អាហារមួយចំនួនអាចបង្កជាហានិភ័យខ្លាំងដល់សុខភាពក្រពះរបស់អ្នក ប្រសិនបើអ្នកបរិភោគច្រើនលើសលប់ ឬបរិភោគវាជាប្រចាំថ្ងៃ ព្រោះប្រភេទអាហារទាំងនោះអាចមានផ្ទុលជាតិខ្លាញ់ ឬជាតិអាល់កុលច្រើនបណ្តាលឱ្យក្រពះច្រាលទឹកអាស៊ីតឡើង រួចធ្វើឱ្យធ្លាយចូលទៅក្នុងបំពង់អាហារ។ ជំងឺនេះមានឈ្មោះថា ជំងឺក្រពះពោះវៀន “Gastroesophageal Reflux Disease” (GERD) វាកើតឡើងនៅពេលដែល Sphincter Esophageal Sphincter (LES) នៃសរីរាង្គលែងដំណើរការ ហើយអនុញ្ញាតឱ្យអាស៊ីតក្រពះកើនឡើងខ្លាំងលើសចំណុះ។
ចំណុចដែលសំខាន់បំផុត និងចៀសវាងពីបញ្ហាមួយនេះគឺអ្នកត្រូវដឹងពីឥទ្ធិពលអាក្រក់ដែលកើតឡើងមកពីការបរិភោគអាហារមួយចំនួន ទាំងនោះរួមមាន ៖
អាហារមានជាតិហឹរ
ការសិក្សាបានណែនាំថា អាហារដែលមានជាតិហឹរខ្លាំងអាចបណ្តាលឱ្យឈឺចុកឆ្អល់នៅក្នុងពោះ ហើយវានឹងបង្កឱ្យទៅជាមានបញ្ហារលាកក្រពះរ៉ាំរ៉ៃ ពិបាកក្នុងការព្យាបាល។ ជាតិ Capsaicin ដែលជាសមាសធាតុគីមីមានឥទ្ធិពលធ្វើឱ្យអាហារទាំងនោះមានឱជាមានរសជាតិហឹរ ទើបធ្វើឱ្យរលាកដល់ផ្នែកខ្លះនៃបំពង់អាហាររបស់ ហើយបណ្តាលឱ្យមានការច្រាលទឹកអាស៊ីតក្រពះឡើង។
ប្រភេទបន្លែ និងផ្លែឈើមួយចំនួន
បន្លែផ្លែឈើគែជាអាហាររូប្ថម្ភដ៏ចាំបាច់ចពោះសុខភាពរាងកាតរបស់អ្នក ប៉ុន្តែមានផ្លែឈើ និងបន្លែមួយចំនួនដែលអ្នកបរិភោគលើសកម្រិត វានឹងបង្កទៅជារោគសញ្ញានៃ (GERD) ព្រោះវាធ្វើឱ្យទឹកអាំស៊ីតនៅក្នុងក្រពះកើនឡើង។ ទាំងនោះរួមមាន ៖
• ម្នាស់
• ក្រូចឆ្មា ក្រូចថ្លុង ក្រូចធម្មតា
• ប៉េងប៉ោះ
• មើមខ្ទឹម និងខ្ទឹមបារាំង
ភេសជ្ជៈកែច្នៃ
• ស្រាបៀរ (មានផ្ទុកជាតិអាល់កុល)
• ទឹកក្រូចកំប៉ុង (មានជាតិហ្គាស និងផ្អែមខ្លាំង)
• អាហារផ្អាប់ អាហារគ្រឿងកំប៉ុង អាហារកែច្នៃដោយសារធាតុគីមី
• ជាតិកាហ្វេអ៊ីន
• ទឹកកក
អាហារបំប៉នមួយចំនួនដូចជាវីតាមីន អាហារសុខភាពជាផលិតផលផ្សេងៗ ម្យ៉ាងពួកថ្នាំអង់ទីប៊ីយោទិច និងថ្នាំបំបាត់ការឈឺចាប់ ផ្សេងទៀតក៏អាចប៉ះពាល់ដល់ក្រពះធ្វើឱ្យក្របះកើតជំងឺរ៉ាំរ៉ៃ។ ដូច្នេះអ្នកគួរយកចិត្តទុកដាក់ពិសេសក្នុងការថែរក្សាសុខភាពក្រពះឱ្យបានដិតដល់។