ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី មានឱកាសកត់ត្រាប្រវត្តិសាស្ត្រថ្មី ប្រសិនបើខ្លួនយកឈ្នះចិនក្នុងការប្រកួតជម្រុះ World Cup 2026 នៅយប់នេះ។ ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានបាល់ទាត់យុវជន Qingdao គឺជាពេលវេលាដ៏សំខាន់សម្រាប់ក្រុម ឥណ្ឌូណេស៊ីដើម្បីបង្ហាញខ្លួនឯងថាជាអ្នកតំណាងដ៏ល្អបំផុតរបស់អាស៊ានក្នុងវគ្គជម្រុះដំណាក់កាលទីបី។ ខាងក្រោមនេះគឺជាកំណត់ត្រាចំនួនបីដែលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាចបំបែកបាន ប្រសិនបើពួកគេឈ្នះ។
ទីមួយ ជាមួយនឹងជ័យជម្នះនេះ ឥណ្ឌូនេស៊ីនឹងក្លាយជាតំណាងអាស៊ានដែលមានលទ្ធផលល្អបំផុតក្នុងការប្រកួតជម្រុះ World Cup ជុំទីបី។ បច្ចុប្បន្នឥណ្ឌូណេស៊ីប្រមូលបាន៣ពិន្ទុ ហើយប្រសិនបើឈ្នះពិន្ទុសរុបរបស់ពួកគេនឹងមាន៦ពិន្ទុ លើសសមិទ្ធផលរបស់ថៃ និងវៀតណាមកាលពីលើកមុន។ ថៃទទួលបានតែ២ពិន្ទុប៉ុណ្ណោះក្នុងវគ្គជម្រុះ World Cup 2018 ខណៈវៀតណាមឈ្នះបាន៤ពិន្ទុក្នុងការប្រកួត។
ទី២ ជ័យជម្នះនេះក៏នឹងធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសអាស៊ានដំបូងគេដែលឈ្នះការប្រកួតក្រៅដីក្នុងជុំទី៣នៃវគ្គជម្រុះ World Cup។ កន្លងមកថៃបរាជ័យក្នុងការឈ្នះ១០ប្រកួតក្រៅដីក្នុងវគ្គជម្រុះ World Cup 2018 ខណៈដែលវៀតណាមបានកត់ត្រាជ័យជម្នះតែ១លើកពេលប៉ះចិនក្នុងវគ្គជម្រុះឆ្នាំ២០២២ ប្រសិនបើក្រុមជម្រើសជាតិឥណ្ឌូណេស៊ីយកឈ្នះចិនបាន នោះសមិទ្ធផលនេះនឹងក្លាយជាសមិទ្ធផលដែលពិបាកសម្រាប់ប្រទេសដទៃក្នុងអាស៊ានធ្វើបាន។
ទី៣ ប្រសិនបើក្រុមជម្រើសជាតិឥណ្ឌូណេស៊ីទទួលបានជោគជ័យក្នុងការផ្តួលចិន នោះពួកគេនឹងបញ្ចប់កំណត់ត្រាដ៏អាក្រក់ដែលមានរយៈពេល ៣៧ ឆ្នាំ។ ជំនួបចុងក្រោយដែលឥណ្ឌូណេស៊ីឈ្នះចិនគឺនៅឆ្នាំ១៩៨៧ ហើយចាប់តាំងពីពេលនោះមក ឥណ្ឌូណេស៊ីបានឆ្លងកាត់ការបរាជ័យ ៤ដង និងស្មើ១ដង ក្នុងជំនួប ៥ដងចុងក្រោយ។ ជ័យជម្នះយប់នេះនឹងក្លាយជាពេលវេលាប្រវត្តិសាស្ត្រចងចាំដោយអ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី។
ដោយសារស្ថានភាពរបស់ចិនមិនសូវល្អ ដែលកីឡាករជាច្រើនបានរងរបួស ហើយការលេងរបស់ពួកគេមិនសូវល្អក្នុងការប្រកួត 4 លើកចុងក្រោយនេះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីមានឱកាសឈ្នះច្រើន។ ប្រសិនបើជោគជ័យ វាមិនត្រឹមតែបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តដល់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីមុនការប្រកួតដ៏លំបាកនាពេលខាងមុខៗ៕