• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះទាំងនេះ អាចជួយកាត់បន្ថយចំណង់.. បរិភោគអាហារដែលមិនល្អចំពោះសុខភាព (JUNK FOODS)

by Pisey Dim
អង្គារ មេសា 23rd, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

Junk Food គឺជាពាក្យដែលប្រើជាទូទៅសំដៅទៅលើប្រភេទអាហារ និងភេសជ្ជៈសម្រន់កៃច្នៃ រួមមាន អាហារបំពង Fast Food (មាន់បំពង បឺហ្គឺ ភីស្សា…) ភេសជ្ជៈកំប៉ុង (សូដា ទឹកក្រូច ស្រាបៀរ) ស្ករគ្រាប់ នំផ្អែមខូគី ការ៉េម ដំឡូងបារាំងកញ្ចប់ និងអាហារសម្រន់ដែលមានជាតិប្រៃខ្លាំង… ។ អាហារទាំងអស់នេះ បានចូលរួមជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗគ្នាទៅហើយ ហើយនេះជារឿងមិនល្អ វាពិតបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ការស្រាវជ្រាវជាច្រើនបានលើកបង្ហាញថា អាហារឥតបានការ (អាហារមិនល្អចំពោះសុខភាព) មានប្រមាណជិត 50% នៃបរិមាណកាឡូរីប្រចាំថ្ងៃនៅក្នុងរាងកាយមនុស្សយើង។

កាលណាអ្នកទទួលទានរបបអាហារឥតបានការចំពោះសុខភាពច្រើន វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពរួមមាន ៖ ជំងឺធាត់ជ ជំងឺបេះដូង និងជំងឺមហារីក ជំងឺធ្លាក់ទឹកចិត្ត ឡើងជាតិខ្លាញ់នៅក្នុងសរសៃឈាម និងជាតិស្ករក្នុងឈាមខ្ពស់។

សូមក្រឡេកមើលគន្លឺះមួយចំនួនខាងក្រោម អាចជួយឱ្យអ្នកកាត់បន្ថយការទទួលទានរបបអាហារ JUNK FOOD បាន ៖

ចំអិនអាហារនៅផ្ទះ
ការខិតខំប្រឹងប្រែងចម្អិនម្ហូបដោយផ្ទាល់ខ្លួននៅផ្ទះគឺជាវិធីដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយអាហារឥតប្រយោជន៍។ ការចម្អិនកាន់តែច្រើននៅផ្ទះ រួមទាំងការរៀបចំអាហារ អាចជួយបន្ថយការកុម្ម៉ង់អាហារពីខាងក្រៅ និងធានាបានថាអ្នកតែងតែទទួលទាននូវរបបអាហារដែលមានសុខភាពល្អ។ ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលចំអិនអាហារដោយផ្ទាល់ខ្លួនឯងច្រើនទទួលបានរបបអាហារមានគុណភាពល្អ បូកផ្សំទាំងការទទួលទានបន្លែ ផ្លែឈើកាន់តែច្រើនបានកាត់បន្ថយអត្រានៃជំងឺធាត់។

ទទួលទានប្រូតេអ៊ីនបន្ថែម
ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដែលផ្តល់ថាមពលឆ្អែតបំផុត និងមានឥទ្ធិពលខ្លាំងទៅលើជម្រើសរបបអាហាររបស់អ្នក។ ការបង្កើនការទទួលទានប្រូតេអ៊ីន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីចូលរួមកាត់បន្ថយចំណង់បរិភោគអាហារសម្រន់ដែលមានជាតិខ្លាញ់ និងជាតិផ្អែមច្រើន។

ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់
ការគេង គឺចាំបាច់បំផុតសម្រាប់សុខភាពខួរក្បាល និងរាងកាយហើយការបង្អត់ខ្លួនឯងមិនឱ្យទទួលទានដំណេកប្រកបដោយគុណភាពអាចជះឥទ្ធិពលអវិជ្ជមានដល់ការជ្រើសរើសរបបអាហាររបស់អ្នក និងបង្កើនចំណង់អាហារមិនល្អប៉ះពាល់ដល់សុខភាព។

កុំព្យាយាមបង្អត់អាហារភ្លាមៗ
បើទោះបីជាអ្នកមានគម្រោងក្នុងការសម្រកគីឡូក៏ដោយ សូមកុំធ្វើការបង្អត់អាហារចំពោះខ្លួនឯងភ្លាមៗ ព្រោះប្រសិនបើអ្នកធ្វើបែបនេះក្រពះអ្នកនឹងរងការឃ្លានខ្លាំងមិនអាចទ្រាំបាន ជាហេតុបណ្តាលឱ្យអ្នកឃ្លាននេះឃ្លាននោះ។ សូមកំណត់របបអាហារ Diet ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងធ្វើវាម្តងបន្តិចៗកុំបង្ខំខ្លាំងពេក។

Previous Post

រឿងគួរកត់សម្គាល់ ៣ ក្នុង​ថ្ងៃមង្គលការ ដួង ម៉ានិច្ច និងហ៊ាឆាត យប់មិញ

Next Post

អស្ចារ្យមែន! ចេក បង្កប់គុណប្រយោជន៍ដល់សុខភាពច្រើនដល់ម្លឹង

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
អស្ចារ្យមែន! ចេក បង្កប់គុណប្រយោជន៍ដល់សុខភាពច្រើនដល់ម្លឹង

អស្ចារ្យមែន! ចេក បង្កប់គុណប្រយោជន៍ដល់សុខភាពច្រើនដល់ម្លឹង

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.