• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កោះ ស្អាតបំផុតទាំង ៥ នៅលើពិភពលោក​ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់​ និង រ៉ូមែនទិច

by Sothearith
សៅរ៍ ឧសភា 11th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ពិភពលោករបស់យើង គឺជាកន្លែងដ៏ស្រស់ស្អាតបំផុត ហ៊ុំព័ទ្ធទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ខ្លះលាក់ខ្លួននៅកណ្តាលព្រៃ គ្មានមនុស្សទៅដល់ ខ្លះទៀតស្ថិតនៅកណ្តាលកោះ ដាច់ឆ្ងាយពីទីប្រជុំជន។ កន្លែងដ៏ស្រស់ត្រកាល ទាំងអស់នោះ បង្ហាញឱ្យយើងដឹងថា មិនមានអ្វីដែលស្អាតស្មើសម្រស់របស់ធម្មជាតិ កន្លែងដែលអាចធ្វើឱ្យយើងមានអារម្មណ៍ធូរស្បើយ ភ្លេចអស់ទុក្ខកង្វល់។

នៅក្នុងប្រទេសនីមួយៗ តែងមានគោលដៅទេសចរណ៍ផ្សេងៗពីគ្នា ប្រទេសខ្លះ សម្បូរទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ព្រៃព្រឹក្សា លតា​វល្លិ។ ប្រទេសខ្លះទៀត សម្បូរតំបន់សមុទ្រ ឆ្នេរខ្សាច់សក្បុស និង កោះដ៏ស្រស់ត្រកាល ដែលអំណោយផល សម្រាប់ទេសចរចូលចិត្ត គយគន់កន្លែងធម្មជាតិ ស្ងប់ស្ងាត់ គួរជាទីមនោរម្យក្រៃលែង។

ខាងក្រោមនេះ ជាកោះ ដែលស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោក សម្រាប់លោកអ្នក ពិចារណា កត់ដាក់ក្នុងបញ្ជី Travel Check list ទុកទៅដើរលេងកម្សាន្ត​កាយា នៅថ្ងៃវិស្សមកាល នាពេលខាងមុខ។

១. កោះ Bora Bora, ឧបទ្វីបបារាំង

Bora Bora ជាប្រជុំកោះ ដែលស្ថិតនៅតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក ឧបទ្វីបបារាំង។ កោះនេះ ត្រូវបានគេចាត់ទុកជាគោលដៅទេសចរណ៍ ដ៏ពេញនិយម។ កោះធំជាងគេ ក្នុងចំណោមប្រជុំកោះ Bora Bora គឺជាចំណុចទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរ ដែលនៅទីនោះ មាន រីសតស្អាតៗ លំដាប់ប្រណិត ដែលជួយបង្កើនសម្រស់កោះនេះ ឱ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀត។ អ្នកអាចធ្វើការដើរមើលឆ្នេរខ្សាច់ គយគន់ទេសភាពនៅលើកោះ និង ច្រមុជចុះទៅក្រោមបាតសមុទ្រ ដើម្បីមើលជីវៈចម្រុះ នៅក្រោមទឹក។

២. កោះ ហ្វីជី

ហ្វីជី គឺជាប្រទេសកោះមួយ ដែលស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅលើពិភពលោក។ អាកាសធាតុត្រូពិច នៅលើកោះនេះ អំណោយផលជាពិសេសសម្រាប់ការគយគន់សម្រស់ធម្មជាតិ ដើម្បីសម្រាកបន្ធូរអារម្មណ៍តានតឹង។ ភ្ញៀវទេសចរ បានធ្វើដំណើរតាមយន្តហោះទៅកាន់កោះនេះ ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចរបស់កោះ ដែលពឹងផ្អែក ទៅលើវិស័យទេសចរណ៍។ កោះនេះ មិនផ្លាស់ប្តូរអាកាសធាតុទេ ពេញមួយឆ្នាំ ដូច្នេះទេសចរបរទេស ចង់ទៅលេងកម្សាន្ត នៅពេលណា ក៏បាន។

៣. កោះបាលី ប្រទេសឥណ្ឌូនេស៊ី

មានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី កោះបាលី គឺជាកោះមួយដែលស្អាតបំផុតនៅលើពិភពលោក។ កោះនេះ​ ត្រូវបានគេជ្រើសរើសជាទីតាំង សម្រាប់ថតភាពយន្តជាច្រើនរឿង ដែលបានជួយផ្សព្វផ្សាយទៅកាន់ពិភពលោក ឱ្យកោះនេះកាន់តែល្បីខ្លាំងថែមទៀត។ កោះបាលី មានប្រជាជនរស់នៅ មួយភាគធំជាជនជាតិដើមភាគតិចកាន់សាសនា ហិណ្ឌូ។

៤. កោះម៉ាឌីវ

កោះម៉ាឌីវ ជាប្រទេសមួយមានទីតាំងស្ថិតនៅក្នុងតំបន់ អាស៊ីខាងត្បូង។ ម៉ាឌីវ ជាប្រជុំកោះ ដែលកោះនីមួយៗ មានសម្រស់ស្រស់ស្អាតដូចៗគ្នា។ កោះនេះ មានអាកាសធាតុត្រូពិច បណ្តុំទៅដោយភាវៈមានជីវិតនៅក្នុងទឹកជាច្រើនប្រភេទ។ កោះម៉ាឌីវ ជាគោលដៅទេសចរណ៍ដែលទាក់ទាញបំផុត សម្រាប់រាត្រីក្រេបទឹកឃ្មុំ និង សម្រាប់គូស្នេហ៍ដែលចង់បង្កើនទំនាក់ទំនងឱ្យកាន់តែផ្អែមល្ហែម។

៥. កោះ Boracay ប្រទេសហ្វីលីពីន

Boracay ជាកោះមួយ នៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានគេស្គាល់ថាជាកោះដែលស្រស់ត្រកាល និង មានឆ្នេរខ្សាច់សក្បុស។ ទេសចរភាគច្រើន ធ្វើដំណើរទៅកាន់កោះនេះ ដើម្បីរកកន្លែងមួយស្ងប់ស្ងាត់ ហើយសម្រាកបន្ធូរអារម្មណ៍ នៅលើឆ្នេរ។ កោះរបស់ហ្វីលីពីនមួយនេះ មាន travel magazines ជាច្រើនបានចុះផ្សាយថា ជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ថ្ងៃវិស្សមកាល និងជាកោះមួយដែលស្រស់ស្អាតបំផុតនៅលើពិភពលោក៕

Tags: តំបន់ទេសចរណ៍អន្តរជាតិ
Previous Post

តើអ្នកដឹងទេ? បញ្ហាទាំងនេះ… ក៏ជាចំណែកធ្វើឱ្យស្បែកអ្នកស្ងួតខ្លាំង និងរបក

Next Post

តំបន់ទេសចរណ៍ទាំង ៥០ ដែលមានភាពទាក់ទាញ់បំផុតនៅលើពិភពលោក

Sothearith

Sothearith

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
តំបន់ទេសចរណ៍ទាំង ៥០ ដែលមានភាពទាក់ទាញ់បំផុតនៅលើពិភពលោក

តំបន់ទេសចរណ៍ទាំង ៥០ ដែលមានភាពទាក់ទាញ់បំផុតនៅលើពិភពលោក

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.