• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រសួងឧស្សាហកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតក្នុងស្រុកនាំយកម្ហូបខ្មែរជូនដល់អតិថិជនទូទាំងពិភពលោក

by Ken My
ពុធ សីហា 7th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក ស្វែងរកអ្នកជំនាញម្ហូបខ្មែរ ដើម្បីលើកកម្ពស់ការកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិដ៏សម្បូរបែបរបស់កម្ពុជាជូនដល់អតិថិជនទូទាំងពិភពលោក។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ដើម្បីផ្តល់ការលើកទឹកចិត្ត ស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងផ្តល់ការគាំទ្រចាំបាច់នានាជូនដល់ក្រុមហ៊ុន។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF Yummy Manufacturing បានអោយដឹងថា៖ ក្រុមហ៊ុនបាននាំចេញផលិតផលចំនួន៥០០ គីឡូក្រាមទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ហើយគ្រោងពង្រីកការនាំចេញរបស់យើងទៅកាន់ប្រទេសចំនួន៥នាពេលដ៏ខ្លីខាងមុខ។” បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគខ្មែរចន្លោះពី ៣០០ ទៅ ៥០០ ដបក្នុងមួយថ្ងៃ និងគ្រោងពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាគ្រឿងទេស ទឹកជ្រលក់ អាហារក្រៀមសម្រាប់ហ្មុកខ្មែរ (អាម៉ុកខ្មែរ) នំបញ្ចុកខ្មែរ និងបង្អែមខ្មែរជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំពង្រឹងគុណភាព និងស្តង់ដារចំណីអាហាររបស់ក្រុមហ៊ុន ដោយបានលើកឡើងពាក្យ “ខ្មែរធ្វើបាន” ដែលជាទិសស្លោកដ៏សំខាន់ ដែលរួមបញ្ចូលមិនត្រឹមតែការផលិតបានប៉ុណ្ណោះទេ ប៉ុន្តែផលិតបានហើយ លក់បានទៀត ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ និងបានលើកទឹកចិត្តក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកផ្សេងទៀត ឱ្យផ្តោតលើការលើកកម្ពស់ស្តង់ដារគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ដោយអាចយកគំរូពីសិប្បកម្ម PPF Yummy Manufacturing។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សិប្បកម្ម PPF Yummy Manufacturing ប្រៀបដូចជា “មេដែកធំ” មួយ ដែលមិនត្រឹមតែបង្កើតការងារសម្រាប់បុគ្គលិក៣០នាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កសិករជាច្រើនដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់ក្រុមហ៊ុននេះផងដែរ និងបានលើកឡើងបន្ថែមពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលលើកកម្ពស់ស្តង់ដារគុណភាព និងធានាបរិមាណដើម្បីបំពេញតម្រូវការផលិត ពិសេសនៅពេលមានកំណើនតម្រូវការវត្ថុធាតុដើមខ្ពស់នាពេលអនាគត។

សូមជម្រាបជូនថា សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតផលិតផលដែលអាចទទួលទានបានភ្លាមៗ (ready-to-eat food) ដូចជា ប្រហុកខ្ទិះ ប្រហុកអង្ក្រង និងបុកត្រីឆ្អើរ ព្រមទាំងផលិតផលសម្រាប់ចម្អិនលាយគ្រឿងជាស្រេច (ready-to-cook food) ដូចជាឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត និងសាច់គោជ្រនួចជាដើម។ ផលិតផលទាំងនេះត្រូវបានដាក់លក់នៅក្នុងផ្សារក្នុងស្រុក ផ្សារទំនើបធំៗ និងភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេស។ ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤នេះផងដែរ៕

(ប្រភព៖ ក្រសួងឧស្សាហកម្ម)

Tags: ផលិតផលក្នុងស្រុក
Previous Post

ម្ហូបអាហារតាមដងចិញ្ចើមផ្លូវ “Street Food” ទាំង6 ជុំវិញពិភពលោក ដែលអ្នកគួរសាកភ្លក់

Next Post

(English) STOP KIDDING YOURSELF

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
(English) STOP KIDDING YOURSELF

(English) STOP KIDDING YOURSELF

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.