កីឡាករ Zion Suzuki បានត្រលប់មកវិញនៅលើរ៉ាដារបស់ក្លឹបនៅ Premier League ខណៈដែល Chelsea, Manchester City និង Newcastle United សុទ្ធតែកំពុងរក្សាការចាប់អារម្មណ៍លើអ្នកចាំទីរបស់ក្រុម Parma ។
យោងតាម TBR បានឱ្យដឹងថា Zion Suzuki អាចនឹងឆាប់គិតអំពីការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League បន្ទាប់ពីការបង្ហាញខ្លួនដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនសម្រាប់ក្រុម Parma ក្នុងក្របខ័ណ្ឌ Serie A ។ កីឡាករអន្តរជាតិជប៉ុនមានការចាប់អារម្មណ៍ពីក្លឹប Chelsea, Manchester City និង Newcastle United ខណៈដែលការផ្លាស់ប្តូរណាមួយនឹងត្រូវបានរំពឹងទុកសម្រាប់រដូវក្តៅក្រោយនេះ។
កីឡាករអន្តរជាតិជប៉ុន Zion Suzuki បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញខ្លួនមួយចំនួនរបស់គាត់នៅក្នុងក្រុម Parma ក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ ខណៈដែលគាត់បានផ្លាស់ប្តូរមកពី Sint-Truiden កាលពីរដូវក្តៅក្នុងតម្លៃ ៦លានផោន។ មុននោះ អ្នកខ្លះប្រហែលជាចាំថាគាត់បានបដិសេធជាមួយក្លឹប Manchester United មុនពេលចូលរួមជាមួយក្រុមបែលហ្ស៊ិក Sint-Truiden នៅឆ្នាំ២០២៣ ពីក្លឹបនៅជប៉ុន Urawa Reds។

អ្នកចាំទីវ័យ ២២ឆ្នាំរូបនេះបានត្រលប់មកវិញនៅលើរ៉ាដានៃក្លឹប Premier League ផ្សេងទៀតសម្រាប់ខែនេះ ឬថ្ងៃអនាគត។ កីឡាករសញ្ជាតិជប៉ុនរូបនេះមានការចាប់អារម្មណ៍ពីក្លឹប Manchester City ដូចដែលបានរាយការណ៍ពីមុនមក ខណៈដែលលោក Pep Guardiola អាចនឹងមានគម្រោងសម្រាប់អនាគតបន្ទាប់ពី Ederson Moares ។
ក្លឹប Manchester City នឹងបើកចំហរក្នុងការធ្វើឱ្យ Ortega Moreno ជាជម្រើសដំបូងរបស់គាត់នៅពេលដែល Ederson ចាកចេញ ហើយ Suzuki អាចជាគូប្រជែងនៅក្នុងក្រុមសម្រាប់ជម្រើសទី១ ។ ក្លឹប Chelsea និង Manchester United ក៏រក្សាការចាប់អារម្មណ៍ផងដែរ ដោយក្រុមតោខៀវកំពុងស្វែងរកជម្រើសថ្មី បើទោះបីជាតម្រូវការនោះមិនភ្លាមៗសម្រាប់រដូវការដោះដូរនេះក៏ដោយ។
ក្លឹប Chelsea ក៏បើកចំហរក្នុងការរក្សាកីឡាករម្នាក់ក្នុងចំណោមអ្នកលេងបច្ចុប្បន្នរបស់ពួកគេ និងចង់នាំយកនូវទេពកោសល្យវ័យក្មេងដូចជា Suzuki ម្នាក់នេះ។ ទន្ទឹមនឹងនោះក្លឹប Newcastle United ក៏អាចនឹងផ្លាស់ប្តូរអ្នកចាំទីថ្មីផងដែរ ខណះដែរ Martin Dubravka អាចនឹងផ្លាស់ទៅកាន់ Saudi Arabia។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ចុងក្រោយបង្អស់បានបង្ហាញថា តារាដែលមានបទពិសោធន៍អាចបន្តកុងត្រារបស់គាត់ ឬថែមទាំងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ St James Park ដែលមានន័យថាការផ្លាស់ប្តូរណាមួយសម្រាប់ Suzuki អាចនឹងកើតឡើងនាពេលអនាគត។
តើ Zion Suzuki នឹងចាកចេញពី Parma ក្នុងខែនេះទេ?
ក្លឹប Parma មិនបានច្រាន់ចោលទាំងស្រុងនោះទេ បើទោះបីជាការបាត់បង់កីឡាករដ៏មានឥទ្ធិពលដូចអ្នកចាំទីវ័យ ២២ឆ្នាំនេះមែន តែមិនប៉ះពាល់ដល់ឱកាសរបស់ពួកគេក្នុងផ្នែកទីពីរនៃរដូវកាលនេះទេ។ ដូច្នេះហើយ ការបាត់បង់រូបគាត់នៅពេលនេះ ហាក់បីដូចជាមិនមានអ្វីចោទនោះទេ បើទោះបីជាការផ្តល់ជូនដ៏ធំល្មមអាចបង្វែរចិត្តពួកគេក៏ដោយ។
សម្រាប់ Suzuki គាត់បានច្រានចោលទៅហើយពីក្លឹប Manchester United កាលត្រលប់មកវិញនៅរដូវក្តៅឆ្នាំ២០២៣ ព្រោះលោកត្រូវការលេងជាទៀងទាត់ ហើយអ្វីដែលគាត់បានធ្វើនៅប្រទេសបែលហ្ស៊ិក និងឥឡូវនេះនៅអ៊ីតាលីគឺគាត់បានលេងពេញការប្រកួត។ ទន្ទឹមនឹងនោះ ឱកាសនៃការចូលលេងជាមួយក្លឹប Chelsea, Manchester City ឬ Newcastle United គឺដាច់ស្រយាលណាស់ទៅហើយ ដែលមានន័យថាគាត់អាចបន្តលេងនៅក្លឹបដែលគាត់ជាជម្រើសដំបូង និងពន្យារពេលការផ្លាស់ប្តូរសម្រាប់អនាគតរបស់គាត់៕