យោងតាមអ្នកយកព័ត៌មាន NBA ដ៏ល្បីល្បាញ Shams Charania បានឱ្យដឹងថា ក្លឹប Memphis Grizzlies បានធ្វើការលះបង់ការជ្រើសរើស កីឡាករ Derrick Rose កាលពីឆ្នាំ 2008 លេខ 1 និងឆ្នាំ 2011 ក្នុងពានរង្វាន់កីឡាករដ៏ល្អបំផុតរបស់ “NBA Finals Most Valuable Player award”។
កាលពីមុន Rose បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំដែលមានតម្លៃ $6.5 លានដុល្លារជាមួយ Grizzlies ក្នុងឆ្នាំ 2023 និង $3.36 លានដុល្លារសម្រាប់រដូវកាល 2024-2025 ។
នៅក្នុងរដូវកាល 2023-2024, Rose បានបង្ហាញខ្លួនក្នុង 24 ប្រកួតសម្រាប់ Grizzlies ជាមធ្យមគាត់លេងបាន 16.6 នាទី ក្នុងមួយប្រកួត ដែលរួមចំណែកជួយបាន 8.0 ពិន្ទុ ស្មើនឹង1.9 Rebounds និង 3.2 assists ក្នុងមួយប្រកួត ជាមួយនឹងភាគរយនៃការវាយបក 46.1% ភាគរយបីពិន្ទុ 36.6 % និងភាគរយនៃការបោះបាល់មិនចំគោលដៅ 88.9% ។
តាមរបាយការណ៍នេះត្រូវបានអ្នកយកព័ត៌មានលោក Ian Begley ផ្តល់ការ Update បន្ថែមអំពីបញ្ហានេះ ដោយធ្វើការសរសេរបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ថា “ក្រុមMemphis កំពុងចែកផ្លូវជាមួយ Rose ហើយប្រភព League k*បានបញ្ជាក់ពីហេតុការណ៍នេះ ព្រោះវាត្រឹមត្រូវតាមបច្ចេកទេស។ សំខាន់ក្នុងការកត់សម្គាល់ថាក្រុម Grizzlies បានអនុញ្ញាតឱ្យ Rose ធ្វើការជ្រើសរើស ដែលជាភាពខុសគ្នាដ៏សំខាន់មួយ ខណៈដែល Rose ចង់ចាកចេញ ហើយត្រូវបានគេរំពឹងថានឹងប្រកាសពីការផ្លាស់ប្តូរបន្ទាប់របស់គាត់នៅចុងសប្តាហ៍នេះ”។