កម្តៅព្រះអាទិត្យ ពិតជាបង្កផលប៉ះពាល់ដល់សុខភាពស្បែកយ៉ាងខ្លាំង ជាពិសេសក្នុងរដូវក្តៅនេះ។ កម្តៅថ្ងៃកាន់តែកើនឡើង ហានិភ័យនៃផលប៉ះពាល់ដល់សុខភាពស្បែកកាន់តែខ្ពស់។ កម្តៅព្រះអាទិត្យ ដែលគេឱ្យឈ្មោះថា កម្តៅយូវី (UV) ឬ កាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក ដូចស្បែកជាំ ឆាប់ចាស់ មានស្នាមជ្រីវជ្រួញ កើតមុន អាចម៍រុយ និងរលាកខ្លាំង។ លើសពីនេះកាំរស្មី UV ក៏អាចបណ្តាលឱ្យមានបញ្ហាភ្នែកផងដែរ ៖ ឱ្យកែវភ្នែករលាកនិងស្រវាំង។
ដូច្នេះ អ្វីដែលអ្នកគួរធ្វើនៅក្នុងរដូវក្តៅនេះ គឺថែរក្សាសុខភាពស្បែករបស់អ្នក ដោយការប្រើប្រាស់ឡេការពារកម្តៅថ្ងៃឱ្យបានជាប់លាប់ និងត្រឹមត្រូវតាមបរិមាណ។ ការលាបឡេការពារកម្តៅថ្ងៃ បានបង្កើតជាស្រទាប់ការពារកាំរស្មីព្រះអាទិត្យដែលធ្វើឱ្យខូចស្បែក។ ក្រៅពីការការពារ ឡេការពារកម្ដៅថ្ងៃក៏ជួយបង្កើនសុខភាពស្បែកដោយការការពារនូវប្រូតេអ៊ីនស្បែកសំខាន់ៗដូចជា Collagen, Elastin, និង Keratin។
សូមជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានផ្ទុក SPF 90+ SPF 50+ SPF 30+ ប្រឆាំងនឹងកាំរស្មី UVA UVB និង ធន់ជាមួយទឹក។ ឡេការពារកម្តៅថ្ងៃ អាចជួយអ្នកក្នុងការថែរក្សាសុខភាពស្បែករបស់អ្នក ព្រោះការប៉ះពាល់នឹងពន្លឺថ្ងៃអាចបង្កឱ្យស្បែកកើតមានស្នាមជ្រីវជ្រួញ និងពន្លឿនភាពចាស់នៃស្បែកមុនអាយុ។ ដោយសារតែការបង្កគ្រោះថ្នាក់ដោយកាំរស្មី UVA និង UVB ស្បែករបស់យើងនឹងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយកម្តៅព្រះអាទិត្យ។ លើសពីនេះ ឡេការពាំរកម្តៅបានចូលរួមផ្តល់សារធាតុចិញ្ចឹមដល់ស្បែកដូខគ្នា។ ស្បែករបស់អ្នកត្រូវការសារធាតុ Elastin, Collagen និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដើម្បីរក្សាឱ្យមានសុខភាពល្អ និងភ្លឺថ្លាពីខាងក្នុង។ ការទទួលរងពន្លឺព្រះអាទិត្យអាចបំផ្លាញសុខភាពស្បែក និងអាចប៉ះពាល់ដល់ស្រទាប់ស្បែកខាងក្នុង។ ដូច្នេះ សូមប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំធ្វើជារបាំងការពារដល់ស្បែក។