• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រុមហ៊ុន Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោក ដោយ AirlineRatings

by Ken My
ច័ន្ទ មករា 8th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ក្រុមហ៊ុន Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអា កាសចរណ៍ដែលមានសុវត្ថិភាព បំផុត លើពិភពលោក ដោយ AirlineRatings ខណៈការប្រកាសនេះធ្វើឡើងមិនដល់មួយខែទេ បន្ទាប់ពីក្រុមហ៊ុន Vietjet បានសម្ពោធ ជើងហោះហើរដំបូងរបស់ខ្លួនដោយភ្ជាប់ទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាបជាមួយទីក្រុងហាណូយ របស់ប្រទេសវៀតណាម ដោយពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vietjet។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន គេហទំព័រ AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកំណត់ត្រាឧប្បត្តិហេតុរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាយុកាល យន្តហោះ លទ្ធផលនៃការត្រួតពិនិត្យដែលធ្វើឡើងដោយស្ថាប័នគ្រប់គ្រងអាកាសចរណ៍ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងអាជ្ញាធរអាកាសចរណ៍ផ្សេងទៀត។ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងតម្លៃសមរម្យផ្សេងទៀតនៅក្នុង ពិភពលោក ត្រូវបានផ្តល់កិត្តិយសក្នុងការទទួលបានចំណាត់ថ្នាក់កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាដោយផ្តោតលើ សេវាកម្មដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនទាំងនោះចំពោះសុវត្ថិភាពហោះហើរសម្រាប់នាវិក និងអ្នកដំណើរ។

លោក Geoffrey Thomas និពន្ធនាយកក្រុមហ៊ុន AirlineRatings.com បានបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Vietjet ក្នុងការរក្សានូវវប្បធម៌សុវត្ថិភាពលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការគឺគួរឱ្យសរសើរ ជាពិសេសនៅពេលដែលក្រុមហ៊ុននេះកំពុងពង្រីក បណ្តាញហោះហើរយ៉ាងសកម្ម។ ការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដ៏រឹងមាំ និងការអនុលោមយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិអន្តរជាតិ បានរួមចំណែកដល់សូចនាករភាពជឿជាក់បច្ចេកទេសដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនអាកាសចរណ៍។ នេះជាការធានាកម្រិតសុវត្ថិភាព ខ្ពស់បំផុតសម្រាប់ប្រតិបត្តិការរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ»។ បើតាមគេហទំព័រ AirlineRatings ក៏វាយតម្លៃក្រុមហ៊ុន Vietjet នៅកម្រិតផ្កាយប្រាំពីរដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពអាកាសចរណ៍ក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៨ មក។

ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីជាបន្តបន្ទាប់ និងសន្សំសំចៃប្រេងចំពោះជើងហោះហើររបស់ខ្លួន ជាមួយនឹងភាពជឿជាក់ ផ្នែកបច្ចេកទេសដល់ទៅ ៩៩.៧២% ក្នុងចំណោមប្រតិបត្តិករកំពូលៗក្នុងតំបន់ និងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ នេះកំពុង វិនិយោគឥតឈប់ឈរលើការបណ្តុះបណ្តាលវិស្វកម្មយន្តហោះ និងសេវាកម្ម MRO ដើម្បីធានាបាននូវស្តង់ដារខ្ពស់ បំផុតទាក់ទង នឹងសុវត្ថិភាព និងគុណភាព។ ក្នុងការផ្លាស់ប្តូរនាពេលថ្មីៗនេះ បណ្ឌិតសភាអាកាសចរណ៍ Vietjet Aviation Academy (VJAA) បានក្លាយជាដៃគូបណ្តុះបណ្តាលជាផ្លូវការនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដើម្បីធានាបាននូវកម្លាំងការងារ អាកាសចរណ៍ប្រកបដោយគុណភាពខ្ពស់។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Lao Airlines បានរួមកម្លាំងគ្នា ប្រតិបត្តិការមជ្ឈមណ្ឌលថែទាំយន្តហោះនៅអាកាសយាន  ដ្ឋានអន្តរជាតិ Wattay ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចសហការ នេះបង្កើនវិធីសាស្រ្តសកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការគ្រប់គ្រងថែទាំយន្តហោះ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីសម្ពោធផ្លូវហោះហើរថ្មីមួយតភ្ជាប់ទីក្រុងហាណូយ ទីក្រុងរបស់ប្រទេស វៀតណាម ទៅកាន់ទីក្រុងដ៏រស់រវើកនៃទីក្រុងហុងកុងដែលជាផ្លូវហោះហើរអន្តរជាតិទី ៥ ដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ ២០២៣។ ជើងហោះហើរថ្មីនេះផ្តល់ឱ្យអ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហុងកុងដោយឆ្លងកាត់ទីក្រុងហាណូយ។

សូមជម្រាបជូនថា គេហទំព័រ AirlineRatings វាយតម្លៃសុវត្ថិភាព ផលិតផលក្នុងជើងហោះហើរ ហើយត្រូវបានប្រើប្រាស់ដោយ អ្នកដំណើររាប់លាននាក់មកពី ១៩៥ ប្រទេសហើយបានក្លាយជាស្តង់ដារឧស្សាហកម្មសម្រាប់សុវត្ថិភាព និងការវាយតម្លៃផលិតផល ផងដែរ៕

ប្រភព៖ AKP  ដោយ៖ រិទ្ធី

Tags: ក្រុមហ៊ុន Vietjet
Previous Post

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីចូលបម្រើការងារនៅ ក្រសួង

Next Post

ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្តីនែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្តីនែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់

ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្តីនែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.