ក្នុងការប្រកួត AFC Champions League ទល់នឹង Esteghlal Tehran កីឡាករ Neymar ត្រូវបានប្តូរចូល ប៉ុន្តែក្រោយមកត្រូវចាកចេញ ដោយសាររបួស។ ក្រោយចប់ការប្រកួត លោក Jorge Jesus គ្រូបង្វឹករបស់ Al Hilal បាននិយាយថា Neymar អាចនឹងត្រូវអវត្តមានពីរសប្តាហ៍។
ក្នុងការប្រកួតទល់នឹង Esteghlal Tehran នេះ Neymar បានចូលជាអ្នកជំនួសនៅនាទីទី 58 ប៉ុន្តែត្រូវបានប្ដូរចេញដោយសារតែរបួសនៅនាទីទី 87 ។ ពីមុនគាត់បានអវត្តមានពេញមួយឆ្នាំដោយសារតែរបួសសរសៃពួរជង្គង់របស់គាត់ ហើយទើបតែត្រលប់មកវិញនៅថ្ងៃទី 21 ខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាម TNT Sports Brazil បានឲ្យដឹងថា Neymar ហាក់ដូចជាដើរជាធម្មតានៅពេលចាកចេញពីទីលាន។
លោក Jorge Jesus គ្រូបង្វឹករបស់ Al Hilal បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា “ការត្រលប់មកវិញរបស់ Neymar មិនងាយស្រួលទេ ព្រោះតួនាទីរបស់គាត់ជារឿយៗពាក់ព័ន្ធនឹងបញ្ហាប្រឈមខាងរាងកាយ។ ខ្ញុំជឿថារបួសរបស់គាត់ជាបញ្ហាសាច់ដុំជាជាងបញ្ហាជង្គង់ ហើយគាត់អាចនឹងត្រូវអវត្តមានប្រហែលពីរសប្តាហ៍”៕