កីឡាករ ( Derek Bidaut ) ជនជាតិបារាំង គាត់ស្រលាញ់ ចង់ស្វែងយល់អំពីក្បាច់គុនប្រដាល់បុរាណខ្មែរ និង ល្បុក្កតោ ដែលជាក្បាច់គុនដ៍មានវ័យចំណាស់ របស់ជនជាតិខ្មែរ ហើយក៍អាចចាត់ទុក្ខបានថាដែលមានវ័យចាស់ទុំក្នុងទ្វិបអាសុីផងដែរ។
Derek Bidaut ដែលមានឈ្មោះខ្មែរមួយទៀតថា “ចាន់ ឬទ្ធិស័ក្កិ” គាត់បានលះបង់ការរស់នៅបែបឡូយឆាយតាមប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់គាត់ លក់ទាំងព្រទ្យធនដើម្បីចូលមករស់នៅហាត់រៀនជាមួយ ព្រឹទ្ធាចារ្យគុនខ្មែរល្បីៗនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១០មកម្លេះ គាត់ធ្លាប់ហាត់ជាមួយព្រឹទ្ធាចារ្យគុនខ្មែរ មាស សុខគ្រី ព្រឹទ្ធាចារ្យ ឈិត សារឹម . លោកគ្រូ ឡុង សាវ័ន្ត លោកគ្រូគុនល្បុក្កតោព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន ជាដើម។
ហើយនៅពេលមានព្រឹត្តិការណ៍ធំៗបែបក្បាច់គុនចំរុះបុរាណខ្មែរក៍បានឃើញវត្តមានរបស់គាត់ធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីអោយកីឡាករ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាគុនខ្មែរកន្លងមកផងដែរ។
ថ្មីៗនេះគាត់ក៍បង្ហាញទេពកោសល្យ និងស្នាដៃរផ្នែកសំដែងខ្សែរភាពយន្ត គុនខ្មែរ ល្បុក្តតោ
ដែលបញ្ជាក់អោយពិភពលោកបានឃើញ ពីវប្បធម៍ ប្រពៃណីយ៍គុនចំរុះបុរាណរបស់ខ្មែរយើងអោយសកលលោកបានទស្សនានិងស្វែងយល់ផងដែរ។