• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រុមហ៊ុន Vietjet ប្រកាសបញ្ចុះតម្លៃសំបុត្រ២០% សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត រយៈពេលមួយខែចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

by Ken My
សុក្រ សីហា 23rd, 2024
in ទេសចរណ៍, សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ក្រុមហ៊ុន Vietjet អបអរអ្នកដំណើរ ២០០ លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ ២០% រយៈពេលមួយខែសម្រាប់ផ្លូវហោះហើរទាំងអស់ ដែលការផ្តល់ជូនដ៏អស្ចារ្យនេះ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនផ្សេងទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤។

ក្នុងឱកាសនៃការទទួលបានអ្នកដំណើរចំនួន ២០០ លាននាក់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានផ្តល់ជូនសំបុត្រចំនួន ២ លានសំបុត្រ ដែលមានតម្លៃត្រឹមតែ ៧០ ដុល្លារក្នុងមួយជើង (រួមបញ្ចូលពន្ធ និងថ្លៃសេវា) នៅលើផ្លូវសៀមរាប-ហាណូយ និងផ្លូវផ្សេងទៀតក្នុងប្រទេសវៀតណាម និងអន្តរជាតិ។​ សម្រាប់តម្លៃបញ្ចុះតម្លៃទាំងនេះ អាចកក់ក្នុងអំឡុងពេល «ផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេស» នេះ ចាប់ពីម៉ោង ១២:០០ ដល់ ១៤:០០ (UTC+7) ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vietjet។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីតម្លៃមិនគួរឱ្យជឿក្នុងអំឡុងពេលបញ្ចុះតម្លៃនេះ ដើម្បីធ្ចើដំណើរនៅទីក្រុងហាណូយដែលជារដ្ឋធានីដ៏រស់រវើករបស់ប្រទេសវៀតណាម។ ទីក្រុងនេះ រួមបញ្ចូលគ្នានូវប្រវត្តិសាស្រ្តដ៏សម្បូរបែបជាមួយនឹងការទាក់ទាញបែបទំនើប ដោយធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេស​ចរណ៍ ដែលត្រូវតែទៅទស្សនា។ បឹង Hoan Kiem ដ៏គួរឱ្យទាក់ទាញដែលជាកន្លែងបង្កប់នូវរឿងព្រេងនិទាន ផ្លូវដែលមានចរាចរណ៍ដ៏មមាញឹក Old Quarter ដែលពោរពេញទៅដោយហាងប្លែកៗ និងអាហារឆ្ងាញ់ៗក្នុងតំបន់។ ទីក្រុងហាណូយ ផ្តល់នូវបទពិសោធន៍វប្បធម៌ពិតប្រាកដដែលមិនគួររំលង។

សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា​ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្តន៍ និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www.vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវ នៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិរួមទាំងផ្លូវក្នុងស្រុកចំនួន៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ដែលផ្តល់ជម្រើសដ៏ច្រើនសម្រាប់អ្នកធ្វើដំណើរ​។

សូមជម្រាបជូនថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet បាន​បន្ថែម​ផ្លូវ​ហោះ​ហើរ​សៀមរាប-ហាណូយ ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​អាស៊ី៖ ខេត្តសៀមរាប​នៅប្រទេស​កម្ពុជា និង​ទីក្រុង​ហាណូយ​របស់ប្រទេស​វៀតណាម។ ជើង​ហោះ​ហើរ​ទៅ​មក​​រវាង​សៀមរាប​ទៅ​ហាណូយ​ត្រូវ​ចំណាយ​ពេល​តែ ​១​ម៉ោង​និង​៤០​នាទី។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ក៏ផ្តល់ជូនអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជាងាយស្រួលចូលទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត រួមទាំង អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀត។

ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹងការបន្ថែមយន្តហោះថ្មីចំនួន ១០ គ្រឿងដែលគ្រោងនឹងដឹកជញ្ជូននៅពាក់កណ្តាលទីពីរនៅឆ្នាំ ២០២៤ ។ យន្តហោះ ម៉ូដែល A321neo ACF ទាំងនេះ មានសមត្ថភាពកម្រិតខ្ពស់នឹងគាំទ្រដល់ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងបង្កើនបទពិសោធន៍អ្នកដំណើរទាំងក្នុងស្រុក និងផ្លូវអន្តរជាតិ៕

 

Tags: Vietjet
Previous Post

វត្ថុបុរាណខ្មែរចំនួន៧០ បានប្រគល់ត្រឡប់មកខ្មែរវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ

Next Post

ទស្សនាផ្ទះម៉ូតប្រណីត LV The Place Bangkok – ប្រទេសថៃ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!
សង្គម

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

by Choraney Duong
ព្រហស្បតិ៍ កក្កដា 3rd, 2025
Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Load More
Next Post
ទស្សនាផ្ទះម៉ូតប្រណីត LV The Place Bangkok – ប្រទេសថៃ

ទស្សនាផ្ទះម៉ូតប្រណីត LV The Place Bangkok - ប្រទេសថៃ

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.