ការថប់បារម្ភ គឺជាអារម្មណ៍នៃការភ័យខ្លាច និង ការមិនសប្បាយចិត្ត។ វាអាចបណ្តាលឱ្យអ្នកបែកញើស មានអារម្មណ៍មិនស្ងប់ មានភាពតានតឹង និងចង្វាក់បេះដូងលោតញាប់។ ជំងឺថប់បារម្ភ មានស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត ដែលបណ្តាលមកពីអន្តរកម្មស្មុគស្មាញនៃកត្តាសង្គម បញ្ហាផ្លូវចិត្ត និងជីវសាស្ត្រ។ អ្នកណាក៏អាចកើតមានជំងឺថប់បារម្ភ ប៉ុន្តែអ្នកដែលធ្លាប់ឆ្លងកាត់ការរំលោភបំពាន ការបាត់បង់ធ្ងន់ធ្ងរ ឬបទពិសោធន៍មិនល្អផ្សេងទៀត ក៏អាចនឹងវិវត្តទៅជាជំងឺមួយផ្សេងទៀតដែរ។
យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានប្រកាសអំពីបញ្ហានៃជម្ងឺថប់អារម្មណ៍ តាមការប៉ាន់ប្រមាណ 4% នៃចំនួនប្រជាជនពិភពលោកបច្ចុប្បន្នដែលបានជួបប្រទះ នឹងជំងឺថប់បារម្ភ។ ក្នុងឆ្នាំ 2019 មនុស្សចំនួន 301 លាននាក់លើពិភពលោកមានជំងឺថប់បារម្ភ ដែលធ្វើអោយជំងឺថប់បារម្ភជាជំងឺផ្លូវចិត្តទូទៅបំផុត ។

ជំងឺថប់បារម្ភបើទុកយូរអាចឈានដល់ប្រឈមនឹងបញ្ហាជំងឺបាក់ទឹកចិត្ត ថែមទាំងធ្វើឲ្យមានការប្រើប្រាស់សារធាតុញៀន ដែលធ្វើឲ្យមានហានិភ័យដល់ការគិត ដែលពិបាកក្នុងការគ្រប់គ្រងស្មារតី និងមានបំណងចង់ធ្វើអត្តឃាតជាដើម។
សញ្ញាដែលបញ្ជាក់ថាអ្នកមានបញ្ហាជម្ងឺថប់អារម្មណ៍មានដូចជា ៖
• មានបញ្ហាក្នុងការផ្តោតអារម្មណ៍ ឬ ពិបាកធ្វើការសម្រេចចិត្ត
• មានអារម្មណ៍ឆាប់ខឹង តានតឹង
• មានការញ័របេះដូង
• បែកញើស
• ពិបាកក្នុងការគេង
• មានអារម្មណ៍ថានឹងមានគ្រោះថ្នាក់ ភ័យស្លន់ស្លោ
ដំណោះស្រាយ
ការថែទាំខ្លួនឯងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការព្យាបាលខ្លួនពីបញ្ហាជម្ងឺថប់អារម្មណ៍។ ដើម្បីជួយគ្រប់គ្រងរោគសញ្ញានៃការថប់បារម្ភរបស់អ្នក និងលើកកម្ពស់សុខុមាលភាពទូទៅរបស់អ្នក អ្នកត្រូវ៖
• ជៀសវាង ឬកាត់បន្ថយគ្រឿងស្រវឹង និងកុំប្រើប្រាស់គ្រឿងញៀនព្រោះជាអំពើខុសច្បាប់ ដែលអាចធ្វើឱ្យការថប់បារម្ភកាន់តែធ្ងន់ធ្ងរ។
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទោះបីជាវាគ្រាន់តែជាការដើររយៈពេលខ្លីក៏ដោយ។
• ប្រកាន់ខ្ជាប់នូវទម្លាប់នៃការញ៉ាំ និងការគេងឱ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន និងញ៉ាំអាហារដែលមានផាសុខភាព។
• រៀនបច្ចេកទេសក្នុងកាតបន្ធូរអារម្មណ៍ ដូចជាការដកដង្ហើមយឺតៗ និងការសម្រាកសាច់ដុំ។
• បង្កើតទម្លាប់នៃការធ្វើសមាធិ បើទោះបីជាវាគ្រាន់តែពីរបីនាទីក្នុងមួយថ្ងៃក៏ដោយ។