• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះទាំង 7 ដើម្បីទទួលភាពជោគជ័យផ្ទាល់ខ្លួននៅក្នុងឆាកជីវិត

by Pisey Dim
សុក្រ កញ្ញា 13th, 2024
in របទជីវិត
325
SHARES
Share on FacebookShare on Twitter

ពុំមាននរណាម្នាក់ដែលងាយនឹងទទួលបានជោគជ័យឡើយ ព្រោះជីវិតតែងមានឧបសគ្គ ឬជួបឧបទ្ទេវហេតុដោយចៃដន្យជានិច្ច។ ភាពជោគជ័យ ទាមទារឱ្យមានការរៀបចំជាគម្រោងការ និងផ្តោតទៅលើគម្រោងការនោះជាប់ជានិច្ច។

អព្ភូតហេតុនៃភាពជោគជ័យនៅក្នុងជីវិតរស់មនុស្ស គឺជាជំហានតូចៗដែលបានរៀបចំឡើងដើម្បីឆ្ពោះទៅរកវា និងមានកម្លាំងចិត្តក្នុងការធ្វើវាដោយមិនរុញរារ ហើយខាងក្រោមនេះឡេឌីស៍នឹងបង្ហាញជូនអំពីចំណុចខ្លះៗដែលជួយអ្នកទទួលយកបាននូវជោគជ័យក្នុងកម្រិតមួយខ្ពស់បំផុត ៖

1. ចូរអ្នកសម្លឹងមើលទៅក្នុងកញ្ចក់ អ្នកនឹងមើលឃើញមនុស្សម្នាក់នៅក្នុងនោះដែលគឺជារូបអ្នក រួចប្រាប់ខ្លួនឯងថា មនុស្សម្នាក់ហ្នឹងហើយដែលជាអ្នកទទួលខុសត្រូវចំពោះជោគជ័យផ្ទាល់ខ្លួន។

2. ការគោរពលើភាពវិជ្ជមានរបស់ខ្លួនឯង គឺជាគ្រឹះសម្រាប់ឆ្ពោះទៅរក “ភាពជោគជ័យ”។ អ្នកក៏ត្រូវតែមានអារម្មណ៍ប្រសើរអំពីខ្លួនរបស់អ្នក ព្រមទាំងភាពប៉ិនប្រសព្វរបស់ខ្លួនទាំងសមិទ្ធិកម្ម និងសក្តានុពល។ សូមកុំព្យាយាមដាក់បន្ទោសលើខ្លួនឯងក្នុងករណីមិនទទួលបានសម្ធិផលតាមដែលចិត្តចង់បាន… ត្រូវតែរំឭកសរសើរចំពោះខ្លួនឯងនូវអ្វីដែលអ្នកបានបំពេញបានយ៉ាងល្អកាលពីអតីតកាល។

3. ចូរអ្នកជឿជាក់មកលើខ្លួនឯង ថារូបអ្នកស្ថិតនៅទីនេះដោយមានគោលបំណង និងមានចេតនាពិតប្រាកដ។ អ្នកត្រូវតែស្វះស្វែងគិតរិះរកមធ្យោបាយដល់បេសកកម្មផ្ទាល់ខ្លួន និងចាប់ផ្តើមបំពេញកិច្ចការរបស់អ្នកយ៉ាងពេញលេញ។

4. ត្រូវតែតាំងចិត្តថាមានបំណងចង់ទទួលបានជោគជ័យ ហើយត្រូវប្រាប់ខ្លួឯងជារៀងរាល់ថ្ងៃឱ្យបានច្បាស់លាស់តាំងពីពេលដែលបានកំណត់គោលដៅរួចរាល់។

5. អ្នកក៏ត្រូវតែចូលរួមប្រាស្រ័យទាក់ទងជាមួយបុគ្គលទាំងឡាយដែលគេធ្លាប់ទទួលបានភាពជោគជ័យនៅក្នុងជីវិត ដើម្បីស្វែងយល់អំពីបទពិសោធន៍ និងដំណើរនៃការដោះស្រាយបញ្ហា ក៏ដូចជាការប្រឈមមុខដើម្បីឆ្ពោះដំណើរទៅកាន់គោលដៅជាក់លាក់របស់អ្នក។

6. អ្នកត្រូវចេះចៀសវាងចេញពីមនុស្សដែលមិនដែលទទួលបានភាពជោគជ័យនៅក្នុងឆាកជីវិតទាល់តែសោះ… ដោយធ្វើយ៉ាងណាកុំឱ្យខ្លួនស្ថិតនៅក្នុងការសេពគប់ជាមួយមនុស្សដែលមិនមានគោលដៅនៅក្នុងឆាកជីវិត។ ជនបរាជ័យក្នុងឆាកជីវិតតែងរស់នៅជាមួយនឹងសកម្មភាពអប្រក្រតីរបស់គេ ហើយសកម្មភាពទាំងនោះក៏អាចមានឥទ្ធិពលទាញយកថាមពលរបស់អ្នកដូចគ្នា។

7. អ្នកត្រូវតែធ្វើការកត់ត្រាទុកអំពីគោលដៅ ឬគោលបំណងពិសេសណាដែលអ្នកមានសេចក្តីប៉ងប្រាថ្នានាទីបំផុតនោះ។

Previous Post

តាំងខ្លួនជាអ្នកស្តាប់ដ៏ប្រពៃ នៅក្នុងទំនាក់ទំនងដៃគូស្នេហា

Next Post

គន្លឹះខ្លះៗ ដើម្បីដោះស្រាយបញ្ហាស្បែកស្ងួតទាំងមុខ និងដងខ្លួន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)
របទជីវិត

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?
របទជីវិត

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Load More
Next Post
គន្លឹះខ្លះៗ ដើម្បីដោះស្រាយបញ្ហាស្បែកស្ងួតទាំងមុខ និងដងខ្លួន

គន្លឹះខ្លះៗ ដើម្បីដោះស្រាយបញ្ហាស្បែកស្ងួតទាំងមុខ និងដងខ្លួន

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.