្លាស់ប្តូររូបរាងកាន់តែទំនើបនៅក្នុង ឆ្នាំ 2024 ដោយដាំត្បូងពេជ្រនៅជុំវិញមុខតួរបស់នាឡិកា។