• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់សម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ

by Ken My
អង្គារ មករា 9th, 2024
in សង្គម
325
SHARES
Share on FacebookShare on Twitter

នាថ្ងៃទី៩  ខែមករា  ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជ័យលាភីនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៦៩១ នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសារអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ ក្នុងសម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមាន ចំនួន ៩៨.៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃបេក្ខជនដែលមកប្រឡងសរុប  ព្រមទាំងបានលើកទឹកចិត្តដល់សិស្សដែលពុំទទួលបានជ័យលាភី អាចខិតខំប្រឹងប្រែងសម្រាប់ការប្រលងលើកក្រោយទៀត ឬជ្រើសរើសមុខជំនាញវិជ្ជាជីវៈសមស្របណាមួយ ដើម្បីជាជំនួយដល់ការងារប្រកបរបរចិញ្ចឹមជីវិត ។   ជាមួយគ្នានេះផងដែរ

សម្តេចធិបតី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការខិតខំប្រឹងប្រែង នឹងយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ និងការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស នៅមុនការប្រឡង ដើម្បីជួយឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងការប្រឡងប្រកបដោយជោគជ័យ ។

សម្តេចធិបតី បានបន្តទៀតថា ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់សម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ  ព្រមទាំងការដោះស្រាយបញ្ហាសង្គម តាមរយៈបង្កើនមូលធនមនុស្ស, គំនិតច្នៃប្រតិដ្ឋ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជំរុញបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព ។

ក្នុងន័យនេះ, រាជរដ្ឋាភិបាល  នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១  ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច  និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, (២) ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង, និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និង បរិយាប័ន្ន។ យ៉ាងណាម៉ិញ, ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងការវិនិយោគក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងសង្គមកម្ពុជាឱ្យបានរឹងមាំ ដែលមានប្រជាជនប្រកបដោយចំណេះដឹង និង ចំណេះធ្វើជាក់ស្តែង សម្រាប់ឱកាសបង្កើត និងបង្កើនការងារ, ផលិតភាពការងារ, និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

Tags: សម្តេចធិបតី ហ៊ុន ម៉ាណែត
Previous Post

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ លើវិស័យអប់រំនៅកម្ពុជា

Next Post

សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
សំណេរអង្គរលើកទី២ ជាព្រឹត្តការណ៍មួយក្នុងការអភិរក្ស និងលើកតម្លៃអក្សរសាស្ត្រខ្មែរ
សង្គម

សំណេរអង្គរលើកទី២ ជាព្រឹត្តការណ៍មួយក្នុងការអភិរក្ស និងលើកតម្លៃអក្សរសាស្ត្រខ្មែរ

by Ken My
ច័ន្ទ មករា 6th, 2025
រដ្ឋាភិបាល ប្រកាសលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូង
សង្គម

រដ្ឋាភិបាល ប្រកាសលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូង

by Ken My
សុក្រ មករា 3rd, 2025
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ
សង្គម

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ

by Ken My
ព្រហស្បតិ៍ មករា 2nd, 2025
Load More
Next Post
សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.