នេះជាការផ្តល់កិត្តិយសយ៉ាងធំធេងចំពោះខ្សែភាពយន្តជីវចល “Nausicaa of the Valley of the Wind” របស់ Studio Ghibli
ក្រុមហ៊ុននាឡិកាលំដាប់ថ្នាក់ពិភពលោកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនទសវត្សមក “Seiko” បានបើកបង្ហាញនូវ Collection នាឡិកាថ្មីដែលមានឈ្មោះថា Presage។ ដោយមានការចាប់ដៃគូជាមួយស្ទូឌីយោ Ghibli នាឡិកា Presage ចុងក្រោយបង្អស់បានឆ្លុះបញ្ចាំងទៅលើខ្សែភាពយន្តជីវចល Nausicaa នៃជ្រលងភ្នំដ៏ស្រស់ស្អាត អមដោយខ្យល់បរិសុទ្ធ និងមានអត្ថន័យគ្រប់គ្រាន់។

ទំហំ និងរូបរាង
នាឡិកានេះមានទំហំ 40.5mm ត្រូវបានបំពាក់ដោយ Seiko Calibre No. 6R51 ជាមួយនឹងថាមពលបម្រុងរយៈពេលបីថ្ងៃ។ ក្រៅពីបំផុសដល់ខ្សែភាពយន្តគំនូរជីវចល “Nausicaa of the Valley of the Wind” នេះគឺជានាឡិកាដ៏ស្រស់ស្អាតមួយ ដែលមានបំពាក់គន្លឹះចុចពណ៌ខៀវនៅផ្នែកខាងស្ដាំ និងមានរូបសម្គាល់ផ្ចិតនៅម៉ោងប្រាំមួយ ម្យ៉ាងវាមានរូបរាងដូចមកុដអលង្ការ។ គួរបញ្ជាក់ថា នាឡិកាដែលមានតុល្យភាពល្អ និងគុណភាពខ្ពស់គឺត្រូវមានការកែលម្អដោយស្រោមកញ្ចក់ត្បូងកណ្តៀងស្រោបមាស… មានស្លាកសញ្ញារំលឹកទ្រនិចលេខនាឡិកា។ នៅផ្នែកខាងក្រោយនៃនាឡិកាដៃ Presage ក៏បានឆ្លាក់ចរឹកអក្សរថា “Clothed in blue robes, descending onto a golden field.”។
នាឡិកា Presage មានកំណត់ត្រឹមតែ 1,500 គំរូប៉ុណ្ណោះ ហើយ Seiko Presage SARX119 នឹងធ្វើការចេញលក់ដំបូងបំផុតនៅក្នុងប្រទេសជប៉ុនដែលមានចំនួន 600 គ្រឿង និងបន្ទាប់មកធ្វើការលក់ទៅកាន់ជុំវិញពិភពលោក មានចំនួនសរុប 900 គ្រឿង។