ភ្នែក គឺជាអវយវៈសំខាន់បំផុតចំពោះមនុស្ស ចំណែកឯការថែរក្សាសុខភាពភ្នែករឹតតែមានសារសំខាន់ទៅទៀត។ ថ្មីៗនេះ យើងឃើញសន្ទុះនៃការកើតមានបញ្ហាភ្នែកជាច្រើន ដោយមនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការមើលថែភ្នែក និងមិនបានចៀសវាងនូវបញ្ហាមួយចំនួនដែលបង្កហានិភ័យខ្ពស់ដល់ភ្នែកកើតមានជំងឺភ្នែកងៗដូចជា ភ្នែកស្ងួត ភ្នែកឡើងបាយ ភ្នែកក្រហម និងជំងឺភ្នែក Macular Degeneration។
សូមទទួលទានអាហារទាំងនេះ ដើម្បីថែរក្សាសុខភាពភ្នែករបស់អ្នក ៖
បន្លែស្លឹកពណ៌បៃតង
បន្លែបៃតង សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែអាចជួយភ្នែកឱ្យមានសុខភាពល្អ រួមមាន វីតាមីន C និង វីតាមីន A ប្រឆាំងជំងឺខូចស្រទាប់ភ្នែកពេលចាស់ទៅ និងជំងឺភ្នែកឡើងបាយ ម្យ៉ាងមានផ្ទុកសារធាតុបេតាកូរ៉ូទែន (Beta Carotene) ព្រមទាំងជួយការពារជំងឺខ្វាក់មាន់។ សារធាតុ Lutein និង Zeaxanthin សុទ្ធតែសំខាន់សម្រាប់សុខភាពភ្នែក ព្រោះវាមានច្រើននៅក្នុងស្រទាប់បាតភ្នែក និងស្រទាប់សម្រាប់ទទួលគំហើញកណ្តាលទៀតផង។
អាស៊ីតខ្លាញ់អូមេហ្គា ៣
អាស៊ីតខ្លាញ់អូមេហ្គា ៣ បានចូលរួមលើកកម្ពស់ជួយសម្រួលក្នុងការចម្លងចរន្តប្រព័ន្ធប្រសាទ ក្នុងស្រទាប់បាតភ្នែករបស់អ្នក ការទទួលទានសាច់ត្រីច្រើនគឺល្អចំពោះសុខភាព ដោយត្រីមានជាតិខ្លាញ់អូមេហ្គា៣ លការពារនូវការកើតមានបញ្ហាភ្នែកជាច្រើនដូចជា ភ្នែកស្ងួត ជំងឺភ្នែកឡើងបាយ ឬជំងឺភ្នែក macular degeneration។ លើសពីនេះ អាហារផ្សេងទៀតដែលអាចបរិភោគបានគឺ គ្រាប់ធញ្ញជាតិ។
អាហារមានជាតិកាល់ស្យូម និងផូស្វ័រ
ជាតិកាល់ស្យូមអាចជួយបំពេញកោសិកាស្រទាប់ប្រស្រីភ្នែកខ្មៅ និងជួយបង្កើនភាពរឹងមាំនៅបរិវេណផ្នែកសជុំវិញប្រស្រីភ្នែកខ្មៅ។ ដូច្នេះអ្នកគួរទទួលទានប្រភេទអាហារដូចជា គ្រឿងសមុទ្រ ផ្លែឈើស្រស់ យ៊ាអួរ ស៊ុត សាច់ សណ្តែក..។
វីតាមីន C
វីតាមីន C គឺជាប្រភពថាមពលដល់សុខភាព និងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មជួយបន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ រួមទាំងផ្តល់វីតាមីនភ្នែកដែលត្រូវការចាំបាច់សម្រាប់ការថយចុះជំងឺភ្នែកក្រហម។ អ្នកអាចរកវាបាននៅក្នុងប្រភេទផ្លែឈើដូចជា ផ្លែក្រូច ផ្លែគីវី ផ្លែស្រ្តូប៊ឺរី និងប្រភេទបន្លែរួមមាន ប្រូខូលី ផ្កាខាត់ណា ស្ពៃខៀវ និងម្ទេសជាដើម។