• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ចាប់យកបទពិសោធន៍ដំណើរកំសាន្តទៅកាន់ “ទីក្រុងប៉េកាំង” … តើមានអ្វីទាក់ទាញខ្លះ?

by Pisey Dim
អង្គារ កញ្ញា 3rd, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ទីក្រុងប៉េកាំង គឺជាទីក្រុងដ៏ប្រណិតរបស់ប្រទេសចិន ដែលមានការច្របាច់បញ្ចូលគ្នារវាងសំណង់ស្ថាបត្យកម្មបុរាណបន្សល់ទុកពីសម័យកាលនៃស្តេចអធិរាជជំនាន់មុន និងការអភិវឌ្ឍន៍បន្ថែមយ៉ាងខ្លាំងនៅក្នុងទីក្រុង។ ទីក្រុងប៉េកាំង ជាតំបន់ដែលបង្កភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាលំដាប់ពិភពលោក មិនថាទីកន្លែងប្រវត្តិសាស្ត្រ សួនច្បារដំណាក់រាជវង្សដ៏ស្រស់ស្អាត ប្រាសាទបុរាណ ទីផ្សារដ៏មមាញឹក និងរង្វង់សិល្បៈទំនើប។

ក្នុងនាមជារដ្ឋធានីនៃប្រទេសចិន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌ ទីក្រុងប៉េកាំង តែងតែជាគោលដៅទេសចរណ៍ឆ្ពោះមុខ ដែលមិនអាចបំភ្លេចបាននៅក្នុងចំណោមគោលដៅទេសចរណ៍ – ប្រទេសចិន។

តើមានអ្វីទាកទាញខ្លះនៅក្នុងទីក្រុងប៉េកាំង?

  • Forbidden City : នៅទីនោះ សម្បូរទៅដោយព្រះរាជវាំង ប្រាសាទ និងសារមន្ទីរបុរាណតាមបែបប្រពៃណីដ៏អស្ចារ្យជាច្រើនបន្សល់ទុកមកពីសម័យអតីតកាល ហើយប្រសិនបើអ្នកមានបំណងទស្សកិច្ចសំណង់ស្ថាបត្យកម្មបុរាណ សូមជ្រើសរើសព្រះរាជវាំង Forbidden City នៅក្នុងស្រុក Dongcheng ។

  • Tiananmen Square : មានទីតាំងនៅក្នុងស្រុក Dongcheng គឺជាទីលានមានទម្រង់ជារូបរាងការ៉េដ៏ធំបំផុតនៅលើពិភពលោក។ ទីលាននេះ គឺជាទីធ្លាដ៏ធំមួយដែលហ៊ុំព័ទ្ធដោយអគាររដ្ឋាភិបាល រួមមានវិមានអនុស្សាវរីយ៍ប្រធានម៉ៅ សារមន្ទីរបដិវត្តន៍ចិន និងសាលមហោស្រពប្រជាជន។

  • Temple of Heaven : គឺជានិមិត្តរូបនៃទីក្រុងប៉េកាំង មានទីតាំងស្ថិតនៅក្នុងស្រុក Chongwen ។ ក្នុងអំឡុងសម័យកាលរាជវង្សអធិរាជចិន ស្តេចតែងតែធ្វើការអធិស្ឋាននៅទីនេះជារៀងរាល់ឆ្នាំ ដើម្បីបួងសួងដល់ការប្រមូលផល និងអាកាសធាតុអំណោយផលល្អ។ នៅជុំវិញប្រាសាទ មានសួនសាធារណៈដ៏ធំមួយដែលផ្តល់ជាកន្លែងសម្រាប់សម្រាកលំហែកាយអមដោយដើមឈើពីបុរាណ។

  • Great Wall of China : ប្រសិនបើអ្នកទៅដល់ទីក្រុងប៉េកាំងហើយ អ្វីដែលមិនអាចបំភ្លេចបាននោះគឺ មហាកំផែងចិន។ មហាកំផែង មានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងអតីតកាលរបស់ប្រទេសចិន ដោយវាភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដែមមានប្រវែង 21,196 ម៉ែត្រ ព្រោះទីនោះបានឆ្លុះបង្ហាញអំពីភាពប៉ិនប្រសប់ផ្នែកស្ថាបត្យកម្ម។​

ការស្រស់ស្រូបអាហារពេលយប់ និងការកម្សាន្តពេលរាត្រីនៅទីក្រុងប៉េកាំង

ទីក្រុងប៉េកាំង គឺជាតំបន់ប្រមូលផ្តុំនូវអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យ រួមមានទាំងតូបអាហារតាមចិញ្ចើមផ្លូវ បាររាត្រី និងភោជនីយដ្ឋានលំដាប់កំពូល។ អ្នកអាចសាកភ្លក់រសជាតិអាហារក្នុងស្រុករបស់ប្រជាជនប៉េកាំងដ៏ឆ្ងាញ់ពិសារ ប៉ុន្តែម្ហូបប្រចាំតំបន់នោះគឺ ទារអាំងប៉េកាំង បន្ថែមជាមួយ ទឹកស៊ីអ៊ីវ ចំណិតត្រសក់ ស្លឹកខ្ទឹម។

Tags: តំបន់ទេសចរណ៍អន្តរជាតិទេសចរណ៍អន្តរជាតិ
Previous Post

របាំព្រះរាជទ្រព្យ ឆ្លុះបញ្ចាំងពីភាពទន់ភ្លន់ កិរិយាមាយាទល្អផូផង់ របស់ស្រ្តីខ្មែរ ​

Next Post

ខ្លាឃ្មុំផេនដាក្រហម មានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន – ខេត្តស៊ីឈួន “Sichuan” និងខេត្តយូណាន “Yunnan”

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
ខ្លាឃ្មុំផេនដាក្រហម មានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន – ខេត្តស៊ីឈួន “Sichuan” និងខេត្តយូណាន “Yunnan”

ខ្លាឃ្មុំផេនដាក្រហម មានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន - ខេត្តស៊ីឈួន “Sichuan” និងខេត្តយូណាន “Yunnan”

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.