ការប្រើប្រាស់ទឹកអប់គឺជាទម្លាប់របស់បុរសគ្រប់រូប និងការជ្រើសរើសក្លិននៃទឹកអប់ដែលយកមកប្រើប្រាស់ប្រចាំថ្ងៃមានសារសំខាន់ណាស់ព្រោះនេះជាវិធីដែលបុរសរាយមន្តសេ្នហ៍របស់ខ្លួនទៅកាន់នារីៗ។
ប្រសិនបើអ្នកកំពុងស្វែងរកទឹកអប់ដែលមានក្លិនក្រអូបសាកសមនឹងការតុបតែងខ្លួន ជាពិសេសភាយក្លិនបានរយៈពេលយូរ និងអង្រួនការចាប់អារម្មណ៍ពីនារីគ្រប់រូប ឡេឌីស៍នឹងធ្វើការណែនាំទឹកអប់សម្រាប់បុរស ដែលជាជម្រើសដ៏សម្បូរបែប និងមានក្លិនក្រអូបដ៏អស្ចារ្យ
ក្លិនក្រអូបនីមួយៗគឺជាជំពូកនៅក្នុងសៀវភៅ Olfactory នៃភាពជាបុរសក្នុងសម័យទំនើប មិនថាអ្នកមានចំណាប់អារម្មណ៍ទៅលើក្លិនស្រទន់បង្កប់មន្តស្នេហ៍ ឬក្លិនកាច ជាសេចក្តីថ្លែងអំពីភាពក្លាហាន មុះមុត និងប្រភេទក្លិនផ្លែឈើដិត គួរឱ្យចង់នៅក្បែរ អ្នកអាចពិចារណានូវប្រភេទទឹកអប់របស់បុរសនៃម៉ាកដ៏ល្បីៗនៅខាងក្រោមនេះបាន។