យោងតាមប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន TyC Sports អ្នកកាសែត Gastón Edul បានឱ្យដឹងថា Gerardo Martino បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុម Inter Miami ដោយហេតុផលផ្ទាល់ខ្លួន ហើយសន្និសីទសារព័ត៌មានមួយនឹងធ្វើឡើងនៅថ្ងៃសុក្រ។
មុននេះ អ្នកសារព័ត៌មានអាមេរិកបានរាយការណ៍ថា Martino បានលាលែងពីតំណែងរបស់គាត់សម្រាប់ហេតុផលផ្ទាល់ខ្លួន។ អ្នកកាសែត Gastón Edul បានបញ្ជាក់ព័ត៌មាននេះ ដោយបញ្ជាក់ថា សន្និសីទសារព័ត៌មានមួយនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ។ យោងតាមការអាប់ដេតចុងក្រោយ សន្និសីទសារព័ត៌មាននឹងប្រព្រឹត្តទៅនៅម៉ោង 22:30 នាទីម៉ោងនៅកម្ពុជា នៅថ្ងៃទី 22 ។
លោក Martino វ័យ 62 ឆ្នាំបានចាប់ផ្តើមបង្វឹកក្រុម Inter Miami ក្នុងខែកក្កដាឆ្នាំមុន ដោយបានដឹកនាំក្រុមឈ្នះពាន Leagues Cup និងពាន MLS រដូវកាលនេះផងដែរ៕