យោងតាមរបាយការណ៍ បានបង្ហាញឱ្យដឹងថា ខ្សែការពារបារាំង Raphael Varane ដែលលេងឱ្យក្រុម Como កំពុងពិចារណាលើការចូលនិវត្តន៍ ដោយសារបញ្ហារបួស។
របាយការណ៍ពី Le Parisien និយាយថា ទោះបីជាប្រឈមមុខនឹងការប្រកួតប្រជែងដ៏លំបាកជាមួយនឹងក្រុមចំណូលថ្មីនៃ Serie A Como ក៏ដោយ, Varane ប្រហែលជាជិតនិយាយពាក្យថា លាវិស័យបាល់ទាត់ហើយ បន្ទាប់ពីមានបញ្ហារាងកាយជាបន្តបន្ទាប់។ ខ្សែការពារដែលឈ្នះពាន World Cup 2018 កំពុងសញ្ជឹងគិតអំពីការបញ្ចប់អាជីពបាល់ទាត់របស់គាត់ ហើយអាចនឹងប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងពេលឆាប់ៗនេះ។ ចាប់តាំងពីដើមរដូវកាលនេះ Varane បានរងរបួសជង្គង់ ហើយបានបង្ហាញខ្លួនតែម្តងគត់សម្រាប់ Como ក្នុងជុំទីមួយនៃ Coppa Italia ។
បន្ទាប់ពីចំណាយពេលអស់ 3 រដូវកាលនៅ Manchester United ខ្សែការពារសញ្ជាតិបារាំងរូបនេះបានផ្ទេរទៅ Como ប៉ុន្តែសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេល 3 រដូវកាលកន្លងមក។ បន្ទាប់ពីរបួសជង្គង់ធ្ងន់ធ្ងរ Como បានដក Varane ចេញពីក្រុម Serie A របស់ពួកគេសម្រាប់រដូវកាលនេះ ដោយដឹងថាគ្រូបង្វឹក Cesc Fàbregas នឹងមិនអាចពឹងផ្អែកលើគាត់បានទេ ហើយគាត់ត្រូវសម្រាកអស់រយៈពេលជាច្រើនខែ។