• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ សហគ្រាស់ជាង ៥ពាន់ បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ

by Ken My
សុក្រ កក្កដា 26th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ, អាជីវកម្ម និងការវិនិយោគ
325
SHARES
Share on FacebookShare on Twitter

ដោយយោងតាម អគ្គនាយកដ្ឋានពន្ធដា សហគ្រាសដែលបានចុះបញ្ជីដោយជោគជ័យ គឺមានចំនួន ៥១៤៤ សហគ្រាស  ហើយសហគ្រាសដែលចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៤ ៧៨៤ សហគ្រាស ដោយក្នុងនោះ សហគ្រាសជាប់ពន្ធធំមានចំនួន ៣០៦ ,ជាប់ពន្ធមធ្យម ២ ៣៣៣ និងសហគ្រាសជាប់ពន្ធតូចមានចំនួន ២ ៥០៥។

​ក្នុងរយៈពេល៦ខែនេះ អគ្គនាយកដ្ឋានពន្ធដារ ​បានដោះស្រាយ និងបញ្ចប់ការងារសវនកម្មពន្ធដារគ្រប់ប្រភេទ លើសហគ្រាសសរុបចំនួន ៦ ៤១៨ ករណី ដែលជាកម្មវិធីសវនកម្មចាស់ និងបានដោះស្រាយសំណុំឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ (វិវាទពន្ធដារ) សរុបចំនួន ៥១៨ ករណី។

​រួមជាមួយនោះ អគ្គនាយកដ្ឋានពន្ធដារ ​បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធចំនួន ៥១ ៩៥០ ករណី ក្នុងនោះតាមរយៈ Call Center 1277 ចំនួន ៣៣ ៧៣៥ ករណី, ប្រព័ន្ធ GDT Live Chat ចំនួន ១៥ ២៤៣ ករណី, បណ្តាញទំនាក់ទំនងសង្គម Facebook ចំនួន ២ ៣២៧ ករណី ព្រមទាំងមានការរៀបចំកម្មវិធីសិក្សាអំពីពន្ធដារតាមប្រព័ន្ធអនឡាញ (Facebook Page) ចំនួន ១៦ លើក, ផ្សព្វផ្សាយតាម GDT News Channel ចំនួន ៦០៧ ករណី, និងកម្មវិធីពន្ធដារកម្ពុជា ចំនួន២២ លើក។

អគ្គនាយកដ្ឋានពន្ធដារ ​បានផ្តល់សេវាគាំទ្រអេឡិចត្រូនិក e-Tax Service បានចំនួន ១៨ ៥៣៥ ករណី ក្នុងគោលដៅដោះស្រាយបញ្ហា និងការ គាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានារបស់អគ្គនាយកដ្ឋានពន្ធដារជូនអ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្តនិងសម្រួលផ្នែកពន្ធដារ ជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្រោមអធិបតីភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្ដល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន៕

Tags: អគ្គនាយកដ្ឋាន​ពន្ធដារ
Previous Post

សមាជិកក្រុម BLACKPINK ម្នាក់ ក្លាយខ្លួនជាទូតសុឆន្ទៈថ្មី នៃប្រេនដ៏ល្បីល្បាញលើពិភពលោក “Louis Vuitton”

Next Post

ភាពយន្តរឿង “ឃ្លាតទៅ សែនឆ្ងាយ” ស្នាដៃដឹកនាំដោយ ឆាយ បូរ៉ា នឹងចាក់បញ្ចាំងឡើងវិញ ដើម្បីសប្បុរសធម៌

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%
កម្សាន្ត

ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

by Pisey Dim
អង្គារ សីហា 26th, 2025
Load More
Next Post
ភាពយន្តរឿង “ឃ្លាតទៅ សែនឆ្ងាយ” ស្នាដៃដឹកនាំដោយ ឆាយ បូរ៉ា នឹងចាក់បញ្ចាំងឡើងវិញ ដើម្បីសប្បុរសធម៌

ភាពយន្តរឿង "ឃ្លាតទៅ សែនឆ្ងាយ" ស្នាដៃដឹកនាំដោយ ឆាយ បូរ៉ា នឹងចាក់បញ្ចាំងឡើងវិញ ដើម្បីសប្បុរសធម៌

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.