• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះខ្លះៗក្នុងការថែរក្សាប្រអប់ដៃឱ្យទន់រលោងស្អាត

by Pisey Dim
អង្គារ កុម្ភៈ 6th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ប្រិយមិត្ត ជាច្រើនពុំសូវមានការចាប់អារម្មណ៌ទៅ លើការថែរក្សាប្រអប់ដៃរបស់ខ្លួនឡើយ​ ប្រអប់ដៃក៏ជាចំណុចដែលគួរយកចិត្តទុកដាក់ និងមានការថែទាំឱ្យបានត្រឹមត្រូវ ជាពិសេសគឺមិត្តៗនារី។

ការមើលថែទាំប្រអប់ដៃមិនបានគ្រប់គ្រាប់ និងមិនត្រឹមត្រូវតាមក្បួនខ្នាត… ការលាបលេការពារកម្តៅថ្ងៃមិនបានគ្រប់គ្រាន់ ទទួលរងនូវកម្តៅថ្ងៃក្តៅខ្លាំងលើសកម្រិត និងប៉ះពាល់សារធាតុដែលមានផ្ទុកជាតិកាត់ច្រើន ​​​​​​​វាអាចបង្កនូវការកើតមានស្នាមអុចខ្មៅ ឬស្នាមអាចម៌រុយនៅលើស្បែក ប្រអប់ដៃមានសភាពស្ងួតខ្លាំង ប្រេះស្រកា ដែលជាកត្តាពន្លឿនភាពជ្រៀវជ្រួញស្បែកប្រអប់ដៃរបស់អ្នកដែលនឹកស្មានមិនដល់។

វិធីដែលមានប្រសិទ្ធិភាពបំផុតក្នុងការមើលថែទាំគាំពារប្រអប់ដៃ​របស់អ្នក អ្នកអាចប្រើប្រាស់ជាប្រភេទម៉ាសអប់ដៃផ្សំឡើងពីផលិតផលធម្មជាតិ យ៉ាងហោចណាស់ឱ្យបានចំនួន៣ដងក្នុងមួយសប្តាហ៌

  • រូបមន្តថែរក្សាស្បែកប្រអប់ដៃ
  1. ការប្រើប្រាស់ក្រែមកកាវ ៖ លាយក្រែមកកាវ២ស្លាបព្រាបាយ ប្រេងអាល់ម៉ង់២ស្លាបព្រាបាយ និងទឹកត្រសក់ដែលកិនរួច។ លាយគ្រឿងផ្សំទាំងអស់ចូលគ្នា ក្លាយទៅជាល្បាយម៉ាសមួយ សឹមយកមកលាបលើប្រអប់ដៃ និងធ្វើការម៉ាស្សាថ្នមៗរយៈពេល៥នាទី ក្រោយម៉ាស្សារួចទើបលាងសម្អាតដៃរបស់អ្នកនឹងទឹកសស្អាត នោះអ្នកនឹងទទួលបាននូវប្រអប់ដៃដ៏ទន់រលោង។
  2. ការប្រើប្រាស់ប្រេងអូលីវ ៖ ត្រដុសសម្អាតដៃរបស់អ្នកជាមួយប្រេងអូលីវក្តៅឩណ្ណៗ រួចអប់ជាតិប្រេងទុករយៈពេល៥នាទី ទើបធ្វើការលាងសម្អាតចេញដោយទឹកក្តៅឩណ្ណៗ និងសាប៊ូធម្មជាតិ។ ប្រសិនបើអ្នកមានស្បែកប្រអប់ដៃដែលគគ្រាត និង គ្រើមខ្លាំង សូមធ្វើការអប់ជាតិប្រេងទុកមួយយប់ ប៉ុន្តែត្រូវប្រាកដថាពាក់ស្រោមដៃដែលផលិតពីសាច់ក្រណាត់កប្បាស់សុទ្ធ។
  3. ការប្រើប្រាស់ទឹកដោះគោ ៖ លាយទឹកដោះគោស្រស់ ជាមួយនឹងទឹកក្រូចឆ្មាបន្តិច។ ធ្វើការកម្តៅល្បាយនោះឱ្យក្តៅឩណ្ណៗ រួចទើបត្រាំប្រអប់ដៃរបស់អ្នកប្រមាណរយៈពេល១០នាទី។
  4. ការប្រើប្រាស់ស្រូវសាលី ៖​ អ្នកត្រូវការទឹកមួយកែវ ម្សៅស្រូវសាលី១ស្លាបព្រាបាយ ប្រេងអូលីវ និងគ្លេសេរីន លាយចូលគ្នាឱ្យទាល់តែក្លាយជាល្បាយម៉ាស់ស្អិត រួចលាបទៅលើប្រអប់ដៃរបស់អ្នក​ទុករយៈពេក២៥នាទី និងលាងសម្អាតចេញដោយទឹកក្តៅឩណ្ណៗ និងសាប៊ូធម្មជាតិ។ម៉ាស់ស្រូវសាលីនេះជួយបណ្តុះកោសិកាស្បែកឡើងវិញ និងកម្ចាត់ចោលនូវកោសិកាខូចខាត ដូចជា ស្បែករលាកក្រហម ឬ ស្នាមអុចខ្មៅផ្សេងៗ។​​
  5. ការប្រើប្រាស់ទឹកឃ្មុំ ៖ កិនដំឡូងបារាំងឆ្អិន១ដុំឱ្យម៉ត់ រួចច្របល់ឱ្យសព្វជាមួយទឹកដោះគោ២ស្លាបព្រាបាយ និងទឹកឃ្មុំ២ស្លាបព្រាបាយ។ លាបល្បាយម៉ាស់នេះនៅលើប្រអប់ដៃ ទុកចោលរយៈពេល១៥នាទី។ ធ្វើការលាងសម្អាតចេញដោយទឹកក្តៅឩណ្ណៗ និងសាប៊ូធម្មជាតិ។

រូបមន្តនៃការថែរក្សាស្បែកប្រអប់ដៃខាងលើនេះ ជួយជម្រុះកោសិកាចាស់ៗ ជួសជុលស្បែកដែលរងការខូចខាតជាដំណំ ក៏ដូចជាបង្កើតរនាំងកោសិកាស្បែកថ្មីៗ។

សូមអនុវត្តជាប្រចាំ ដើម្បីទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត!

Previous Post

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារវីង ចុះអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

Next Post

កែប្រែខ្លួនអ្នកជាថ្មី

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
កែប្រែខ្លួនអ្នកជាថ្មី

កែប្រែខ្លួនអ្នកជាថ្មី

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.