ក្រុមហ៊ុនទាំងបីបានធ្វើការដាក់សម្ពោធ សណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម កួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤។
លោក លីវ ហ័នស៊ីន (Liu Huanxin) អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប៉ាវលី មានបន្ទប់១១៥ មានបរិក្ខាររចនាបទទំនើបតាមយុគ្គសម័យថ្មី ផ្តល់ជូនការរស់នៅមានផាសុខភាពសាកសម្យជាមួយមនុស្សសម័យថ្មីផងដែរ និងអាចទទួលការរៀបចំកម្មវិធីនៅក្នុងសណ្ឋាគារ ក្រៅពីបរិក្ខារផ្សេងៗក៏បានផ្តល់ជូននូវអាហារមានរស់ជាតិ ស្របតាមតម្រូវការអតិថិជនរួមនឹងពីធីបុណ្យឆ្លងឆ្នាំថ្មីៗនេះ ផ្តល់នូវសេវាកម្មលំដាប់ទីមួយរួមនឹងការគ្រប់គ្រងបែបវិទ្យាសាស្ត្រធ្វើឱ្យសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានមានលំដាប់ខ្ពស់ ហើយនេះជាសក្ខីភាពបញ្ជាក់ពីការបើកសម្ពោធ ហើយក៏មិនមែនជាការចាប់ផ្តើមថ្មីប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញាចាប់ផ្តើមនៃក្តីបំណង និងក្តីស្រមៃរបស់យើង និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ពួកយើងទាំងអស់គ្នា យើងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេឡិចត្រូនិកដែលទំនើបបំផុតរួមទាំងបញ្ចូលនូវវប្បធម៌ និងបញ្ចេញនូវសមិទ្ធផលបន្ថែមទៀត យើងសង្ឃឹមក្លាយជាគោលដៅអាជីវកម្មមួយដែលក្លាហាន រក្សានូវវប្បធម៌ និងសូមអរគុណអតិថិជនដែលបានគាំទ្រ ពិសេសដៃគូរសហការដែលមិនអាចខ្វះបានដើម្បីប្រកួតប្រជែងទទួលបានជោគជ័យ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបើកឱ្យដំណើរការសណ្ឋាគារ កាស៊ីណូប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាងនាឱកាសនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បានចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។
អបអរសាទរប្រធានក្រុមហ៊ុនទាំងបី ដែលមានឆន្ទៈសម្រេចចិត្តវិនិយោគនៅខេត្តព្រះសីហនុ សមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេចចិត្តដាក់សម្ពោធថ្ងៃនេះអបអរសាទរឆ្នាំ២០២៤ សូមក្រុមហ៊ុនទទួលបានជោគជ័យរបស់ខ្លួន ការបើកសម្ពោធនាពេលនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្ញៀវទសចរជាតិ អន្តរជាតិបានមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលទទួលបានភ្ញៀវជិត៥០ម៉ឺននាក់ លទ្ធភាពរបស់យើងមិនអាចគ្រប់គ្រងដល់អ្នកទេសចរណ៍បានទេ ថ្ងៃនេះយើងបានសម្ពោធសណ្ឋាគារ ភោជនីយដ្ឋាន នេះជាការចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ ឆ្លើយតបទៅនឹងការខ្វះខាតនៅទីនេះ ព្រោះខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ព្រោះកំណើនភ្ញៀវទេស ចរណ៍មានការកើនឡើង ហើយសេចក្តីត្រូវការសេវាទេសចរណ៍ត្រូវការចាំបាច់ សូមសំឡឹងមើលឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនិងភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំមិត្តភាពដោះដូរទេសចរណ៍ ផ្តល់ឱកាសឱ្យអ្នកទេសចរទៅមកកាន់តែច្រើនបន្ថែមទៀត ឱកាសនាពេលខាងមុខ ក្រោយគោលនយោបាយរបស់រាជរដ្ឋាភិបាលអនុវត្តពេញលេញ តាមរយៈការធ្វើដំណើររបស់ប្រជាជន យើងត្រូវធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ យើងក៏មានសក្តានុពលទេសចរណ៍ជាឱកាសដែលប្រជាជនធ្វើការផ្លាស់ប្តូរទេស ចររវាងប្រទេសកម្ពុជា និងចិន យើងបន្តជំរុញការហោះហើរត្រង់ពីខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជាច្រកទ្វារសំខាន់រៀនសូត្រពីគ្នាទៅវិញទៅមក។ សូមជូនពរឱ្យសណ្ឋាគារ ភោជនីយដ្ឋាន ទទួលបានភាពមានបានទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដោយ កែន មី