• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដំណោះស្រាយបញ្ហាផ្លូវចិត្ត… ដោយរៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន

by Pisey Dim
ព្រហស្បតិ៍ តុលា 10th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

សម្ពាធដែលកើតឡើងមកពីកត្តាជុំវិញខ្លួន រួមមាន សម្ពាធគ្រួសារ សម្ពាធការងារ និងសម្ពាធសង្គម អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត បាក់ទឹកចិត្ត ថប់បារម្ភ ជាពិសេសអាចបណ្តាលឱ្យអ្នកប្រឈមនឹងបញ្ហាផ្លូវចិត្ត។ ដូច្នេះ ការដែលរៀនចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ គឺជាវិធីសាស្រ្តដ៏ល្អមួយដែលអាចឱ្យអ្នករំងាប់ចិត្តតប់ប្រម៉ល់ និងអ្នកមិនមានពេលផ្តោតអារម្មណ៍ទៅលើសម្ពាធទាំងអស់នោះ។

គន្លឹះទាំង 4 ខាងក្រោមនេះ អាចជួយឱ្យអ្នកចាប់ផ្តើមស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯង និងផ្តល់នូវសេចក្តីសុខផ្លូវចិត្តដល់ខ្លួនឯងឱ្យបានច្រើន ៖

ចំណាយពេលជាមួយខ្លួនឯង

អ្នកប្រហែលជាមានអារម្មណ៍ថាហត់ខ្លាំង ក្រោយពីមមារញឹកជាមួយការងារប្រចាំថ្ងៃ ដូច្នេះអ្នកគួរតែដកឃ្លាខ្លះដើម្បីចំណាយពេលជាមួយខ្លួនឯង ផ្តល់ឱកាសឱ្យខ្លួនឯងបានសម្រាក និងផ្តល់កម្លាំងចិត្ត និយាយពាក្យលួងលោមល្អៗមកកាន់ខ្លួនឯងឱ្យបានច្រើន។ ការស្រឡាញ់ខ្លួនឯង គឺជារឿងសំខាន់ណាស់ចំពោះសុខភាពផ្លូវចិត្ត និងផ្លូវកាយ។

ថែទាំសុខភាពផ្លូវកាយ

ការថែទាំខ្លួនឯង ដោយទទួលទានអាហារសុខភាពល្អ ដូចជា ទទួលទានបន្លែ ផ្លែឈើ និងប្រភេទអាហារសម្បូរទៅដោយវីតាមីន ព្រមទាំងប្រូតេអ៊ីនច្រើន។ ម្យ៉ាង ការគេងឲ្យបានគ្រប់គ្រាន់ ក៏ដូចជាធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងធ្វើសមាធិអាចជាជំនួយក្នុងការផ្តល់នូវថាមពលជីវិត អាចធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូវចិត្ត និងផ្លូវកាយ។

អត់ឱនដល់ខ្លួនឯង

នៅក្នុងដំណើរជីវិតមនុស្សយើង មិនមាននរណាម្នាក់ល្អឥតខ្ចោះទេ មនុស្សម្នាក់ៗតែងបង្កើតកំហុសរៀងៗខ្លួន ដូច្នេះប្រសិនបើអ្នកបានបង្កើតកំហុស អ្នកមិនគួរដាក់បន្ទោសខ្លួនឯងខ្លាំងពេកទេ ជំនួសមកវិញដោយទទួលស្គាល់ការពិត និងរៀនកែប្រែកំហុសរបស់ខ្លួន។ អ្នកត្រូវតាំងចិត្តបន្តដំណើរទៅមុខបន្ត ធ្វើរឿងដែលមានប្រយោជន៍ដល់ខ្លួន កុំឃុំខ្លួននៅក្នុងអតីតកាលនៃកំហុសយូរពេក។

ទទួលស្គាល់ខ្លួនឯង

អ្នកត្រូវស្វែងយល់អំពីតម្លៃនៃខ្លួនឯង រៀនទទួលស្គាល់ពីសមិទ្ធផលរបស់ខ្លួន និងពេញចិត្តនូវអ្វីដែលខ្លួនមាន។ មនុស្សជាច្រើនតែងមើលរំលងការឱ្យតម្លៃខ្លួនឯង ព្រោះពួកគែតែងរវល់ឱ្យតម្លៃទៅលើសមិទ្ធផលអ្នកដទៃ ដូច្នេះហើយទើបធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត ដោយគិតថាខ្លួនមិនល្អគ្រប់គ្រាន់។

Previous Post

អាវកាក់ ជាមួយខោក្រណាត់ជើងវែង ស្តាយតែងខ្លួនថ្មីប្លែកមួយបែបសម្រាប់នារី

Next Post

Collection រ៉ូបកូនក្រមុំ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ រចនាដោយប្រ៊េនប្រណិត Chanel

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
Collection រ៉ូបកូនក្រមុំ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ រចនាដោយប្រ៊េនប្រណិត Chanel

Collection រ៉ូបកូនក្រមុំ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ រចនាដោយប្រ៊េនប្រណិត Chanel

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.