• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ចៀសវាងកំហុសទាំងនេះ 7នេះ អស់បញ្ហាជាមួយសក់ឡើងប្រេង

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ស្បែកក្បាលមានសារៈសំខាន់ណាស់សម្រាប់សុខភាពសក់។ ការមិនសម្អាត ឬម៉ាស្សាស្បែកក្បាលមិនបានត្រឹមត្រូវនឹងធ្វើឲ្យអ្នកជួបបញ្ហាសក់ស្ងួត សក់បែកចុង សក់ឡើងប្រេង និងជ្រុះសក់ជាដើម។ ការប្រើប្រាស់ប្រេងធម្មជាតិ និងម៉ាស្សាស្បែកក្បាលជាប្រចាំ អាចជួយសក់អ្នកមានសុខភាពល្អ ។

ខាងក្រោមនេះជាកំហុសទូទៅដែលអ្នកគួរប្រយ័ត្ន៖

1. គេងទាំងសក់សើម ៖ ប្រសិនបើសក់អ្នកសើម គួរតែចំណោយពេលដើម្បីសម្ងួតសក់ជាមុនសិន។ កាលណាយើងចូលគេងទាំងសក់សើមវាអាចនឹងផ្ដល់ផលរំខានដល់ដំណេករបស់អ្នក ហើយសក់អ្នកនឹងមានសភាពស្ងួត ឆាប់ខូច ឡើងអង្កេ ឡើងប្រេងជាដើម។

2. ជ្រើសរើសសាប៊ូមិនបានត្រឹមត្រូវ ៖ អ្នកត្រូវកំណត់ចំណាំមើលខ្លួនឯងនៅពេលដែលអ្នកកក់សក់ហើយ ប្រសិនបើអ្នកជួបបញ្ហាដូចជាជ្រុះសក់ច្រើន ឬក៏ឆាប់ស្ងួតសក់ អ្នកគួរតែផ្លាស់ប្ដូរផលិតផលថែរក្សាសក់ និងជ្រើសរើសផលិតផលណាដែលត្រឹមត្រូវជាមួយនឹងប្រភេទស្បែកក្បាល។

3. ការប្រើប្រាស់ក្រេមបន្ទន់សក់ ៖ អ្នកណាក៏ចង់ទទួលបានសក់ស្អាតរលាស់រលោង ដោយប្រើប្រាស់ក្រេមបន្ទន់សក់ ស្រ្ពេបាញ់សក់ ។ ការប្រើក្រេមបន្ទន់សក់នឹងជួយអ្នកងាយស្រួលក្នុងការសិតសក់ មិនធ្វើឲ្យសំពោងសក់ជាដើម។ ទោះជាយ៉ាងណា កុំប្រើក្រេមបន្ទន់សក់ច្រើនពេក ឬក៏ប្រើហួសចូលដល់ស្បែកក្បាល វាអាចធ្វើឲ្យស្បែកក្បាលក្ដៅងាយនឹងជួបបញ្ហាជ្រុះសក់។

4. ការបរិភោគអាហារមិនត្រឹមត្រូវ ៖ ប្រសិនបើអ្នកបរិភោគរបស់ដែលមានជាតិផ្អែមខ្លាំង និងប្រៃខ្លាំងក៏ជាបញ្ហាពាក់ព័ន្ធទៅនឹងស្បែកក្បាលដូចគ្នាដែរ។ រាល់ការបរិភោគអាហារដែលមិនល្អ មិនមានផាសុខភាព អាចធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សយើងមានការថយចុះ នេះក៏ជាបញ្ហាមួយដែលបណ្ដាលឲ្យមានបញ្ហាក្នុងចំណោមបញ្ហាទាំងអស់។

5. ចងសក់តឹងពេក ៖ ពេលដែលអ្នកចងសក់តឹងពេក នឹងធ្វើឲ្យឈឺដល់ស្បែកក្បាល ពិបាកក្នុងការបត់បែន ដែលបណ្ដាលឲ្យឆាប់ឡើងប្រេង។

6. សិតសក់ញឹកញាប់ពេក ៖ សិតសក់ញឹកញាប់ពេកនឹងធ្វើរីករាលដល់ប្រេងនៅលើស្បែកក្បាល ។ពេលនោះអ្នកអាចនឹងគិតថាវាជាភាពរលោងនៃសក់ ក៏ប៉ុន្តែវាមិនមែនទាំងស្រុងនោះទេវាបូកបញ្ចូលជាមួយនឹងការឡើងប្រេងដូចគ្នាដែរ។

7. ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ និង ម៉ាស៊ីនកៀប ៖ ពេលប្រើម៉ាស៊ីនផ្លុំសក់គួរតែប្រើកម្ដៅសមល្មម ជៀសវាងការប្រើប្រាស់ម៉ាស៊ីនដែលមានកម្ដៅខ្លាំងនិងញឹកញាប់ពេកអាចឲ្យសក់ងាយរងនឹងបញ្ហាបែកចុង និងជ្រុះសក់។
ជៀសវាងកំហុសទាំងនេះ សក់របស់អ្នកនឹងមានសុខុមាលភាពល្អ ។

Previous Post

Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka

Next Post

អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត

Kim Heng

Kim Heng

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត

អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.