វេជ្ជបណ្ឌិត Laurel Liu បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យល្បីៗ ទាំងនៅក្នុងប្រទេសចិន និងប្រទេសកាណាដា លើមុខជំនាញខាងកាយសម្ព័ន្ធ និងឱសថបុរាណចិន បានចែករំលែកនូវ គន្លឹះក្នុងការថែទាំគាំពារតាមវីធីសាស្រ្ត ចិនបុរាណទាំង ៣ ដែលនាំមកនូវសុខភាពល្អ ក៏ដូចជា ផ្លាស់ប្តូរនូវការរស់នៅប្រកបដោយសុខុមាលភាពល្អ។

គន្លឹះទាំង 3 នោះ រួមមាន ៖
ទី 1. យកចិត្តទុកដាក់ថែទាំសរសៃសក់ និងស្បែកក្បាលរបស់អ្នកឱ្យបានខ្ជាប់ខ្ជួន

Laurel បាននិយាយថា ស្បែកមុខរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្បែកក្បាល ព្រមទាំងសរសៃសក់ ព្រោះវាស្ថិតនៅផ្នែកជិតគ្នាបំផុត ដូច្នេះ អ្នកគួរតែបន្ថែមការយកចិត្តទុកដាក់លើ សុខភាពស្បែកក្បាល ដោយជៀសវាងការចងសក់តឹងខ្លាំងពេក ឬចងជាញឹកញាប់ពេក។ សូមចងសក់ក្នុងកម្រិតរលុងល្មម និងទទួលបានអារម្មណ៍ផាសុកភាពសម្រាប់ខ្លួនឯង។
មួយវិញទៀត អ្នកគួរតែម៉ាស្សាស្បែកក្បាលថ្នមៗ… បន្ធូរភាពតានតឹង ជាពិសេសធ្វើឱ្យចរន្តឈាមរត់ មានភាពប្រក្រតី។
 ទី 2. កាត់បន្ថយ អាការហើម នៃដងខ្លួនទាំងមូល
ទី 2. កាត់បន្ថយ អាការហើម នៃដងខ្លួនទាំងមូល
អាការហើម ច្រើនតែកើតចេញពីក្នុងខ្លួនមានជាតិសំណើមខ្ពស់ និងទឹករអិលច្រើនពេក។ កាលណាបរិមាណសារធាតុទាងពីរនេះ កាន់តែកើនឡើង វានឹងជះឥទ្ធិពលអាក្រក់ដល់សុខុមាលភាពរបស់អ្នក។
វិធីសាស្រ្តកាត់បន្ថយ ៖
• ធ្វើលំហាត់ប្រាណស្រាលៗ
• ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ដោយមានគ្រឿងផ្សំបន្ថែមដូចជាអំបិល ប្រេងឱសថ ឬប្រេងថ្នាំចិនបុរាណ
• ម៉ាស្សាបាតជើងតាមរយៈ GuaSha
• ចាក់ម្ជុលវិទ្យាសាស្ត្រ
 អាហារទ្រទ្រង់តុល្យភាព រួមមាន ៖
អាហារទ្រទ្រង់តុល្យភាព រួមមាន ៖
• សណ្តែកក្រហម
• ស្រូវសាឡី
• គ្រាប់ Gorgon
• ឫសមើមចិន Poria
ទី 3. យកចិត្តទុកដាក់លើសុខភាពលំពែង និងក្រពះ
លំពែង និងក្រពះ ដែលមានសុខភាពល្អ មិនត្រឹមជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារតែប៉ុណ្ណោះទេ វាក៏ផ្តល់នូវសុខភាពស្បែកភ្លឺថ្លាចេញពីខាងក្នុងបែបធម្មជាតិផងដែរ។
ទទួលទានអាហារមានរសជាតិល្មម មិនប្រៃពេក ឬផ្អែមពេក និងចៀសវាង អាហារឆៅ ត្រជាក់ ឬមានរសជាតិហឹរខ្លាំងពេក។
លើសពីនេះ សូមកាត់បន្ថយទឹកដោះគោគ្រីមខ្លាំង បង្អែមផ្អែមៗ និងអាហារបំពងចៀន។
 ជំហានតូចៗ ទាំងអស់នេះ ប្រៀបដូចជាអំណោយដ៏វិសេសវិសាលចំពោះរូបរាងកាយរបស់អ្នក។ ចាំកាល ចាប់ផ្តើមបង្កើតទម្លាប់ដែលមានតុល្យភាពតាមបែបធម្មជាតិ ដើម្បីសុខភាពល្អ។
ជំហានតូចៗ ទាំងអស់នេះ ប្រៀបដូចជាអំណោយដ៏វិសេសវិសាលចំពោះរូបរាងកាយរបស់អ្នក។ ចាំកាល ចាប់ផ្តើមបង្កើតទម្លាប់ដែលមានតុល្យភាពតាមបែបធម្មជាតិ ដើម្បីសុខភាពល្អ។

 
			 ខ្មែរ
 ខ្មែរ English
 English 
			 
    

 
		




 
							


