ឈុតគ្រឿងអលង្ការពេជ្រថ្មីបង្កប់ការរចនាដ៏អស្ចារ្យទាំង 5 មានឈ្មោះ “Le Tumbler” របស់ផ្ទះម៉ូតប្រណីតបារាំង Louis Vuitton ចំនួន 5។
Collection ថ្មីនេះ គឺជាប្រភេទគ្រឿងអលង្ការខ្សែកលំដាប់ខ្ពស់បំផុត “Le Tumbler” ចេញដំបូងនៅក្នុងឆ្នាំ 2021 សំដៅទៅលើមរតកនៃការបង្កើតរបស់ផ្ទះប្រេនប្រណីត Louis Vuitton ធ្វើពីមាសពណ៌ស ដែលស្រោបដោយត្បូងពេជ្រ Monogram Star-cut និងមានរចនាប័ទ្មនិមិត្តសញ្ញា LV។
នៅពេលដែល ខ្សែក Le Tumbler បង្ហាញខ្លួនជាសារធារណៈ វាត្រូវបានគេហៅថា គ្រឿងអលង្ការ Bravery High Jewellery បង្កការចាប់អារម្មណ៍ភ្លាមៗ។ វាត្រូវបានបង្កើតផ្ទាល់ជាមួយភាពប៉ិនប្រសប់របស់ផ្ទះប្រេនប្រណីត និងឆ្លុះបញ្ចាំងបកស្រាយឡើងវិញនូវគ្រឿងអលង្ការពេជ្រលើពិភពលោក ដោយរចនាទាំងស្រុងពីមាសពណ៌ស អមនឹងពន្លឺជាមួយនឹង ត្បូងពេជ្រ LV Monogram Star និងគំនូរផ្កា Monogram។
នៅក្នុង Collection ថ្មីនេះ រួមមានទាំងខ្សែក ខ្សែដៃ ចិញ្ចៀន និងក្រវិល… ខ្សែករចនាឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីឱ្យសមទៅនឹងកអតិថិជន មានផាសុកភាពក្នុងការពាក់ និងរំលេចសម្រស់ស្រាលស្រទន់ដ៏ល្អឯក ព្រមទាំងបង្ហាញឱ្យឃើញនូវគំនូរផ្កា Monogram មាសពណ៌ស – “ការរចនាគំនូរនេះ ក៏រំលេចនៅក្នុងខ្សែដៃផងដែរ”
ចំពោះចិញ្ចៀន មានបំពាក់ជាមួយពេជ្រសុទ្ធរួមបញ្ចូលនូវគំនូរ Monogram Flower ហើយរចនាប័ទ្មបែបនេះគឺសាកសមសម្រាប់នារីគ្រប់រូបក្នុងលម្អប្រាណចូលរួមកម្មវិធីពិសេសៗ។ រីឯ ក្រវិលពេជ្រ មានលក្ខណៈពិសេសពោរពេញដោយភាពទំនើបជាមួយនឹងគំនូរផ្កាយដ៏ល្អឯក។