ផ្លែឈើ ជាប្រភពនៃវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនផ្តល់ដល់រាងកាយឱ្យមានសុខភាពល្អ ក្នុងចំណោមផ្លែឈើទាំងអស់រួមមានផ្លែប៉ោម មិនត្រឹមតែមានរសជាតិផ្ងែមឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយអត្ថប្រយោជន៍ជាច្រើនអ្នកនឹកស្មានមិនដល់។
ផ្លែប៉ោម រួមទាំងជាតិសរសៃ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយដល់ប្រព័ន្ធរោះលាយអាហារដំណើរការបានល្អ ពង្រឹងសមត្ថភាពការគិតខួរក្បាល និងអាចជួយរក្សាការគ្រប់គ្រងទម្ងន់រាងកាយ។ លើសពីនេះផ្លែប៉ោមក៏មានសមត្ថភាពអាចរប្រឆាំងនឹងការកើតជំងឺរ៉ាំរ៉ៃមួយចំនួន រួមមានជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី2 ។
អត្ថប្រយោជន៍នៃផ្លែប៉ោមចំពោះសុខភាព មានដូចជា ៖
ការពារសុខភាពបេះដូង
ផ្លែប៉ោម សម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលមានគុណប្រយោជន៍ក្នុងការធ្វើឲ្យកម្រិតកូលេស្តេរ៉ូល អ្នកដែលនិយមទទួលទានផ្លែប៉ោមមានកម្រិតហានិភ័យក្នុងការកើតជំងឺបេះដូងទាបបំផុត ជាពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។
បង្កើនសមត្ថភាពសុខភាពខួរក្បាល
សម្រាប់អ្នកដែលចូលចិត្តទទួលទានផ្លែប៉ោមជាប្រចាំថ្ងៃ គឺអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់ បានរហូតដល់៣០ ទៅ៣៥% ហើយនៅពេលដែលពួកគាត់ប្រកាន់ខ្ជាប់របបអាហារទាំងនេះកាន់តែយូរ សមត្ថភាពនៃការយល់ដឹង និងការចងចាំរបស់ពួកគាត់ក៏កាន់តែប្រសើរឡើងដូចគ្នា។
ជួយសម្រកទម្ងន់
ទទួលទានផ្លែប៉ោមមួយផ្លែ អាចធ្វើឲ្យយើងទទួលអារម្មណ៍ថាឆ្អែត ហើយវាមានកាឡូរីទាបជាង១០០។ ការទទួលទានផ្លែប៉ោម មុនពេលបរិភោគអាហារ អ្នកនឹងមានអារម្មណ៍ថាឆាប់ឆ្អែត និងស្កប់ស្កល់ ទើបធ្វើឱ្យអ្នកមិនឃ្លានញឹកញាប់ ទើធ្វើឱ្យអ្នកស្រកទម្ងន់ និងរក្សាទម្ងន់បានល្អ។
កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី2
ផ្លែប៉ោមក៏មានអត្ថប្រយោជន៍ទប់ស្កាត់ជំងឺទឹកនោមផ្អែមផងដែរ ចំពោះអ្នកដែលទទួលទានផ្លែប៉ោម មួយផ្លែជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ បានរហូតដល់ទៅ២៣% បើប្រៀបធៀបទៅនឹងអ្នកដែលមិនញ៉ាំផ្លែប៉ោមសោះ។
សម្រួលដល់ប្រព័ន្ធរំលាយអាហារ
ផ្លែប៉ោមជាពពួកផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃច្រើន វាអាចជួយដល់ការរំលាយអាហារ និងអាចសម្រួលដល់ការទល់លាមក។