ស្បែកស្ងួត អាចកើតឡើងពីស្បែកមមុខដល់ស្បែកដងប្រាណរបស់អ្នកទាំងមូលហើយបង្កទៅជាការរមាស់ ក្រហាយ និងប្រេះស្រកាដែលបណ្តាលឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំង។ រោគសញ្ញានៃស្បែកស្ងួតធ្វើឱ្យមានសភាពតឹង ឬគ្រើម និងពេលខ្លះទៀតមានអាការប្រេះរបកស្បែក – ស្ថានភាពខ្លះអាចបណ្តាលឱ្យមានការរលាកធ្ងន់ធ្ងរ។
ទម្លាប់មិនល្អប្រចាំថ្ងៃរបស់អ្នកអាចបណ្តាលឱ្យស្បែកស្ងួតដោយមិនដឹងខ្លួន រួមមាន របបអាហារ ឬទម្លាប់ថែរក្សាស្បែករបស់អ្នកដែលមិនបានផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ កត្តាហ្សែន អ័រម៉ូន កត្តាបរិស្ថានខាងក្រៅ ដូចជាការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើន សារធាតុអាឡែហ្ស៊ីជាដើម។ ថ្វីបើស្បែកស្ងួតអាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែវាក៏មានវិធីដើម្បីគ្រប់គ្រងស្ថានភាព និងជួយព្យាបាលស្បែកស្ងួតបានយ៉ាងល្អ។
ខាងក្រោមនេះជា គន្លឺះខ្លះៗដើម្បីព្យាបាលបញ្ហាស្បែកស្ងួតយ៉ាងមានប្រសិទ្ធិភាព ៖
1. ប្រើប្រាស់ផលិតផលមានសារធាតុផ្តល់សំណើម និងសារធាតុចិញ្ចឹមច្រើន
នៅពេលដែលបាត់បង់សេរ៉ាមិច ស្បែករបស់អ្នកនឹងមានសភាពខូចស្ងួតខ្លាំង ដូច្នេះសូមប្រើប្រាស់ផលិតផលថែរក្សាស្បែកណាដែលមានគ្រឿងផ្សំសំខាន់ៗទាំង 2 នេះគឺ ៖ សេរ៉ាមិច និងគ្លីសេរីន។ សារធាតុគ្លីសេរីនជាសារធាតុរក្សាសំណើម និងផ្ដល់ជាតិទឹកភ្លាមៗដល់ជួយឱ្យស្បែកមានសុខភាពល្អ ហើយជាវាក៏ជួយរក្សារបាំងសំណើមនៃស្បែកឱ្យដំណើរការបានត្រឹមត្រូវល្អផងដែរ។
2. ជម្រុះកោសិកាស្បែក
ការខាត់ស្បែកថ្នមៗដោយប្រើប្រាស់ឧបករណ៍ ដូចជាជក់ស្ងួត ឬជាមួយគ្រាប់ស្ក្រាប់ ការធ្វើបែបនេះអាចជួយកម្ចាត់កោសិកាស្បែកដែលងាប់លើស រួមជាមួយអាការប្រេះស្រកា និងស្បែកដែលស្ងួត។ សូមប្រាកដថា អ្នកត្រូវត្រដុសស្បែកដោយថ្នមៗបំផុត និងមិនប្រើប្រាស់ផលិតផលស្រ្កាប់ដែលមានជាតិកាត់ ដើម្បីចៀសវាងការរបកស្បែកខ្លាំង បណ្តាលឱ្យរលាក។
3. រក្សាជាតិទឹក
ការទទួលទានទឹកជាការចាំបាច់បំផុត ព្រោះថាជាតិទឹកចូលរួមផ្តល់សំណើមពីខាងក្នុងចេញមកក្រៅ។ យើងសូមណែនាំឱ្យអ្នកទទួលទានទឹកយ៉ាងតិច 8 កែវក្នុងមួយថ្ងៃ។
4. ជៀសវាងការងូតទឹកក្តៅយូរពេក
ខណៈពេលដែលការងូតទឹកក្តៅអាចធ្វើឱ្យមានអារម្មណ៍ល្អ ប៉ុន្តែមិនប្រាកដថាវាល្អសម្រាប់សុខភាពស្បែកស្ងួតរបស់អ្នកទេ។ សីតុណ្ហភាពក្តៅអាចបំបាត់ជាតិសំណើមធម្មជាតរបស់ស្បែក… អ្នកនៅតែអាចងូតទឹកក្តៅបាន ប៉ុន្តែសូមប្រាកដថាអ្នកមិនងូតក្នុងរយៈពេលយូរ ជាពិសេសសូមកុំងូតទឹកក្តៅខ្លាំងពេក ចៀសសវាងបង្កការរលាកដល់ស្បែករបស់អ្នក។
5. លាបក្រែមផ្តល់សំណើមភ្លាមៗបន្ទាប់ពីងូតទឹក
ពេលវេលាដ៏ល្អបំផុតដើម្បីផ្តល់សារជាតិសំណើមដល់ស្បែក គឺនៅពេលអ្នកងូតទឹកហើយភ្លាមៗ។ ក្រែមផ្តល់សំណើមមានប្រសិទ្ធិភាពខ្ពស់នៅកំឡុងពេលដែលស្បែករបឹស់អ្នកសើមតិចៗ វិធីនេះនឹងធ្វើជាតិសំណើមរបស់អ្នកធ្វើការបានរហ័សនៅលើស្បែក។
6. ទទួលទានអាហារសម្បូរជាតិ Beta-Carotene និង ខ្លាញ់អូមេហ្គា 6
មធ្យោបាយសំខាន់មួយទៀតក្នុងការកសាងរបាំងស្បែក គឺត្រូវចាប់ផ្តើមពីការទទួលទានអាហារសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ ខ្លាញ់អូមេហ្គា 6 អាចធ្វើឱ្យស្បែករលោង និងមានសភាពទន់ដូចកូនក្មេង ម្យ៉ាងទៀតអាហារដែលសម្បូរទៅដោយសារធាតុ Beta-Carotene ក៏ជួយការពារការបំផ្លាញរ៉ាឌីកាល់សេរីពីស្បែកដែរ។