រឿង Titanic ជាកំពូលខ្សែភាពយន្តមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅជុំវិញលោក។ រឿងនេះ បានឆ្លុះបញ្ចាំងពីខ្សែជីវិតស្នេហាផ្អែមល្ហែមរបស់ Jack និង Rose នៅលើកប៉ាល់ Titanic មុនពេលកប៉ាល់នេះជួបគ្រោះថ្នាក់ លិចបាត់ចូលទៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ។
Titanic ជាខ្សែភាពយន្តដែលនិពន្ធឡើងផ្អែកទៅលើរឿងពិត ដោយមានកប៉ាល់ធំមួយឈ្មោះ ទីតានិច បានធ្វើដំណើរផ្លូវឆ្ងាយ ហើយបានលិចនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រ។
ងាកមករឿង Titanic វិញ ជាភាពយន្តដែលបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ១៩៩៧។ Rose ដែលជាតួស្រីនៅក្នុងរឿងនេះ មានសម្រស់ស្រស់ស្អាតខ្លាំង អមជាមួយនឹងគ្រឿងអលង្ការប្រណិតដែលនាងបានពាក់នៅជាប់ខ្លួន។ គ្រឿងអលង្ការទាំងនោះ ត្រូវបានគេចាប់អារម្មណ៍ ក្រៅពីភាពប្រណិត វាគឺជាគ្រឿងអលង្ការដែលមានតម្លៃថ្លៃបំផុត នាសម័យកាលនោះ។

ក្រៅពី Titanic នៅមានភាពយន្តហូលីវូដ មួយចំនួនទៀតដែលតួស្រី បានពាក់គ្រឿងអលង្ការថ្លៃៗ និង ប្រណិតបំផុតនៅលើពិភពលោក។
The Touissant Cartier necklace in Ocean’s 8

The Heart of the Ocean in Titanic

Nicole Kidman’s diamond necklace in Moulin Rouge

The Isadora diamond necklace of How To Lose A Guy in 10 Days

Tiffany & Co.’s sparkling gems in The Great Gatsby

The Tiffany yellow diamond in Death on the Nile

Lady Gaga’s expensive jewellery and tastes in House of Gucci

ខ្មែរ
English








