• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គ្រោះថ្នាក់នៃជាតិស្ករ ចំពោះសុខភាព

by Pisey Dim
ច័ន្ទ មករា 6th, 2025
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ស្ករ គឺជាកាបូអ៊ីដ្រាតសាមញ្ញ ដែលផ្តល់ថាមពលដល់រាងកាយ។ ស្ករ ត្រូវបានគេបែងចេញជាពីរប្រភេទសំខាន់ៗ គឺ ៖ ស្ករធម្មជាតិ និងស្ករបន្ថែមររសជាតិ។

ស្ករធម្មជាតិ ៖ ត្រូវបានរកឃើញនៅក្នុងប្រភេទអាហារស្រស់ៗ រួមមាន ផ្លែឈើ (ត្រូវបានគេស្គាល់ថា Fructose) និងក្នុងទឹកដោះគោ (ដែលគេហៅថា Lactose) ជាស្ករដែលមាននៅក្នុងអាមីដុង ត្រូវការបំប្លែង រំលាយខ្លួនសិន នឹងត្រូវឆ្លងកាត់ពោះវៀនក្រពះ មុននឹងត្រូវស្រូបបញ្ចេញជាតិស្ករតាមក្រោយទៅចិញ្ចឹមរាងកាយ ដូច្នេះគ្មានផលប៉ះពាល់លើអត្រាជាតិស្ករក្នុងឈាម ផ្តល់គ្រោះថ្នាក់ទាន់ហន់ភ្លាមៗឡើយ។។

ស្ករបន្ថែមរសជាតិ (ដែលមានសមត្ថភាពជ្រាតលឿនចូលក្នុងឈាម) ៖ គឺជា ជាតិស្ករ ដែលមានកាឡូរី ត្រូវបានបន្ថែមទៅក្នុងពពួកអាហារកែច្នៃ ដើម្បីបង្កើនរសជាតិ រួមមាន ភេសជ្ជៈផ្អែមគ្រឿងកំប៉ុង គ្រឿងទេសផ្សំសម្រាប់ម្ហូប ប្រភេទបង្អែម (នំដុត ការ៉េម ទឹកស៊ីរ៉ូ ស្ករគ្រាប់…។ល។)។

អ្នកជំនាញថែទាំសុខភាពជុំវិញពិភពលោក បានណែនាំជាពិសេសអំពីការទទួលទាន “ជាតិស្ករបន្ថែមរសជាតិ” ដោយទទូចឲ្យអ្នកទទួលទានធ្វើការកំណត់ ក្នុងបរិមាណមិនឲ្យលើសពី ១០ភាគរយ នៃកាឡូរី ទទួលបានប្រចាំថ្ងៃនោះទេ។ ឧទាហរណ៍ ៖ កាឡូរីនៃរបបអាហាររបស់អ្នក មានបរិមាណ ២,000 កាឡូរី ដូច្នេះកម្រិតទទួលទានជាតិស្ករបន្ថែមរសជាតិ បានតែ 50ក្រាម ប្រមាណជា ២00កាឡូរី បានហើយ។

ការទទួលទានជាតិស្ករបន្ថែមរសជាតិច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង មានដូចជា បង្កជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង ជំងឺពុកធ្មេញ សម្ពាធឈាមមិនប្រក្រតី និងកូឡេស្តេរ៉ូលឡើងខ្ពស់ បង្កការរលាក ពន្លឿនភាពចាស់ ធាត់លើសទម្ងន់ និងឡើងមុនលើផ្ទៃមុខ។

ការទទួលទានប្រភេទស្ករបន្ថែមរសជាតិ អាចផ្តល់ថាមពលដល់រាងកាយបានឆាប់រហ័សក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនទទួលបានសារធាតុចិញ្ចឹម ពីប្រភេទអាហារកែច្នៃទាំងអស់នោះទេ ផ្ទុយទៅវិញវានឹងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃផ្សេងៗនៅថ្ងៃអនាគត។

ឧទាហរណ៍ ៖ ប្រភេទភេសជ្ជៈកែច្នៃផ្អែមៗ បានត្រឹមតែផ្តល់ កាឡូរី (ថាមពល) តែប៉ុណ្ណុះ តែវាមិនបានផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗឡើយ… ខណៈដែលទឹកដោះគោ អាចផ្គត់ផ្គង់ជាតិកាល់ស្យូម ប្រូតេអ៊ីន និងវីតាមីនដល់រូបរាងកាយ។

ដូច្នេះហើយ សូមជ្រើសរើសរបបអាហារដែលមានតុល្យភាព និងផ្តោតសំខាន់លើសារធាតុចិញ្ចឹមសម្រាប់សុខភាពរាងកាយទាំងមូល។ ទទួលទានបន្លែ ផ្លែឈើធម្មជាតិ ប្រូតេអ៊ីនដែលគ្មានខ្លាញ់ និងគ្រាប់ធុញ្ញជាតិ ចៀសវាងទទួលទាន ភេសជ្ជៈកែច្នៃកំប៉ុង ឬបង្អែម និងអាហារកែច្នៃផ្សេងៗច្រើនពេក ត្រូវចាំថា ទឹកផ្លែឈើ មិនអាចជំនួសផ្លែឈើស្រស់បាននោះទេ។

ចូរអានតារាងពិពណ៌នាអំពីការវាយតម្លៃចំនួនកាឡូរីរបស់ផលិតផលកំប៉ុងដោយប្រុងប្រយ័ត្ន។ គួរកត់សម្គាល់ដែរថា ជាតិស្ករមួយក្រាម ស្មើនឹង 4 កាឡូរី ហើយ 4 ក្រាម ស្មើនឹង ស្ករសុទ្ធ ចំនួនមួយស្លាបព្រាកាហ្វេ។
ការទទួលទានជាតិស្ករច្រើនហួសប្រមាណ អាចនាំឱ្យមានរោគសញ្ញាក្នុងរយៈពេលខ្លី ឬវែង អាស្រ័យលើប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្សម្នាក់ៗ។​​ ប៉ុន្តែអ្នកអាចសំគាល់ពីអាការៈមួយចំនួនដែលរាងកាយនឹងបង្ហាញពីការលើសជាតិស្ករ រួមមាន ៖

• ស្រេកទឹកខ្លាំង
• ឧស្សាហ៍ឈឺក្បាល ឬវិលមុខ
• មានបញ្ហាស្បែក
• ប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី
• ពិបាកក្នុងការផ្តោតអារម្មណ៍ និងមិនរហ័សរហួន
• មានអារម្មណ៍ រញីរញ័រ
• ចេះតែឃ្លានមិនឈប់ ជាពិសេស នឹកឃើញចង់ទទួលទានតែអាហារផ្អែម ឬអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់
• ងាយឆ្លងមេរោគ និងឧស្សាហ៍ឈឺ
• បើមានរបួស មិនងាយសះ
• អស់កម្លាំង ល្ហិតល្ហៃ

Previous Post

ស្វែងយល់ពី “សារធាតុប្រឆាំងអុកស៊ីតកម្ម” – Antioxidants

Next Post

ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.